អាជ្ញាធភ្នំពេញប្រកាសឱ្យបិទចរាចរផ្លូវ ៣០ម៉ែត្រ ថ្ងៃទី៨ វិចិ្ឆកានេះ ដើម្បីសម្ពោធក្រសួងដែនដីថ្មី
អាជ្ញាធររាជធានីភ្នំពេញ ប្រកាសឱ្យយានយន្តគ្រប់ប្រភេទបញ្ចៀសចរាចរណ៍លើផ្លូវ៣០ម៉ែត្រ ជាបណ្តោះអាសន្ននៅថ្ងៃទី ៨ វិច្ឆិកា ព្រោះនឹងមានពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្ដីការថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ការបញ្ចៀសចរាចរណ៍ គឺសម្រាប់កំណាត់ផ្លូវ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើង ចន្លោះផ្លូវលេខ១០០៣ ដល់មហាវិថីឈ្នះឈ្នះ ដោយនឹងបិទចាប់ពីម៉ោង០៥:០០នាទីព្រឹក រហូតដល់កម្មវិធីចប់។
អាស្រ័យហេតុនេះ សូមបងប្អូនម្ចាស់យានយន្តទាំងអស់ជ្រាបជាដំណឹង ដើម្បីបញ្ចៀសការខកដំណើរផ្សេងៗ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំង និងកាលបរិច្ឆេទខាងលើ។
គួររម្លឹកដែរថា ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសនឹងចូលរួមធ្វើជាអធិបតីភាព នៃពិធីសម្ពោធអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី នាថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខនេះ៕ (អានបន្ថែម)
- Video Advertisement -

