ស្នាដៃស្ថាបត្យកម្មច្នៃប្រឌិតរបស់យុវជនឆ្លុះបញ្ចាំងក្នុងកម្មវិធីប្រកួតស្នាដៃវត�
ស្នាដៃស្ថាបត្យកម្មដ៍ប្រណីតប្រកបដោយភាពច្នៃប្រឌិតជាច្រើនរបស់យុវជនកម្ពុជាត្រូវបានឆ្លុះបញ្ចាំងតាមរយៈកម្មវិធីប្រកួតស្នាដៃច្នៃបង្កើតវត្ថុសិល្បៈUPG។
កាលពីចុងសប្តាហ៍កន្លងទៅនេះ កម្មវិធីប្រកួតស្នាដៃច្នៃបង្កើតវត្ថុសិល្បៈពីបំពង់ទីបជ័រសញ្ញាឥន្រ្ទីយ៍ដែលរៀបចំឡើងដោយក្រុមហ៊ុនផលិតបំពង់ទីបជ័រដ៍ល្បីនៅកម្ពុជាឈ្មោះថា UPG PIPES បានរកឃើញស្នាដៃសិល្បៈជាប់ជ័យលាភីហើយ។
ជាមួយនឹងភាពច្នៃប្រណីតដ៍អស្ចារ្យព្រមទាំងការបង្កប់អត្ថន័យដ៍ថ្លៃថ្លាទៀតនោះវត្ថុសិល្បៈ«ផែនទីប្រទេសកម្ពុជា»របស់យុវតីមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កញ្ញា ឡុង គឹមហ៊ាងបានជាប់ជ័យលាភីលេខមួយក្នុងចំណោមស្នាដៃទាំង១១ដែលបានដាក់ប្រកួត។
វត្ថុសិល្បៈ«ផែនទីប្រទេសកម្ពុជា»ត្រូវបានរចនាឡើងដោយការតភ្ជាប់បំពង់ទីបជ័រសញ្ញាឥន្រ្ទីយ៍ជាច្រើនបំណែកដេរបញ្ចូលគ្នាក្រោមអត្ថន័យបង្ហាញពីវិសាលភាពរបស់ទឹកដីប្រទេសកម្ពុជាព្រមទាំងបន្លិចឡើងសក្តានុពលនៃការផ្គត់ផ្គង់បំពង់ទីបជ័រសញ្ញាឥន្រ្ទីរបស់ក្រុមហ៊ុនUPG PIPESផងដែរ។
យ៉ាងណាមិញ ការលេចឡើងនៃទេពកោសល្យសិល្បៈច្នៃប្រឌិតនេះទៀតសោត គឺជាបានឆ្លុះបញ្ចាំងតាមរយៈការផ្តល់ឱកាសនិងការជួយជ្រោមជ្រែងពីស្ថាប័នពាក់ព័ន្ធដូចជាក្រុមហ៊ុន UPG PIPES ជាដើមដើម្បីឲ្យយុវជនអាចបញ្ចេញសមត្ថភាពរបស់ខ្លួនប្រកបដោយមោទនភាពបំផុត។
ថ្លែងក្នុងកម្មវិធីប្រគល់ពាន់វង្វាន់ ឯកឧត្ដមបណ្ឌិត មុី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានសាទរជាខ្លាំងទៅលើការបង្តើតកម្មវិធីនេះឡើង។
ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍យ៉ាងដូច្នេះថា«វាជាឱកាសមួយល្អដែលផ្តល់ឲ្យយុវជនយើងមានការពិចារណា ច្នៃប្រឌិត ស្រាវជ្រាវ ស្វែងយល់ក៍ប៉ុន្តែធ្វើបានទាល់តែមានការផ្តល់ឱកាសដូចUPG»។
ទន្ទឹមនឹងនេះដែរ ឧកញ៉ាឈុន ចេតនា អគ្គនាយកក្រុមហ៊ុន UPG PIPES បានបញ្ជាក់ពីគោលបំណងនៃការបង្កើតកម្មវិធីប្រកួតប្រជែងខាងលើយ៉ាងដូច្នេះថា៖«យើងចង់បណ្តុះបណ្តាលឲ្យគាត់ [យុវជន ]មានភាពក្លាហានក្រៅពីការសិក្សារធ្វើអ្វីដែលមានប្រយោជន៍ដល់ខ្លួនឯងនិងសង្គម»។ លើសពីនេះទៅទៀត ការបង្កើតកម្មវិធីនេះឡើងគឺដើម្បីបង្ហាញដល់ប្រជាជនកម្ពុជាឲ្យ ស្គាល់ពីផលិតផលបំពង់ទីបជ័រសញ្ញាឥន្រ្ទីយ៍ដែលមានគុណភាពខ្ពស់ព្រមទាំងការជួយដល់សង្គមផងដែរ។
«គាត់ [UPG] ជាគំរូដល់ក្រុមហ៊ុនផ្សេងៗក្នុងការពញ្ញាក់អារម្មណ៍ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនឬ CSR គិតពីរឿងសង្គម ពីរឿងជាតិ និងពីរឿងអប់រំ» ឯកឧត្ដមបណ្ឌិត មុី កល្យាណបានសង្កត់ធ្ងន់យ៉ាងដូច្នេះ។









