អនុស្ថានីយចែកចាយអគ្គិសនីក្រោមដីដំបូងបំផុត ប្រើប្រាស់បច្ចេកវិទ្យា Digital Twin របស់ Bentley ដើម្បីសិក្សានិងសាងសង់

គម្រោងស្ថានីយក្រោមដីថ្មីស៊ូតុង Xudong កំពុងបង្ហាញវត្តមានចេញជាគម្រោងដ៏សំខាន់មួយនៅក្នុងផែនការប្រាំឆ្នាំទី ១៣ នៃបណ្តាញអគ្គិសនីនៅខេត្តហឺប៉ី Hubei របស់ចិន។ ស្ថានីយបញ្ជូនរងប្រកបដោយភាពច្នៃប្រតិដ្ឋនេះ ដែលជាប្រភេទស្ថានីយចែកចាយថាមពលថ្មីដំបូងគេ កំពុងក្លាយជាគម្រោងបដិវត្តន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញអគ្គិសនីដ៏លេចធ្លោមួយនៅភូមិភាគកណ្តាលប្រទេសចិន ដោយដំណើរការនៅកម្រិតថាមពល ២២០ គីឡូវ៉ុល និងបម្រើជាគម្រោងសាកល្បងប្រកបដោយមហិច្ឆតារបស់ទីក្រុងវូហាន Wuhan ក្នុងការបង្កើតបណ្តាញអគ្គិសនីកម្រិតកំពូលរបស់ប្រទេស ដោយមានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីសម្រាប់អ្នកស្រុកដល់ទៅចំនួន ២០០ ០០០គ្រួសារ នៅភាគខាងជើងតំបន់យូឆាង Wuchang។ គម្រោងដ៏ធំនេះ បង្ហាញពីការបោះជំហានលោតផ្លោះដ៏សំខាន់ឆ្ពោះទៅរកការពង្រឹងសមត្ថភាពថាមពលក្នុងតំបន់ នេះបើយោងការចុះផ្សាយរបស់ Bentley Systems កាលពី ០២ ខែមីនា ឆ្នាំ ២០២៤។

រូបថត: Powerchina Hubei Electric Engineering

ចំពេលបញ្ហាប្រឈមដែលបង្កឡើងដោយសារទីតាំងក្រោមដីរបស់គម្រោងស្ថិតនៅជិតទន្លេ យ៉ង់សេ (Yangtze)  ក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន គម្រោងស្ថានីយក្រោមដី Xudong នេះ ជួបផលលំបាកនឹងបញ្ហាទីតាំងដ៏ស្មុគស្មាញ និងឧបសគ្គភូមិសាស្ត្រច្រើន ក្នុងដំណាក់កាលនៃការសាងសង់។ ក្នុងកាលៈទេសៈមិនអំណោយផលបែបនេះ ទាមទារឱ្យមានគំរូប្លង់ និងការសម្របសម្រួលយ៉ាងស្មុគ្រស្មាញ ក្នុងដំណាក់កាលនៃការរៀបចំកាលវិភាគសាងសង់ ដែលត្រូវធ្វើឱ្យទាន់តាមកាលកំណត់យ៉ាងតឹងរឹង។

ដោយការជ្រើសរើសប្រើប្រាស់បច្ចេកវិទ្យាភ្លោះឌីជីថលដ៏ទំនើបរបស់ក្រុមហ៊ុន Bentley Systems ក្រុមហ៊ុនគ្រប់គ្រងគម្រោងរបស់ចិនឈ្មោះ Powerchina Hubei Electric Engineering Co., Ltd. បានសម្រួលលំហូរការងារអនុវត្តគម្រោងនេះទាំងក្នុងដំណាក់កាលការរចនា និងដំណាក់កាលសំណង់ បានជោគជ័យយ៉ាងខ្លាំង។ ការអនុវត្តយុទ្ធសាស្រ្តនេះ បាននាំឱ្យមានការសន្សំសំចៃការចំណាយគួរឱ្យកត់សម្គាល់ ដោយក្រុមការងារគម្រោងបានគ្រប់គ្រងការកាត់បន្ថយការចំណាយលើការវិនិយោគបានរហូតដល់ ៧,៥៤ លានយន់ ស្មើនឹងប្រមាណជាងមួយលានដុល្លារអាមេរិក និងបានកាត់បន្ថយរយៈពេលសាងសង់ បានរហូតដល់ទៅ ៣០ ថ្ងៃ។

រូបថត: Powerchina Hubei Electric Engineering

ស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវប្បធម៌ដ៏រស់រវើកនៃទីក្រុងវូហាន Wuhan ចំកន្លែងដែលមានតំបន់លំនៅឋានដែលមានប្រជាជនរស់នៅច្រើនកុះករ ស្ថានីយក្រោមដី Xudong ឈរជាសក្ខីភាពនៃសមាហរណកម្មទីក្រុងប្រកបដោយភាពច្នៃប្រតិដ្ឋ។

ដោយសារជាគម្រោងថ្មីមិនធ្លាប់មានព្រោះត្រូវបានសាងសង់នៅក្រោមដី ស្ថានីយថាមពលពិសេសនេះ ដំណើរការយ៉ាងរលូនជាមួយបរិស្ថានជុំវិញ ដោយមានការរចនាជាកន្លែងបរិស្ថានស្អាតដូចសួនឧទ្យាន គួបផ្សំនឹងទេសភាពបៃតងខៀវស្រងាត់បើមើលពីលើដី។ នៅពេលសាងសង់រួច។ ស្ថានីយក្រោមដីដ៏ទំនើបនេះ នឹងមិនត្រឹមតែបំពេញតម្រូវការអគ្គិសនីក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់សោភ័ណភាពនៃបរិស្ថានទីក្រុង ដែលជាគំរូវណ្ណកម្មបច្ចេកវិទ្យាដ៏សំខាន់មួយក្នុងការរួមចំណែកអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាពទាំងសម្រាប់តំបន់ផ្សេងទៀតរបស់ចិន និងសម្រាប់ប្រទេសផ្សេងទៀតក្នុងសាកលលោកផងដែរ៕

រូបថត: Powerchina Hubei Electric Engineering
- Video Advertisement -

ព័ត៌មានដែលទាក់ទង

Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន

ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហ […]

វិធីប្រើកម្មវិធី AssetWise របស់ Bentley ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ

រោងចក្រឧស្សាហកម្មជាច្រើនកំពុងប្រើប្រព័ន្ធគ្រប់គ្រងបែបសា […]

កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ […]

Bentley Systems បង្ហាញពីសមត្ថភាព AI ជំនួសការរចនាប្លង់សំណង់ស៊ីវិល

កម្មវិធីវិស្វកម្មសំណង់ស៊ីវិលដើរដោយ AI ដំបូងបំផុត បានផ្ត […]

អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ

ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ ការផ្សព្វផ្សាយនេ […]