ស្ពានមេគង្គកំពុងដំណើរការសាងសង់

ស្ពានថ្មីមួយកំពុងដើរការសាងសង់ ដែលតភ្ជាប់ពីខេត្តកំពង់ចាមឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ដោយឆ្លងកាត់ទន្លេមេគង្គ។ នេះបើយោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន។

បើយោងតាមកាសែតភ្នំពេញប៉ុស្តិ៍ ស្ពានឆ្លងកាត់ទន្លមេគង្គមួយនេះមានប្រវែង ១.១៣ គីឡូម៉ែត្រ ទទឹង១៣.៥ ម៉ែត្រ មានតម្លៃប្រមាណ ៥លានដុល្លារអាមេរិក។

គួរជម្រាបថា បច្ចុប្បន្នមានមធ្យោបាយតែមួយគត់ដែលឆ្លងកាត់ទន្លេមេគង្គ គឺតាមរយៈការឆ្លងកាត់ សាឡាង ឆ្ពោះទៅកាន់ខេត្តព្រៃវែង ដែលបង្ករឲ្យមានការកកស្ទះចរាចរណ៍ ហើយក៏ជារនាំងក្នុង ការអភិវឌ្ឍន៍ សេដ្ឋកិច្ចផងដែរ ជាពិសេស នៅពេលរដូវកាលក្នុងការដឹកជញ្ជូន ផលិតផលកសិកម្ម។

ម្យ៉ាងវិញទៀត រដ្ឋាភិបាលកម្ពុជាក៏គ្រោងនឹងសាងសង់ស្ពានថ្មីមួយទៀតដោយឆ្លងកាត់ពីស្រុក ឆ្លូង ទៅកាន់ ស្រុក ព្រែកប្រសប់ ស្ថិតក្នុងខេត្តក្រចេះ ដើម្បីធ្វើឲ្យប្រសើរឡើងនូវមធ្យោបាយឆ្លង កាត់ ចេញចូល ក៏ដូចជាជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច បើទោះគម្រោងនៃការសាងសង់ស្ពាននេះ មិនទាន់បញ្ជាក់ពីពេលវេលាច្បាស់លាស់ក៏ដោយ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]