ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រដ្ឋបាលរាជធានីភ្នំពេញ កំពុងរៀបចំសាងសង់ស្ពានថ្មើរជើងចំនួនពីរទីតាំងនៅរាជធានីភ្នំពេញដែលគ្រោងបើកការដ្ឋានសាងសង់នៅខែតុលាខាងមុខ។ ការសាងសង់ស្ពានថ្មើរជើងបន្ថែមនេះ គឺដើម្បីជួយសម្រួលការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ជៀសវាងគ្រោះថ្នាក់ចរាចរណ៍។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា មន្ទីរគ្រោងបើកការដ្ឋានសាងសង់នៅខែតុលា។ លោកថា គម្រោងស្ថាបនាស្ពានថ្មើរជើង បានរៀបចំរួចអស់ហើយ។
បើតាមលោក ពិសិដ្ឋ គម្រោងស្ថាបនាស្ពានថ្មើរជើងទាំងពីរនេះ គឺនៅចំណុចភ្លើងស្តុបសន្ធរម៉ុក និងភ្លើងស្តុបផ្សារដើមគរ។
លោកពិសិដ្ឋ លើកឡើងថា៖ «ស្ពានថ្មើជើងនឹងជួយឲ្យប្រជាពលរដ្ឋ ដើរឆ្លងកាត់ផ្លូវមានសុវត្ថិភាព ជៀសវាងពីគ្រោះថ្នាក់ចរាចរណ៍ ហើយក៏សម្រួលការឆ្លងកាត់ផ្លូវរបស់អ្នកដំណើរផងដែរ»។
ទោះជាយ៉ាងណា លោកប្រធានមន្ទីរសាធារណការ រាជធានីភ្នំពេញ មិនអាចបញ្ជាក់ពីចំនួនថវិកាប្រើប្រាស់សម្រាប់គម្រោងស្ពានថ្មើរជើង និងរយៈពេលនៃការសាងសង់។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន មានស្ពានថ្មើរជើង ចំនួនពីរទីតាំងនៅរាជធានីភ្នំពេញ។ ទីមួយគឺស្ថិតនៅចំណុចវិទ្យាល័យជម្ពូរវ័ន ចំនួនពីរស្ពាន និងទីតាំងទីពីរ នៅរង្វង់មូលនាងគង្ហីង ចំណុចផ្លូវប្រសព្វ ទល់មុខអគារអូឡាំព្យា៕
រូបភាពគោលដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