អាងហែលទឹកកីឡដ្ឋានស្រុកកោះធំ សម្រេចជាស្ថាពរ និងត្រៀមខ្លួនរួចរាល់សម្រាប់ស៊ីហ្គេម ២០២៣

អាងហែលទឹកនៅកីឡដ្ឋានស្រុកកោះធំ ខេត្តកណ្តាល បានសម្រេចចេញជារូបរាង ១០០ % ហើយនិងត្រៀមដាក់ជាទីតាំងនៃ ការប្រកួតកីឡាជាតិ លើកទី៣ ដែលនឹងប្រព្រឹត្តធ្វើ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។

ក្រៅពីអាចយកជាកីឡដ្ឋានសម្រាប់ការប្រើប្រាស់ធម្មតា អាងហែលទឹកដែលមានស្តង់ដារលំដាប់អន្តរជាតិមួយនេះ ក៏ត្រូវបានសាងសង់ឡើងសម្រាប់កីឡាករកីឡាការិនីរបស់កម្ពុជាហ្វឹកហាត់ ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ ២០២៣ នេះផងដែរ។ សូមបញ្ជាក់ថា ការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី ៣២ នៅឆ្នាំ២០២៣ នេះ នឹងរៀបចំនៅកម្ពុជា គឺនៅពហុកីឡាដ្ឋានជាតិមរតកតេជោយើងតែម្តង។

“ពីដើមកីឡដ្ឋានស្រុកកោះធំនេះ ជាដីលិចទឹក ប៉ុន្តែតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានសាងសង់កន្លែងបាល់ទាត់ បាល់បោះ បាល់ទះ ជាពិសេសអាងហែលទឹកខ្នាតអន្តរជាតិ ដែលអាចហ្វឹកហាត់កីឡាករកីឡាការិនី ដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។” នេះបើតាមប្រសាសន៍ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាងហែលទឹកនេះ កាលពី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០។

គួរបញ្ជាក់ថា អាងហែលទឹកនេះ ស្ថិតនៅក្នុងបរិវេណកីឡដ្ឋាន ស្រុកកោះធំ ក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដែលចំណាយថវិកាសរុបប្រមាណ ៣៦ ម៉ឺនដុល្លារអាមេរិកក្នុងការសាងសង់៕ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]