អគារវៃឆ្លាត “Smart Building” ទាំង ១០ នៅលើពិភពលោក ដោយ Dave Tyson
អគារវៃឆ្លាត “Smart Building” ទាំង ១០ នៅលើពិភពលោក ដោយ Dave Tyson
ផ្នត់គំនិតនៃពាក្យវៃឆ្លាត ‘Smart’ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៃការវិវឌ្ឍន៍នៃបច្ចេកវិទ្យាទំនើប ដូចជា Smart Phone, Smart City, Smart Car, Smart Car, Smart Building និងក្នុងន័យផ្សេងជាច្រើនទៀត។ ថ្មីៗនេះ ទស្សនាវដ្តី Construction Global Magazine បានចាត់លំដាប់អគារវៃឆ្លាត “Smart Building” ល្អជាងគេទាំង ១០ នៅលើពិភពលោក។ ការចាត់លំដាប់នេះធ្វើឡើងក្រោមការវិនិច្ឆ័យដោយលោក Dave Tyson ដែលជាអ្នកជំនាញក្នុងវិស័យវិស្វកម្ម និងស្ថាបត្យកម្មល្បីល្បាញមួយរូបក្នុងប្រទេសអង់គ្លេស។
លោក Dave Tyson មានបទពិសោធន៍ក្នុងវិស័យនេះជាង ៣០ឆ្នាំមកហេីយ បច្ចុប្បន្ននេះគាត់មានតំណែងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Design2e ដែលដឹកនាំកិច្ចប្រតិបត្តិគ្រឿងបង្គុំ និងវិស្វកម្មស៊ីវិល។ ចំពោះការវិនិច្ឆ័យរបស់លោក Tyson ពាក្យថា ‘Smart’ នៅទីនេះគឺផ្តោតលើភាពច្នៃប្រឌិតនៃការរចនាស្ថាបត្យកម្មដើម្បីធ្វើឲ្យការប្រើប្រាស់អគារមានភាពងាយស្រួលជាងមុនក្នុងការប្រើប្រាស់ ជាជាងប្រេីប្រាស់ដោយផ្អែកតែលេីភាពវៃឆ្លាតនៃបច្ចេកវិទ្យាអេឡិចត្រូនិច។
តើអគារទាំង ១០ មានអគារអ្វីខ្លះ?

អគារ Market Hall ទីក្រុង Rotterdam ប្រទេសហូឡង់ រចនាដោយ Winy Maas, Jacob Van Rijs and Nathalie de Vries
អគារ Market Hall រចនាដោយ Winy Maas, Jacob Van Rijs and Nathalie de Vries។ ចំណុចពិសេសរបស់អាគារនេះគឺរូបរាងកោងរបស់វាដែលបំពាក់ដោយអេក្រង់កញ្ចក់ដ៏ទំនើប មិនត្រឹមតែមានភាពស្រស់ស្អាតប៉ុណ្ណោះទេ រូបរាងកោងអាចជាផ្លូវអោយខ្យល់ចេញចូលបានទៀតផង។
៩ – វិទ្យាល័យ Wohlen (Roofs and Hall) ប្រទេសស្វ៊ីស អគារវិទ្យាល័យនេះរចនាដោយ Santiago Calatrava

វិទ្យាល័យ Wohlen (Roofs and Hall) ប្រទេសស្វ៊ីស រចនាដោយ Santiago Calatrava
អគារវិទ្យាល័យនេះរចនាដោយ Santiago Calatrava។ ចំណុចពិសេសនៃអាគារនេះគឺដំបូលទាំង៤ ដែលមានរូបរាងដូចផ្កា។ វាជាវិស្វកម្មដ៏ឆើតឆាយនិងឆ្លាតវៃដែលមានសមត្ថភាពគ្រប់គ្រងពន្លឺចេញចូលក្នុងអគារ។
