ស្ពានអាកាសថ្មើរជើងនាងគង្ហីងគ្រោងនឹងបញ្ចប់ក្នុងខែមេសានេះ

យោងតាមប្រកាសរបស់សាលារាជធានីភ្នំពេញ ស្ពានអាកាសថ្មើរជើងនៅរង្វង់មូលនាងគង្ហីងដែលភ្ជាប់ទៅកាន់ Olympia City បច្ចុប្បន្នសម្រេចលទ្ឋផលបាន ៥០ ភាគរយហើយៗរំពឹងថានឹងបញ្ចប់នៅក្នុងខែមេសានេះ។

បច្ចុប្បន្ន សសរស្ពានចំនួន ៦កន្លែងនៅជុំវិញរង្វង់មូល បានចាក់បេតុងរួចរាល់។ ជាបន្ត ការដ្ឋានកំពុងស្ថាបនាគ្រឿងបង្គុំសំណង់ផ្នែកខាងលើ និងគ្រឿងបង្គុំសំណង់ជណ្តើរយន្ត ដោយស្ពានថ្មីនេះនឹងត្រូវបានបំពាក់ដោយជណ្តើរយន្តដ៏ទំនើប។

គម្រោងនេះសាងសង់ក្រោមកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញនិងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក។ ក្រោយសាងសង់ស្ពានអាកាសថ្មើរជើងនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរក៏ដូចជាបង្កើនសុវត្ថិភាពដល់អ្នកថ្មើរជើងផងដែរ។

ស្ពានអាកាសថ្មើរជើងនេះក៏ជាផ្នែកមួយនៃ Olympia City ដែលជាគម្រោង ដ៏ធំសម្បើមមួយកណ្ដាលក្រុង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]