អាជ្ញាធរនឹងសង់វិមានឯករាជ្យ សួន និងផ្សាររាត្រី ដើម្បីបង្កើនចំនុចទាក់ទាញក្នុងក្រុងបាត់ដំបង

រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រី​បាត់​ដំ​ប​ងថ្មី ក្នុងពេលឆាប់ៗនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់មុខមាត់ក្រុងបាត់ដំបង​ឱ្យមាន​សោភ័​ណ​​​ភា​ព​​កាន់​តែ​ស្រស់ស្អាតជាងមុន។ នេះបើតាមកិច្ចប្រជុំនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាន​លើកឡើងថា រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការរៀបចំសាងសង់វិមានឯករាជ្យ និងសួនសម្ដេច​ក្រឡាហោម​វិមានឯករាជ្យលើទីតាំងចាស់នៃផ្សាររាត្រីបាត់ដំបង និងវិថីម្ហូបអាហារ។

ចំណែកទីតាំងផ្សាររាត្រីបាត់ដំបងថ្មី រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការសាងសង់នាពេលខាងមុខ​ដ៏ខ្លី​នេះ​ផង​ដែរ​ ដែលមានចំងាយប្រមាណជា ៥០០ម៉ែត្រពីសួនសម្ដេចក្រឡាហោម​វិមានឯករាជ្យ។

ដោយឡែក វិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ គឺសាងសង់ឡើង​ដើម្បីឱ្យភ្ញៀវទេសចរ​ដើរ​កំសាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធ ជាមួយនឹងការរៀបចំសួនច្បារថ្មី ដែលមានមុខងា​រច្រើននៅក្នុងសួ​ន​ច្បា​រ​នោះ​ផងដែរ។

កាលពីកន្លងមកអាជ្ញាធរខេត្តបាត់ដំបង ក៏ធ្លាប់ធ្វើការស្នើសុំឲ្យប្រទេសបារាំង ជួយពិនិត្យមើលលទ្ធភាពក្នុងការជួយអភិរក្សសំណង់អគារ​បុរាណក្នុងក្រុងបាត់ដំបង ដើម្បីខេត្តបាត់ដំបងអាចរកចំណូល តាមរយៈភ្ញៀវទេសចរមកទស្សនាកំសាន្តផងដេរ។​ (អានបន្ថែម)

- Video Advertisement -