អគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាតម្លៃជាង ១លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ហើយ

អគារទីស្នាក់ការកណ្ដាល របស់សមាគមអតីតយុទ្ធជនកម្ពុជា តម្លៃជាង ១,២លានដុល្លារ ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។

អគារទីស្នាក់ការកណ្តាល របស់សមាគមអតីតយុទ្ធជនកម្ពុជានេះ ត្រូវបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយបានបញ្ចប់រួចរាល់ជាស្ថាពរនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ដោយចំណាយថវិកាសរុបចំនួន ១.២៥៥.៧០០ដុល្លារ។

បន្ថែមពីនេះ ការសាងសង់អាគារនេះ គឺធ្វើទៅតាមរចនាបថខ្មែរ មានដំបូលប្រក់ក្បឿង មានបណ្តោយ ៣៧ម៉ែត្រ ទទឹង ២៧.៥ម៉ែត្រ កំពស់ ៣ជាន់ មានក្រឡាផ្ទៃសរុប ២៣៩១ម៉ែត្រការ៉េ មានបន្ទប់សរុបចំនួន ១៧បន្ទប់ ដែលក្នុងនោះមានបន្ទប់សវនាការ ១បន្ទប់, បន្ទប់គណៈជំនាញ ៦បន្ទប់, បន្ទប់អគ្គលេខាធិការសមាគម ១បន្ទប់, បន្ទប់អគ្គលេខាធិការរង ចំនួន ៥បន្ទប់, បន្ទប់ប្រជុំ ចំណុះបាន៤៤នាក់ ១បន្ទប់ និងបន្ទប់រង់ចាំ ១បន្ទប់។

គួរបញ្ជាក់ថា សមិទ្ធផលអគារថ្មីនេះ ជាអំណោយរបស់ក្រសួងការពារប្រទេសវៀតណាម និងសម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រី។

អគារថ្មីនេះ ជានិមិត្តរូបថ្មីមួយទៀត នៃការពង្រឹងពង្រីកចំណងទាក់ទង កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ដែលរួមចំណែកលើកកម្ពស់លទ្ធភាពការពារសន្តិសុខនយោបាយ,សណ្តាប់ធ្នាប់ សុវត្តិភាពសង្គមបានកាន់តែប្រសើរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]