អត្ថប្រយោជន៍ទាំង ១០ នៃការប្រើប្រាស់បេតុងចាក់ស្រេច
រោងចក្របេតុងចាក់ពុម្ពស្រេចនៅរាជធានីភ្នំពេញមានគោលបំណងក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលបេតុងចាក់ស្រេចទី១ នៅក្នុងប្រទេសកម្ពុជា។
រោងចក្រនេះមានទីតាំងស្ថិតនៅតំបន់ដ៏សំខាន់នៃរាជធានីភ្នំពេញ តាមបណ្តោយផ្លូវ ASEAN Highway-1 (AH-1) ដើម្បីបំពេញតម្រូវការទាំងអស់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងក្រុមហ៊ុនឯកជនដែលសម្លឹងរកមើលការពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់ភូមិសាស្ត្រគន្លឹះនេះ។ រោងចក្របេតុងចាក់ស្រេចភ្នំពេញ គឺជាក្រុមហ៊ុនកម្ពុជាមួយដែលបានបង្កើតឡើងនៅឆ្នាំ ២០១៣ និងជាក្រុមហ៊ុនផ្គត់ផ្គង់ឈានមុខគេនូវបង្គោលបេតុងចាក់ស្រេចសសរមូលសម្រាប់បង្គោលភ្លើង និងបេតុងចាក់ស្រេចសសរមូល PH/PHC សង្កត់។ រោងចក្រទំនើបនេះប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយដើម្បីផលិតបង្គោលបេតុងចាក់ស្រេចសសរមូល ការបុកគ្រឹះ និងបច្ចេកវិទ្យារំញ័រសសរគ្រឹះដែលស្របតាមស្តង់ដារ ASTM និង JIS។ រោងចក្រទំនើបត្រូវបានបំពាក់ដោយគ្រឿងម៉ាស៊ីនពីប្រទេសអាល្លឺម៉ង់ និងប្រទេសកូរ៉េខាងត្បូង រួមជាមួយនិងមន្ទីរពិសោធន៍ផ្ទាល់របស់ក្រុមហ៊ុន ដែលធានាបាននូវការគ្រប់គ្រងដែលមានគុណភាពស្របគ្នា។ ជាមួយគ្នានឹងការផ្គត់ផ្គង់បង្គោល បំពង់ និងសសរគ្រឹះ ក្រុមហ៊ុននេះក៏ផ្តល់ជូនផងដែរនូវសេវាកម្មឌីហ្សាញ និងការដំឡើង។ រោងចក្របេតុងចាក់ស្រេចភ្នំពេញបានបញ្ចប់ការឌីហ្សាញ និងដំណោះស្រាយផ្គត់ផ្គង់ សម្រាប់រាល់ប្រភេទការងារបង្គោលបណ្តាញចែកចាយអគ្គិសនី ការរៀបចំការសាងសង់ និងការងារគ្រឹះក្នុងផ្ទៃទឹក និងលក្ខខណ្ឌសម្រាប់ការងារលូទឹកស្អុយ។
វាជាការផ្តល់សេវាកម្មជាកញ្ចប់ដែលងាយស្រួលសម្រាប់បំពេញតម្រូវការរបស់អតិថិជន។
គុណសម្បត្តិសំខាន់ៗទាំង ១០ នៃបេតុងចាក់ស្រេច រួមមាន ៖
១-ការត្រួតពិនិត្យគុណភាព ៖ ចាប់តាំងពីបេតុងចាក់ស្រេចត្រូវបានផលិតនៅក្នុងបរិស្ថានដែលមានការត្រួតពិនិត្យត្រឹមត្រូវ វាមានភាពងាយស្រួលក្នុងការគ្រប់គ្រងការលាយ ការចាក់បេតុង និងការថែទាំបេតុង។
២-ថ្លៃដើមទាប ៖ ចាប់ពីរោងចក្រផលិតបេតុងចាក់អាចទិញនូវវត្ថុធាតុដើមក្នុងបរិមាណច្រើនសម្រាប់ផលិតដល់គ្រប់គម្រោង ការបញ្ចុះតម្លៃពីការទិញវត្ថុធាតុដើមអាចធ្វើឲ្យថ្លៃដើមផលិតទាប។
