ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
គម្រោងសាងសង់ស្ពានអាកាសថ្មើរជើង ចំនួនពីរ បានបើកការដ្ឋានសាងសង់ នៅតាមលើមហាវិថី ម៉ៅសេទុង ដើម្បីចូលរួមចំណែកសម្រួលដល់ការធ្វើដំណើររបស់អ្នកថ្នើរជើង។ បន្ទាប់ពីបញ្ចប់ការសាងសង់ រាជធានីភ្នំពេញនឹងមានស្ពានអាកាសថ្មើរជើង ចំនួន៥ទីតាំង។
ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងទាំងពីរនេះ ត្រូវប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២៨ ខែធ្នូ នៅក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ទីតាំងការដ្ឋានស្ពានអាកាសទាំងពីរនេះ គឺស្ថិតនៅផ្សារដើមគ និងចំណុចប្រសព្វនៃភ្លើងស្តុប សាលាសន្ធរម៉ុក។
តាមការគ្រោងទុក ការស្ថាបនាស្ពានទាំងពីរនេះ នឹងបញ្ចប់ក្នុងរយៈពេល៦ខែ ពោលគឺរួចរាល់នៅពាក់កណ្តាលឆ្នាំ២០២០ ខាងមុខ ដោយសាងសង់ដោយក្រុមហ៊ុន Space Media Limited។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការស្ថាបនាស្ពានអាកាសថ្មើរជើងឡើង គឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព និងមិនមានការប្រឈមគ្រោះថ្នាក់ណា មួយកើតឡើង។
សូមបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរ ជើងចំនួន៣កន្លែងហើយ គឺនៅតំបន់ជម្ពូវ័ន្ត ស្ថិតក្នុងខណ្ឌពោធិសែនជ័យ មានចំនួន២កន្លែង និងនៅចំណុចភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ប្រាប់ឪ្យដឹងកាលពីខែកក្កដា ថារដ្ឋបាលរាជធានីភ្នំពេញអាចនឹងពង្រីកគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងនៅលើផ្លូវផ្សេងៗមួយចំនួនទៀត ដែលស្ពានអាកាសថ្មើរជើងទាំងនោះអាចនឹងសាងសង់នៅមុខសាលារៀន មន្ទីរពេទ្យ និងផ្សារ ជាដើម ដើម្បីបង្កើនការការពារផ្នែកសុវត្តិភាពជូនប្រជាពលរដ្ឋនៅពេលឆ្លងកាត់ផ្លូវ។
គួរបញ្ជាក់ថា ក្រៅពីរាជធានីភ្នំពេញ ស្ពានអាកាសថ្មើរជើង នៅខេត្តកំពង់ស្ពឺ បានសម្ភោធដាក់ឪ្យប្រើប្រាស់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្លាយជាស្ពានអាកាសថ្មើរជើង ដំបូងគេដែលស្ថិតនៅក្រៅរាជធានីភ្នំពេញ៕
