ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅតម្លៃ ២២លានដុល្លារ គ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២២ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបាន ៨០% ។ នេះបើយោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញកាលពីថ្ងៃទី២០ ខែសីហា។
បច្ចុប្បន្ន ផ្នែកខ្លះនៃគម្រោងត្រូវបានបើកឱ្យដំណើរការជាបណ្តោះអាសន្នហើយ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។
ស្ពានអាកាស និងផ្លូវក្រោមដីនេះ កំពុងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលបានបើកការដ្ឋានតាំងពីខែ មិថុនា ឆ្នាំ ២០១៨ ដោយប្រើពេលសាងសង់ ៣០ខែ។
បច្ចុប្បន្ននេះទីក្រុងភ្នំពេញមានស្ពានអាកាសចំនួន ៥ រួចមកហើយ ដែលកំពុងដាក់ឱ្យប្រើប្រាស់ដូចជា ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា (តិចណូ) និង ស្ពានអាកាសផ្សារដីហ៊ុយ។