៣-ភាពធន់របស់ផលិតផល ៖ បញ្ហាអាកាសធាតុលែងជាបញ្ហា ដោយសារគេអាចចាក់បេតុងនៅក្នុងលក្ខខណ្ឌអាកាសធាតុណាក៏បាន ហើយទទួលបានលទ្ធផលដូចគ្នា ដែលអនុញ្ញាតឲ្យគេធ្វើការលាយបេតុង និងមានវិធីសាស្ត្រការងារយ៉ាងល្អឥតខ្ចោះ។
៤-កម្លាំងពលកម្មតិច ៖ ផលិតផលនេះទាមទារប្រើប្រាស់កម្លាំងពលកម្មតិច ហើយជាកម្លាំងពលកម្មមិន ត្រូវការជំនាញ។
៥-ភាពប្រើបានយូរ ៖ ជាមួយនឹងសមត្ថភាពក្នុងការត្រួតពិនិត្យយ៉ាងតឹងរឹងលើដំណើរការផលិតកម្ម ចាប់ពីការជ្រើសរើសសមា្ភរ ការលាយ និងការថែទាំ អតិថិជនអាចទទួលបាននូវបេតុងដែលអាចប្រើប្រាស់បានយូរ។
៦-ការដំឡើងបានយ៉ាងលឿននៅការដ្ឋាន ៖ ផ្នែកនៃបេតុងចាក់ពុម្ពស្រេចមកដល់ការដ្ឋាន ហើយត្រៀមជាស្រេចសម្រាប់ការដំឡើង និងអាចត្រូវបានកំណត់ពេលវេលាមកដល់ “ទាន់ពេលវេលា” ដូច្នេះគេអាចដាក់វាទៅកាន់ទីតាំងដោយផ្ទាល់តែម្តង។ ការនេះធ្វើឲ្យមិនចាំបាច់ត្រូវការទីតាំងសម្រាប់ទុកដាក់ និងការផ្ទេរលើកដាក់មិនចាំបាច់ផ្សេងទៀត។
៧-សុក្រឹតភាពខ្ពស់លើការតភ្ជាប់ ៖ ដោយសារតែផលិតផលបេតុងចាក់ស្រេចដែលត្រូវបានផលិតឡើង មានលក្ខណៈពិសេសច្បាស់លាស់ទៅតាមបទដ្ឋានបច្ចេកទេស ការមិនជ្រាបទឹកនៃតំណភ្ជាប់រវាងបំពង់បេតុង ឬមុខកាត់គឺជាទំពក់ ដែលធ្វើឲ្យបេតុងចាក់ស្រេចមានសុក្រឹតភាពសម្រាប់ការងារភាគច្រើនដែលនៅក្រោមដី។
៨-លែងមានស្នាមដានបន្សល់ (ស្នាមបេតុងស្អុយ) ៖ ដោយសារតែបេតុងចាក់ស្រេចត្រូវបានផលិតនៅពីខាងក្រៅការដ្ឋានសាងសង់ មិនមានពុម្ពស្មុគស្មាញក្នុងការសាងសង់ និងគ្មានការលាយបេតុង និងការបញ្ចប់ត្រូវបានធ្វើឡើងនៅនឹងការដ្ឋាន។ នោះមានន័យថា គេទទួលបានបេតុងដែលមានស្នាមដានបន្សល់ (បេតុងស្អុយ) កាន់តែតិចជាងមុន ស្អាត ហើយធានាសុវត្ថិភាពជាងមុនសម្រាប់ការងារការដ្ឋាន។
៩-ការអភិវឌ្ឍផលិតផល ៖ ក្រុមហ៊ុនផលិតបេតុងចាក់ស្រេច បានវិនិយោគយ៉ាងខ្លាំងនៅក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍ ដើម្បីធ្វើឲ្យផលិតផល និងសេវាកម្មរបស់ខ្លួនកាន់តែល្អប្រសើរជាងមុន។ ផលិតផលថ្មី បច្ចេកវិទ្យាព័ត៌មានវិទ្យាថ្មី និងរោងចក្រផលិតថ្មី បង្ហាញពីឥរិយាបថនៃការគិតទៅមុខរបស់ក្រុមហ៊ុន។
១០-ទំនុកចិត្ត ៖ បច្ចេកវិទ្យានៅពីក្រោយការផលិតបេតុងចាក់ពុម្ពស្រេច ការរចនា និងការសាងសង់មានរាប់រយឆ្នាំមកហើយ ដូច្នេះអតិថិជនអាចនឹងត្រូវបានធានានូវទំនុកចិត្តនៅពេលបញ្ជាក់ពីផលិតផលបេតុងនេះ។ បេតុងចាក់ពុម្ពស្រេចគឺជាបច្ចេកវិទ្យាមានប្រសិទ្ធភាពមួយដែលមានប្រវត្តិយូរមកហើយ និងបច្ចេកវិទ្យាខ្ពស់នៅពេលអនាគត។

