ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រូបភាពដោយ ABC News
ស្ពានថ្មីស្រឡាងនិងវែងជាងគេនៅកម្ពុជាដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅកាន់ខេត្តកំពង់ធំអាចនឹងត្រូវចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៩ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
កាលពីព្រឹកថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៩ ឯកឧត្តម វ៉ា ស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំតាមទូរសព័្ទថា ស្ពានខាងលើ ដែលថ្មីៗសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសលើទំព័រហ្វ៊េសប៊ុករបស់ខ្លួន គឺអាចនឹងត្រូវចាប់ផ្តើមសាងសង់នៅចុងឆ្នាំ ២០១៩ ឬដើមឆ្នាំ ២០២០ ខាងមុខនេះ។
យោងតាមទំព័រហ្វ៊េសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី ស្ពានដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំ ឆ្ពោះទៅខេត្តកំពង់ធំនេះ មានប្រវែងរហូតដល់ទៅ ៣,៩០០ម៉ែត្រ ដែលនឹងក្លាយជាស្ពានវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ ស្ពាននេះ នឹងសាងសង់ឆ្លងកាត់ដៃទន្លេចំនួន៣ រួមមាន ១)ទន្លេផ្សារក្រោម ២)ទន្លេជល់មុខ និង ៣)ទន្លេកំពង់ហាវ។
តាមការបញ្ជាក់របស់ ឯកឧត្តម វ៉ា ស៊ឹម សុរិយា ស្ពានមួយខ្សែនេះ គឺនឹងប្រើប្រាស់ថវិការកម្ចីពីសាធារណរដ្ឋប្រជាមានិតចិន ហើយសាងសង់ឡើងយ៉ាងថ្មីស្រឡាងតែម្តង។
គួររម្លឹកថា បច្ចុប្បន្ន ស្ពានដែលមានប្រវែងវែងជាងគេនៅកម្ពុជាគឺស្ពានអ្នកលឿងមានប្រវែង ២,២១៥ ម៉ែត្រ ហើយបានចំណាយថវិការសាងសង់ប្រមាណជា ១៣០ លានដុល្លារអាមេរិក។ (អានបន្ថែម)