ស្ពានកោះប៉ែនដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ

ស្ពានកោះប៉ែន ប្រភព: SPM Pageនៅព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានឆ្លងដៃទន្លេមេគង្គទៅកាន់កោះប៉ែន។ស្ពានកោះប៉ែននេះ មានបណ្តោយប្រវែង ៧៧៩ម៉ែត្រ ទទឹង ៩,២ម៉ែត្រ កម្ពស់ពី ២៣ ទៅ ២៤ម៉ែត្រ និង អាចផ្ទុកទម្ងន់បានចន្លោះពី ២០ ទៅ៣០តោន។ ស្ពាននេះឆ្លងកាត់ទន្លេមេគង្គពីភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ទៅកាន់កោះកំពង់ត្រុំ ក្នុងភូមិសាស្ត្រ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ស្ពានកោះប៉ែនបានចាប់ផ្តើមសាងសង់កាលពីខែឧសភា ឆ្នាំ២០១១ ហើយគឺជាស្ពានដែលសាងសង់ដោយកូនខ្មែរសុទ្ធសាធ និងប្រើថវិកាផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជាតម្លៃប្រមាណ ១៣លានដុល្លារអាមេរិក។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ៖ “ខ្ញុំមានមោទនភាពណាស់ដែល ប្រទេសកម្ពុជាឥឡូវនេះអាចកសាងស្ពានដោយខ្លួនឯងបាន ។ ខ្ញុំជឿជាក់ថានៅពេលអនាគតប្រសិនបើយើងទាំងអស់គ្នារួបរួមគ្នាយើងនឹងអាចកសាងអ្វីៗបានដោយខ្លួនឯងមិនត្រឹមតែស្ពាននេះទេ” ។សម្តេចបានបន្ថែមថាស្ពាននេះចាត់ទុកថាជាភាពជោគជ័យមួយរបស់កម្ពុជាយើងដែលបង្ហាញឱ្យពិភពលោកឃើញថាប្រទេសកម្ពុជាក៏កំពុងជួយអភិវឌ្ឍខ្លួនឯងផងដែរមិនមែនរង់ចាំតែជំនួយពីប្រទេសដទៃទេ”។ស្ពាននេះ ជាចំណងដៃដ៏ពិសិដ្ឋសម្រាប់បងប្អូនប្រជាពលរដ្ឋប្រមាណជា ២ម៉ឺនគ្រួសារនៅលើប្រជុំកោះដូចជាកោះប៉ែន, កោះមិត្ត និង កោះត្រុំជាដើម សម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូន ដែលពីមុនមកពួកគាត់ត្រូវធ្វើដំណើរដោយឆ្លងទូកដ និងឆ្លងសាឡាង។ជាពិសេសជាងនេះទៀត គឺក្រោយពេលមានស្ពាននេះហើយ តំបន់កោះប៉ែននឹងទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត ព្រោះតំបន់នេះគឺជាកន្លែងទាក់ទាញទេសចរណ៍ស្រាប់។

ស្ពានកោះប៉ែន ប្រភព: SPM Page

ស្ពានកោះប៉ែន ប្រភព: SPM Page

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]