អាជ្ញាធរខេត្តតាកែវ ប្តេជ្ញាទាក់ទាញវិនិយោគឱ្យបានច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នមានជិត ៨០០រោងចក្រ បង្កើតការងារបានជាង១១ម៉ឺននាក់

រដ្ឋបាលខេត្តតាកែវ បានប្តេជ្ញាចិត្តក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបោះទីតាំងរោងចក្រ សហគ្រាសនៅក្នុងខេត្តតាកែវឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីបង្កើតការងារជូនពលរដ្ឋ ខណៈបច្ចុប្បន្នមានជិត៨០០រោងចក្រ និងសហគ្រាស។

នេះបើយោងតាមប្រសាសន៍ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ថ្លែងក្នុងឱកាស ជួបជាមួយកម្មករនិយោជិតជាង ៥០០នាក់ នៅឃុំពរពេល ស្រុកត្រាំកក់ កាលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្ដម វ៉ី សំណាង បានលើកឡើងថា ខេត្តតាកែវកំពុងបោះជំហានទៅមុខ ក្នុងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ រោងចក្រ សហគ្រាស បើកកាន់តែកៀកលំនៅដ្ឋានរបស់ពួកគាត់។ ឯកឧត្ដមថា ស្ថិរភាព និងសន្តិសុខជាតិបានផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគក្នុងការបណ្តាក់ទុនបង្កើតរោងចក្រនៅខេត្តតាកែវ កាន់តែច្រើនឡើងថែមទៀត។

ទន្ទឹមគ្នានេះ ឯកឧត្ដម ក៏បានប្តេជ្ញាចិត្តក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបោះទីតាំងរោងចក្រ សហគ្រាសនៅក្នុងខេត្តតាកែវឱ្យកាន់តែច្រើន ជាពិសេសនៅក្បែរលំនៅដ្ឋានរបស់ពលរដ្ឋ ដើម្បីបង្កើតឱកាសការងារនៅជិតផ្ទះ កាត់បន្ថយការចំណាកស្រុក និងលើកកម្ពស់ជីវភាពរស់នៅពលរដ្ឋឱ្យកាន់តែប្រសើរ។

បើតាមរបាយការណ៍ពីមន្ទីរការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត បានបញ្ជាក់ថា ខេត្តតាកែវ នាពេលបច្ចុប្បន្ននេះ មានរោងចក្រ សហគ្រាស សរុបចំនួន ៧៦៩រោងចក្រ-សហគ្រាស កម្មករនិយោជិតសរុបចំនួន ១១១.៩៦៨នាក់ ស្រី៧៩.៦១០នាក់។ ក្នុងនោះដែរ ឃើញថាមានរោងចក្រវាយនភ័ណ្ឌកាត់ដេរចំនួន ១១៥រោងចក្រ រោងចក្រ-សហគ្រាសមិនមែនកាត់ដេរមានចំនួន ៤៥៥កន្លែង ផ្នែកសេវាកម្ម ចំនួន ១៩៥កន្លែង និងសិប្បកម្មផលិតឥដ្ឋចំនួន ៤កន្លែង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៩ខែឆ្នាំ២០២៥៖ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ទ្រីលានរៀល

ធនាគារជាតិនៃកម្ពុជារាយការណ៍ពីការកើនឡើង ៧% នៃទ្រព្យសកម្ម […]

កម្ពុជា និងធនាគារពិភពលោក ដាក់ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ $២៦០លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ភាពជាដៃគូមានគោលបំណងពន្លឿនកំណើន និងការអភិវឌ្ឍរបស់ប្រទេសក […]

កត្តាធំ៣ IMF បន្ទាបការ​ព្យាករ​អត្រា​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២៦ មក​នៅត្រឹម​​ ៤,០%

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាប​​ការ​ព្យាករ​ […]

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ មកសិក្សាពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ បានមកសិក្សាស្វែងយល់ពីសក […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]