អគារកប់ពពក ៦២ជាន់ របស់អ្នកឧកញ៉ា គិត ម៉េង បើកការដ្ឋានសាងសង់ជាផ្លូវការហើយ

ក្រុមហ៊ុនរ៉ូយ៉ាល់ខេមបូឌាខូអិលធីឌីនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាលព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ បានបើកការដ្ឋានសាងសង់ គម្រោងអគារភ្លោះកណ្ដាលក្រុងកម្ពស់ ៦២ ជាន់ The Royal One ជាផ្លូវការហើយ ។

គម្រោង The Royal One នេះមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុង កែងមហាវិថីព្រះមុន្នីវង្សនិងមហាវិថីសហព័ន្ធរុស្ស៊ី នៅជិតផ្សារធំថ្មី និងអគារកាណាឌីយ៉ា។ អគារភ្លោះនេះមានកម្ពស់ ២៣០ ម៉ែត្រ ឬស្មើទៅនឹង ៦២ ជាន់ ព្រមទាំងចំណតរថយន្តក្រោមដី ៦ ជាន់ទៀត ហើយសាងសង់លើផ្ទៃដីជាង ៤០០០ ម៉ែត្រការ៉េ ។ ក្រោយការសាងសង់រួច គម្រោងនេះ នឹងមានជាអគារពាណិជ្ជកម្ម អគារខុនដូ ផ្សារទំនើប ក្លឹបហាត់ប្រាណ ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលកំសាន្តផ្សេងៗជាច្រើនទៀត។

យោងតាមប្រសាសន៍របស់ ឧកញ៉ា គិត ធាង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់វ័នបានឱ្យដឹងថា ក្រុមហ៊ុនបានបណ្តាក់ទុនប្រមាណជា ២៣០ លានដុល្លារអាមេរិកលើគម្រោងដ៏ធំមួយនេះ ហើយគ្រោងនឹងប្រើរយៈពេលប្រមាណជា ៥ឆ្នាំក្នុងការសាងសង់។

លោកបានបន្ថែមទៀតថា បន្ទាប់ពីបញ្ចប់ការសាងសង់ គម្រោងដ៏ប្រណិតមួយនេះនឹងក្លាយជាផ្នែកមួយនៃមោទនភាពជាតិរបស់ប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំងពីសមត្ថភាពនិងវិបុលភាពរបស់ប្រទេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]