ស្ពានអាកាសស្តុបផ្សារដីហុយ ត្រូវបានដាក់អោយយានយន្តធ្វើចរាចរទ្វេរទិសជាថ្មីម្តងទៀត

យោងតាមសេចក្តីប្រកាសរបស់ ក្រសួងសាធារណៈការនិងដឹកជញ្ចូន បានបញ្ជាក់ថា ស្ពានអាកាសផ្សារដីហុយដែលនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីបានបើកជាបណ្តោះអាសន្នជាសាធារណៈម្តងទៀតនៅព្រឹក ថ្ងៃទី១០ខែឧសភា នេះតទៅ។

ស្ពាននេះត្រូវបានដាក់អោយយានយន្តធ្វើដំណើរជាបណ្តោះអាសន្នរួចម្តងមកហើយកាលពីមុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរកន្លងទៅនេះ ក៏ប៉ុន្តែត្រូវបានបិទវិញដើម្បីបញ្ចប់ការសាងសង់ដែលនៅសេសសល់។

បើតាមប្រសាសន៍របស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានអោយដឹងថា ការដាក់ឱ្យដំណើរការលើកនេះ នឹងមិនមានការបិទទៀតទេ ព្រោះការសាងសង់ទាំងអស់ត្រូវបានបញ្ចប់ រួចរាល់ជាស្ថារពរហើយ។

ដូច្នេះការដាក់ឱ្យដំណើរការលើកនេះ នឹងអនុញ្ញាតឱ្យរថយន្តក្រុងធ្វើចរាចរលើស្ពានបានផងដែរ ដើម្បីជាការសម្រួលដល់ចរាចរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ថែមមួយកម្រិតទៀត។

ស្ពានអាកាសមួយនេះគឺជាស្ពានអាកាសទី៥ នៅរាជធានីភ្នំពេញ ដែលមានប្រវែង ៩០៥ ម៉ែត្រនិងទទឹង ១៦៥ម៉ែត្រ ដែលបានចាប់ផ្តើមសាងសង់កាលពី ខែសីហា ឆ្នាំ២០១៦។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]