ស្ពានទស្សនីយភាពកញ្ចក់ដ៏អាស្ចារ្យរបស់ចិនត្រូវបានបិទបន្ទាប់ពីពេលពីរសប្តាហ៍

ចំនួនភ្ញៀវទេសចរណ៍ដ៏ច្រើនលើសលុប បានបង្ខំឲ្យមានការបិទស្ពានកញ្ចក់ដ៏វែងបំផុតក្នុងពិភពលោករបស់ប្រទេសចិន ក្នុងរយៈពេលត្រឹមតែ ១៣ថ្ងៃ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានជាសកលស្តីពីការបើកឲ្យចូលទស្សនាស្ពាននេះ។

អាជ្ញាធរបានអះអាងថាស្ពានដ៏អស្ចារ្យនេះត្រូវបានបិទនៅថ្ងៃទី ២ ខែកញ្ញា ដោយសារតែចំនួនភ្ញៀវទេសចរណ៍មានចំនួនខ្ពស់ជាងចំនួនភ្ញៀវទេសចរណ៍ដែលអាចទទួលបានដល់ទៅ១០ដង ដែលក្នុងនោះក្នុងមួយថ្ងៃស្ពាននេះអាចអនុញ្ញាតឲ្យភ្ញៀវចូលទស្សនាត្រឹមតែ ៨.០០០នាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ក្រុមអាជ្ញាធរបានទទួលស្គាល់ថា ពិតជាមានតម្រូវការក្នុងការធ្វើឲ្យប្រសើរឡើងថែមទៀតនូវរចនាសម្ព័ន្ធរបស់ស្ពានជាបន្ទាន់។

ស្ពានដែលមានប្រវែងជិតជិតកន្លះគីឡូម៉ែត្រ (៤៣០ម៉ែត) និងចំណាយទឹកប្រាក់ ៣៤លានដុល្លារនេះ គឺជាស្ពានដែលភ្ជាប់ទីខ្ពស់ចំនួនពីរក្នុងតំបន់ភ្នំ Zhangjiajie នៃខេត្ត Hunan ដោយមានរយៈកម្ពស់ ៣០០ម៉ែតពីដី។ ស្ពាននេះត្រូវបានរចនាឡើងដោយស្ថាបត្យករអ៊ីស្រាអែលឈ្មោះ Haim Dotan ដោយមានទទឹងប្រវែង ៦ម៉ែត្រ និងធ្វើឡើងពីបន្ទះកញ្ចក់ចំនួន ៩៩ផ្ទាំង។

ស្ពាននេះបានបើកទទួលភ្ញៀវទេសចរណ៍ឡើងវិញនៅដើមខែតុលា ក្រោយពីមានការធ្វើតេស្តសុវត្ថិភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]