៨ – Kuwait Pavilion ទីក្រុង Sevilla អេស្ប៉ាញ
វិទ្យាល័យ Wohlen (Roofs and Hall) ប្រទេសស្វ៊ីស រចនាដោយ Santiago Calatrava
អាគារនេះរចនាដោយ Santiago Calatrava។ ភាពវៃឆ្លាតរបស់អាគារនេះគឺដំបូលដែលរចនាជាឆ្អឹងជំនី។ កំណាត់នីមួយៗ មានប្រវែង ២៥ម៉ែត្រ គ្រប់គ្រងដោយប្រព័ន្ធកំព្យូទ័រក្នុងការបើកបិទជារូបរាងផ្សេងៗគ្នា ១៥ បែប ដែលផ្លាស់ប្តូរតាមពន្លឺព្រះអាទិត្យដែលចាំងចូលមកក្នុងអគារ។ យ៉ាងណាក៏ដោយ ជាដំណឹងអាក្រក់ដែលបច្ចុប្បន្នអគារនេះប្រែព័ណ៌ស្រអាប់ពុកផុយបន្ទាប់ពីពិព័រណ៍នៅក្នុងឆ្នាំ ១៩៩២។
៧ – Church of the Light អូសាកា ប្រទេសជប៉ុន
Church of the Light អូសាកា ប្រទេសជប៉ុន រចនាដោយ Tadao Ando
Church of the Light អូសាកា ប្រទេសជប៉ុន រចនាដោយ Tadao Ando
ព្រះវិហារគ្រីស្ទាននេះរចនាដោយ Tadao Ando។ អាគារនេះគឺជាការបញ្ចូលគ្នាដ៏ល្អឥតខ្ចោះរវាងស្ថាបត្យកម្មនិងធម្មជាតិដើម្បីបង្កើតរូបចម្លាក់នៃពន្លឺ ដោយប្រើបេតុងពិសេសបង្កើតឲ្យមានពន្លឺព្រះអាទិត្យចាំងចូលមកជារូបរាងឈើឆ្កាង។
៦ – Gallery Of The Menil Collection រដ្ឋតិចសាស់
Gallery Of The Menil Collection រដ្ឋតិចសាស់ ដោយ Renzo Renzo Piano
Gallery Of The Menil Collection រដ្ឋតិចសាស់ ដោយ Renzo Renzo Piano
វិចិត្រសាលនេះរចនាដោយ Renzo Renzo Piano។ ចំណុចពិសេសរបស់អគារគឺគ្រប់គ្រង់ពន្លឺ ដោយវិចិត្រសាលទាំងមូលត្រូវបានបំភ្លឺដោយពន្លឺធម្មជាតិតាមរយៈដំបូលរចនារូបរាងជាស្លឹកធ្វើពីស៊ីម៉ង់ត៍និងដែកស្តើង។ ជញ្ជាំងផ្ទៃខាងក្រៅ គឺជាបន្ទះឈើ Cypress ព័ទ្ធជុំវិញ។
៥ – The Pompidou Centre ប៉ារីសប្រទេសបារាំង
The Pompidou Centre ប៉ារីសប្រទេសបារាំង រចនាដោយ Renzo Piano
The Pompidou Centre ប៉ារីសប្រទេសបារាំង រចនាដោយ Renzo Piano
មជ្ឈមណ្ឌលនេះរចនាឡើងដោយ Renzo Piano ។ ចំណុចពិសេសនៃអគារនេះគឺបត់បែននិងរៀបចំឡើងវិញសម្រាប់គោលបំណងផ្សេងៗតាមតម្រូវការដោយងាយស្រួល។ ជាន់នីមួយៗមានផ្ទៃ ៧៥០០ម៉ែត្រការ៉េ ដែលលាតសន្ធឹងពេញផ្ទៃអគារដោយពុំមានបន្ទុកគ្រឿងបង្គុំ។
៤ – The Steve Jobs Theater កាលីហ្វញ៉ា
The Steve Jobs Theater កាលីហ្វញ៉ា រចនាដោយលោក Norman Foster
