ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រូបភាពដោយ Facebook Page Samdech Hun Sen
បន្ទាប់ពីធ្វើការជួសជុលនិងកែលម្អឡើងវិញអស់រយៈពេលជិត២ឆ្នាំមក ស្ពានមិត្តភាពកម្ពុជា-ជប៉ុនឬស្ពានជ្រោយចង្វារចាស់ត្រូវបានដាក់ឲ្យដំណើរការឡើងវិញហើយនាព្រឹកថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៩នេះ។
ការដាក់សម្ពោធឲ្យប្រើប្រាស់ឡើងវិញនេះ គឺត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីកាត់ខ្សែបូរួមគ្នា។
ស្ពានមិត្តភាពកម្ពុជា-ជប៉ុនត្រូវបានជួសជុលឡើងវិញក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលបានចំណាយទឹកប្រាក់អស់ប្រមាណជា ៣៣ លានដុល្លារអាមេរិកក្នុងការធ្វើឲ្យស្ពានមួយនេះអាចដំណើរការឡើងវិញដែលនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ឲ្យប្រជាពលរដ្ឋ។ (អានបន្ថែម)
ជាងនេះទៀត ស្ពានមួយនេះ ជប៉ុនបានប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ខ្លួនដូចជាការប្រើប្រាស់ដែកអ៊ីណុកដើម្បីសម្អាតកំបោរចាស់ៗជាដើម ហើយការសាងសង់បានប្រើប្រាស់រយៈពេលប្រមាណជា ២២ ខែ។ (អានបន្ថែម)
ជាការកត់សម្គាល់ បច្ចុប្បន្ននេះ តំបន់ជ្រោយចង្វារមានស្ពានឆ្លងកាត់ទន្លេសាបចំនួនពីរគឺ ស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយចង្វារទី២) ដែលមានតម្លៃប្រមាណជា ២៧,៥លានដុល្លារអាមេរិក និងស្ពានមិត្តភាពកម្ពុជា-ជប៉ុនដែលបានដាក់ឲ្យដំណើរការនេះ បច្ចុប្បន្នរដ្ឋាភិបាលបាននិងកំពុង
ស្នើសុំជំនួយពីរដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីសាងសង់ស្ពានមួយបន្ថែមទៀត។ (អានបន្ថែម)


រូបភាពដោយ Facebook Page Samdech Hun Sen


រូបភាពដោយ Facebook Page Samdech Hun Sen


រូបភាពដោយ Facebook Page Samdech Hun Sen


រូបភាពដោយ Facebook Page Samdech Hun Sen