ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
គម្រោងសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភាជាតិ តម្លៃ ២៥លានដុល្លារ ក្រោមជំនួយរបស់រដ្ឋាភិបាលវៀតណាម ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី២១ ខែធ្នូ កន្លងទៅ។
ពិធីបើកការដ្ឋានសាងសង់នេះធ្វើឡើងក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោក ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម។
អគាររដ្ឋបាលថ្មី នៃរដ្ឋសភា ត្រូវសាងសង់លើផ្ទៃដីទទឹង ២៧ម និងបណ្តោយ ៤៩ម កម្ពស់ ១២ជាន់ និងមានចំណតរថយន្តក្រោមដី ២ជាន់ទៀត ដែលអាចផ្ទុករថយន្តបាន ២៦០គ្រឿងបន្ថែមទៀត។
បើយោងតាមរូបភាព អគាររដ្ឋបាលថ្មីនេះ មានរចនាបថទំនើបទាន់សម័យ ពិសេសគិតគូរពីបរិស្ថានខ្ពស់ ដែលស្គាល់ជាទូទៅថា Green Building។
អគារថ្មីនេះ នឹងក្លាយជាអគារគូនឹងអគារចាស់ដែលមានរចនាបថខ្មែរបូរាណ ទិសដៅដើម្បីបង្ហាញនូវតុល្យភាពនៃការច្របាច់បញ្ចូលគ្នារវាងសិល្បៈបុរាណ និងសម័យ បានយ៉ាងល្អឥតខ្ចោះ។
គួរបញ្ជាក់ថា គម្រោងសាងសង់អគាររដ្ឋបាលថ្មីនេះ ត្រូវបានចុះហត្ថលេខារវាងភាគីវៀតណាម និងកម្ពុជា តាំងពីឆ្នាំ ២០១៩ មកម្លេះ ប៉ុន្តែទើបបើកការដ្ឋានជាផ្លូវការនៅឆ្នាំនេះ។ (អានបន្ថែម)