អាជីវកម្ម Bosch បន្តកំណើនកំំណើនរីកលូតលាស់ ៦ ឆ្នាំជាប់ៗគ្នានៅកម្ពុជា

Bosch ដែលជាក្រុមហ៊ុនបចេ្ចកវិទ្យា និងសេវាកម្មនាំមុខគេលើពិភពលោកទទួលបានកំណើនក្នុងការលក់យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ពោលគឺអាជីវកម្មរបស់ Bosch បានបន្តកំណើនរីកលូតលាស់ ៦ឆ្នាំជាប់ៗគ្នានៅកម្ពុជា ចាប់តាំងពីចាប់ផ្តើមអាជីវកម្មដំបូងរបស់ខ្លួននៅកម្ពុជាក្នុងឆ្នាំ២០១០។

ក្រុមហ៊ុន Bosch នៅកម្ពុជា ជាផ្នែកមួយនៃក្រុមហ៊ុន Bosch Group ដែលបច្ចុប្បន្នមានឈ្នោះ តំណាងនៅកម្ពុជា ជាក្រុមហ៊ុន Robert Bosch (Cambodia) Co, Ltd.។ បច្ចុប្បន្ន អាជីវកម្មរបស់ Bosch មានដាក់លក់ផលិតផលដូចជា គ្រឿងបម្លាស់រថយន្ត ម៉ូទ័រស្វាន ប្រព័ន្ធការពារសុវត្ថិភាព បច្ចេកវិទ្យាអគ្គីសនីកម្តៅ និងផលិតផលផ្នែកបច្ចេកវិទ្យា Drive and Control ។

ក្នុងចំណោមផលិតផលទាំងអស់នេះ គ្រឿងបម្លាស់រថយន្ត ជាផលិតផលចម្បងមួយ ដែលរួមចំណែកការរីកចម្រើននៃអាជីវកម្មរបស់ Bosch នៅកម្ពុជាមួយឆ្នាំកន្លងមក ខណៈដែលម៉ូទ័រស្វាន និងប្រព័ន្ធការពារសុវត្ថិភាពបានរក្សាកំណើនជាវិជ្ជមាននាំមុខគេផងដែរក្នុងវិស័យឧស្សាហកម្មសំណង់នៅកម្ពុជា។

គិតត្រឹមចុងឆ្នាំ ២០១៦ ទុនវិនិយោគសរុបនៃវិស័យសំណង់បានកើនឡើងយ៉ាងគំហុករហូតដល់ ១៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទុនវិនិយោគសរុបទទួលបានពីគម្រោងដែលអនុម័តប្រមាណជាង ២,៦០០ គម្រោង ដែលមានតម្លៃ ៨.៥ ពាន់ដុល្លារអាមេរិក។

ទន្ទឹមនឹងនេះដែរ Bosch ក៏មានគោលបំណងរួមចំណែកក្នុងការជួយជម្រុញនូវបច្ចេកវិទ្យាទំនើបចំពោះឧស្សាហកម្មសំណង់នៅកម្ពុជា។ ដើម្បីជួយទ្រទ្រង់វិស័យដែលកំពុងតែមានសន្ទុះរីកចម្រើនមួយនេះ អ្ឋកសាង់សង់ត្រូវតែមានឧបករណ៍ដែលធានាបាននូវគុណភាពល្អត្រឹមត្រូវ។ ជាក់ស្តែង ឧបករណ៍ជាងប្រើដោយចរន្តអគ្គីសនីប្រភេទការងារធ្ងន់ Hevy Duty សម្រាប់ការងារវិស័យសំណង់ ដែលជាផលិតផលរបស់អាល្លឺម៉ង់ បានសម្ពោធដាក់លក់លើទីផ្សារកម្ពុជាកាលពីឆ្នាំ២០១៦ កន្លងមកនេះ។

បើតាមប្រសាសន៍របស់លោក Andre de Jong អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន Bosch ប្រចំានៅកម្ពុជា ឡាវ និង មីយ៉ាន់ម៉ា បានថ្លែងឲ្យដឹងនៅក្នុងសន្និសីទមួយនៅភ្នំពេញកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៧ កន្លងមកនេះថា កម្ពុជានៅតែបន្តជាទីផ្សាររីកលូតលាស់ដ៏សំខាន់សម្រាប់ផលិតផលរបស់ Bosch នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសផលិតផលក្នុងវិស័យរថយន្ត និងវិស័យសំណង់ ដោយសារតែកំណើនសេដ្ឋកិច្ចថេររក្សាបានក្នុងរង្វង់ ៧%។

លោកបានបន្ថែមឲ្យដឹងដែរថា សន្ទុះនៃការរីកចម្រើនក្នុងវិស័យឧស្សាហកម្មសំណង់ ក៏ជាឱកាសដែលបានដាក់លក់នូវប្រព័ន្ធការពារសុវត្ថិភាព ដើម្បីផ្តល់ជូននូវដំណោះស្រាយសន្តិសុខ និងសុវត្ថិភាព ចំពោះការអភិវឌ្ឍគម្រោងអចលនទ្រព្យផ្សេងៗដូចជា អគារខុនដូ ការិយាល័យ និងសណ្ឋាគារជាដើម។

លោក Andre បានគូសបញ្ជាក់ថា ផលិតផលទាំងនោះ បានលក់កើនឡើងទ្វេរដងក្នុងឆ្នាំ២០១៦ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ ខណៈដែលផលិតផលប្រពន្ធកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធគ្រប់គ្រងច្រកចេញចូល ជាផលិតផលនាំមុខចម្បងផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]