The Steve Jobs Theater កាលីហ្វញ៉ា រចនាដោយលោក Norman Foster
រោងមហោស្រពនេះរចនាដោយលោក Norman Foster។ អាគារមួយនេះអាចធ្វេីអោយអ្នកមានអារម្មណ៍ដឹងទាំងពេលនៅខាងក្នុងនិងខាងក្រៅក្នុងពេលតែមួយ។ ភាពពិសេសរបស់វារគឺ “ភាពធម្មតាតែឥតខ្ចោះ” ដោយអគារមានភាពធំទូលាយ បើកចំហរ គ្មានខ្សែភ្លើងនិងគ្រឿងអេឡិចត្រូនិចផ្សេងៗដែលធ្វើឲ្យរំខានខ្សែភ្នែក។ គ្រឿងអេឡិចត្រូនិចទាំងអស់ត្រូវបានលាក់ក្នុងបន្ទះកញ្ចក់នីមួយៗ។
៣ – Riverside Museum ទីក្រុង Glasgow ស្កុតឡេន
Riverside Museum ទីក្រុង Glasgow ស្កុតឡេន រចនាដោយ Zaha Hadid
Riverside Museum ទីក្រុង Glasgow ស្កុតឡេន រចនាដោយ Zaha Hadid
សារមន្ទីររចនាដោយ Zaha Hadid។ ចំណុចពិសេសគឺសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងតម្រូវការដែលអាចពង្រីកនូវលំហ និងការរចនាបត់នៃដំបូលស័ង្កសី។
២ – Guggenheim Museum, ប្រទេសអេស្ប៉ាញ
Guggenheim Museum, ប្រទេសអេស្ប៉ាញ រចនាដោយ Frank Gehry
Guggenheim Museum, ប្រទេសអេស្ប៉ាញ រចនាដោយ Frank Gehry
សារមន្ទីរនេះរចនាដោយ Frank Gehry។ ចំណុចពិសេសរបស់អាគារនេះគឺការច្នៃប្រឌីតនឹងរបៀបនៃការរចនាធ្វេីអោយអ្នកមើលមិនមានភាពធុញទ្រាន់ ជាមួយនឹងបច្ចេកវិទ្យាគ្រប់គ្រងពន្លឺ។ គ្រឿងបង្គុំយ៉ាងល្អឥតខ្ចោះដែលមើលទៅដូចជាចំលាក់បង្កប់ជាមួយផ្ទៃជុំវិញនៃអគារ
១ – ពហុកីឡដ្ឋានជាតិប៉េកាំង ប្រទេសចិន
ពហុកីឡដ្ឋានជាតិប៉េកាំង ប្រទេសចិន Beijing National Stadium រចនាដោយ Ai Weiwei, Pierre de Meuron, Jacques Herzog, Li Xinggang
ពហុកីឡដ្ឋានជាតិប៉េកាំង ប្រទេសចិន Beijing National Stadium រចនាដោយ Ai Weiwei, Pierre de Meuron, Jacques Herzog, Li Xinggang
Beijing National Stadium រចនាដោយ Ai Weiwei, Pierre de Meuron, Jacques Herzog, Li Xinggang។ ពហុកីឡដ្ឋានជាតិប៉េកាំងត្រូវបានគេហៅថាជា “សំបុកសត្វបក្សី” ដោយសារតែសរសៃដែកដែលស្រាក់គ្នាជាដំបូល។ ពហុកីឡាដ្ឋាននេះទំហំ ៣ លានម៉ែត្រគីប ត្រូវបានគេចាត់ទុកថាជារចនាសម្ព័ន្ធដែកធំជាងគេបំផុតនៅលើពិភពលោកដោយប្រើប្រាស់ដែកមិនទាន់ច្នៃមានប្រវែង ២៦ គីឡូម៉ែត្រ។
- Video Advertisement -