អគារការិយាល័យកណ្តាលរបស់ធនាគារ​ស្ថាបនានឹងប្រែមុខមាត់ថ្មីក្នុងឆ្នាំ២០២០

អគារដែលមានតម្លៃប្រមាណ៥២.៧លានដុល្លារអាមេរិកនេះ គឺធ្វើឡើងសំរាប់ការិយាល័យកណ្តាលរបស់ធនាគារស្ថាបនា គម្រោងនេះគ្រោងនឹងបញ្ចប់អោយរួចរាល់ក្នុងឆ្នាំ២០២០ នេះបើយោងតាមរបាយការណ៍មួយរបស់ Pulse News។

អគារមួយនេះមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះនរោត្តម កែងផ្លូវលេខ១៧២ និង ១៧៤ មាន ១៩ជាន់ ព្រមទាំងមានជាន់ក្រោមដី ៤ជាន់ទៀត ហើយផ្ទៃក្រឡាសរុបទាំងអស់របស់អគារគឺ ៣៣.១៣៥ ម៉ែត្រការ៉េ។

ការិយាល័យកណ្តាលថ្មីនេះ គឺសង់ឡើងដើម្បីពង្រីកទីតាំងអោយល្អប្រសើរជាងមុន និងជាពិសេសតំរូវអោយសមសម្រប ទៅនឹងចំនួនបុគ្គលិកដែលមានការកើនឡើងច្រើនជាងមុន ក្នុងនោះក៏មានការប៉ានប្រមាណថាចំនួនបុគ្គលិកទាំងអស់អាចមានរហូតដល់ទៅ១,២០០នាក់។

ចំពោះក្រុមហ៊ុនដែលទទួលបន្ទុកលើការសាងសង់នេះគឺជាក្រុមហ៊ុនមួយដែលមកពីប្រទេសកូរ៉េខាងត្បូងឈ្មោះ Lotte Engineering & Construction Co. (Lotte E&C)

ការិយាល័យកណ្តាលថ្មី គឺជានិមិត្តរូបនៃការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់ធនាគារស្ថាបនា ដែលជាចលករយ៉ាងសកម្មនៅក្នុងភាពរីកចម្រើននៃវិស័យធនាគារដែលជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក៏ដូចជាការលើកកម្ពស់សហគ្រិនរបស់ប្រទេសផងដែរ នេះបើតាមប្រសាសន៏របស់លោក Han Chang-Woo ប្រធានក្រុមប្រឹក្សាភិបាលរបស់ ម៉ារ៉ូហាន់ គ្រុប ក្នុងពិធីបញ្ចុះ បឋមសិលាបើកការដ្ឋានសាងសង់ការិយាល័យកណ្តាលធនាគារ ស្ថាបនា។

រូបភាពី ធនាគារស្ថាបនា ភីអិលស៊ី

រូបភាព​ពី ធនាគារស្ថាបនា ភីអិលស៊ី

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]