អគារសុខាភិបាលដ៍ទំនើបតម្លៃជិត៨០លានដុល្លារបានបើកការសាងសង់ជាផ្លូវការហើយ

អគារសុខាភិបាលដ៏ទំនើបតម្លៃជិត៨០លានដុល្លារអាមេរិកបានបើកការសាងសង់ជាផ្លូវការហើយ។

កាលពីព្រឹកថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៨ គម្រោង«អគារថ្មីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈឬ Cambodia-China Friendship PreahKossamak Hospital»បានដាក់ឲ្យដំណើរការសាងសង់ជាផ្លូវការហើយ។

មានទីតាំងស្ថិតក្នុងបរិវេណនៃមន្ទីរពេទ្យព្រះកុសមៈ អគារសុខាភិបាលថ្មីនេះគឺនឹងសាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនក្នុងទឹកប្រាក់ប្រមាណជិត ៨០ លានដុល្លារអាមេរិក។

សាងសង់ឡើងលើទំហំផ្ទៃដីរហូតដល់ទៅ១៣.៧៤០ម៉ែត្រការ៉េឬស្មើទៅនឹងផ្ទៃក្រឡាប្រមាណជា២៨.៩០០ម៉ែត្រការ៉េ អគារថ្មីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈគឺនឹងមានការបំពាក់ទៅដោយឧបករណ៍វេជ្ជសាស្រ្តទំនើបៗព្រមទាំងមានការបណ្ដុះបណ្ដាលជំនាញផ្សេងៗទាក់ទងទៅនឹងវិស័យសុខាភិបាលផងដែរ។

បន្ថែមជាងនេះទៅទៀត អគារដែលមានកម្ពស់១១ជាន់នេះគឺនឹងមានគ្រែសំរាកព្យាបាលជំងឺដល់ទៅ ៤០០ គ្រែ សរុបចំនួន ១៣២ បន្ទប់ ព្រមទាំងបង្គន់អនាម័យរហូតដល់ទៅ ២១៩ បន្ទប់។ លើសពីនេះទៅទៀត អគារនេះគឺនឹងមានកន្លែងសម្រាប់ចតឧទ្ធម្ភាគចក្រផងដែរ។

សូមបញ្ជាក់ថា អគារសុខាភិបាលថ្មីនេះប្រើប្រាស់រយៈពេលជាង៣ឆ្នាំក្នុងការសាងសង់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]