អាកាសយានដ្ឋានថ្មីតម្លៃ ១៥០០ លានដុល្លារ នឹងលេចរូបរាងលើទឹកដីតាខ្មៅ
ឆាប់ៗខាងមុខនេះ កម្ពុជានឹងមានអាកាសយាន្តដ្ឋានអន្តរជាតិថ្មីមួយទៀតហើយ ដែលលេចរូបរាងឡើងនៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលស្ទឹង ខេត្តកណ្តាល ដោយគ្រោងនឹងសាងសង់លើទំហំផ្ទៃដី ២.៦០០ ហិកតា ហើយនឹងចាយទុនវិនិយោគសរុប ១.៥០០ លានដុល្លារអាមេរិក។ នេះបើយោងតាមលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្រ្តីចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ។
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមវិនិយោគអនិកជននៅកម្ពុជា (OCIC) បានចុះកិច្ចព្រមព្រៀងក្របខណ្ឌ ស្ដីពីកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានសម្រាប់គម្រោងអាកាសយានដ្ឋានភ្នំពេញ (ថ្មី) ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី១១ ម្សិលមិញនេះ។ កិច្ចព្រមព្រៀងនេះបានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីចិនលោក លី កឺឈាំង នៅឯវិមានសន្តិភាព។
លិខិតចំហរបស់ទីស្តីការគណរដ្ឋមន្រ្តីនេះ បានបង្ហាញពីគោលការណ៍អនុញ្ញាត បង្កើតក្រុមហ៊ុន មួយឈ្មោះថា “ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (Cambodia Airport Investment Co., Ltd.) ដើម្បីអភិវឌ្ឍន៍សាងសង់អាកាសយាន្តដ្ឋានអន្តរជាតិលំដាប់ថ្នាក់ 4F នៅលើទឹកដីក្រុងតាខ្មៅនេះ។ លិខិតដដែល បានលាតត្រដាងពីទុនវិនិយោគសរុបចំនួន ១.៥០០ លានដុល្លារអាមេរិក ក្នុងការសាងសង់អកាសយាន្តដ្ឋានថ្មីលំដាប់4Fនេះ ហើយទុនវិនិយោគសរុបខ្ទង់ពាន់លានដុល្លារនេះបានមកពី កម្ចីធនាគារបទេស ១.១០០ លានដុល្លារអាមេរិក កម្ចីភាគទុនក្រុមហ៊ុន OCIC ២៨០ លានដុល្លារអាមេរិក និងដើមទុនចុះបញ្ជី ១២០ លានដុល្លារអាមេរិក ពោលគឺក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ មាន ៩០ ភាគរយ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលតំណារាជរដ្ឋាភិបាលកម្ពុជាមាន ១០ភាគរយ។ យ៉ាងណាក៏ដោយចុះ កាលបរិច្ចេទក្នុងការបើកការដ្ឋានសាងសង់អាកាសយាន្តដ្ឋានថ្មីក្នុងទឹកដីភាគខាងត្បូងនៃរាជធានីភ្នំពេញនេះ មិនទាន់មានការប្រកាសជាផ្លូវការនៅឡើយនោះទេ។ លោក ទូច សំណាង អគ្គនាយករង ក្រុមហ៊ុន OICC បានស្នើសុំបដិសេធមិនធ្វើការអត្ថាធិបាយ ដោយរូបលោកមិនទាន់មានពត៌មានច្បាស់លាស់នៃការអភិវឌ្ឍន៍គម្រោងអកាសយាន្តដ្ឋានថ្មីនេះទេ។

អាកាសយាន្តដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាប
រូបតំណាងអាកាសយានដ្ឋានចំណាត់ថ្នាក់ 4F
- Video Advertisement -