អាកាសយានដ្ឋានកម្ពុជាគ្រោងនឹងពង្រីកព្រលានយន្តខេត្តព្រះសីហនុដើម្បីទទួលការចុះចត�

ថ្លែងក្នុងឱកាសបើកសម្ភោធអគារអ្នកដំណើរថ្មីក្នុងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុកាលពីថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០១៨ ក្រុមហ៊ុន Cambodia Airports បានប្រកាសពីគម្រោងនាពេលអនាគតមួយទៀតគឺការពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុដើម្បីទទួលការចុះចតយន្តហោះធំៗ នាពេលអនាគត។

គម្រោងនេះ គឺជាការពង្រីកផ្លូវរត់យន្តហោះបន្ថែមប្រវែង ៨០០ម៉ែត្រ ទៀត ទៅលើផ្លូវបច្ចុប្បន្ន។ ក្រោយពង្រីក ផ្លូវរត់យន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនឹងក្លាយជាផ្លូវរត់ ៣,៣ គីឡូម៉ែត្រ ដែលនឹងអាចទទួលការចុះចតរបស់យន្តហោះធំៗបាន។

បើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Cambodia Airports បានឲ្យដឹងថា ការពង្រីកនេះគឺដើម្បីឆ្លើយតបទៅនិងតម្រូវការកើនឡើងនៃចំនួនជើងយន្តហោះដែលចូលមកកាន់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន និងនាពេលអនាគត។

ក្នុងរយះពេល ៥ ឆ្នាំចុងក្រោយនេះ ឃើញថា ចំនួនអ្នកដំណើរដែលប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានកើនឡើងជាបន្តបន្ទាប់។ ក្នុងឆ្នាំ២០១៧ អាកាសយានដ្ឋានមួយនេះទទួលបានអ្នកដំណើរប្រមាណជាង ៣៣៨.០០០ នាក់ ដែលកើនរហូតដល់ទៅ ១១៥% បើធៀបទៅនឹងឆ្នាំ២០១៦។

ដោយឡែក ចំពោះការ កែលម្អអគារអ្នកដំណើរដែលទើបតែដាក់សម្ពោធថ្មីមួយនេះវិញ ក៏បានធ្វើឲ្យអគារនេះធំជាងមុនដល់ទៅ ៨០% ដោយអគារទាំងមូលមាន ៤៨០០ម៉ែត្រការ៉េ។ កែលម្អថ្មីនេះរួមមាន ការបន្ថែមច្រក check-in ច្រកឡើងយន្តហោះ និងកន្លែងយកអីវ៉ាន់។

ពិសេសជាងនេះទៅទៀតនោះ គឺមានការបើកនូវភោជនីយដ្ឋានលំដាប់អន្តរជាតិពេញនិយមជាច្រើន ដូចជា Blue Flight, Plaza Premium Lounge និង The Monkey Republic នៅក្នុងអគារអ្នកដំណើរថ្មីមួយនេះផងដែរ។

ជាក់ស្ដែងណាស់ ការបើកសម្ពោធស្ថានីយអ្នកដំណើរថ្មីមួយនេះគឺជាការឆ្លុះបញ្ចាំងពីការរីកចំរើននៃឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]