អាលុយមីញ៉ូមចិនប្រារព្ធខួបលើកទី ១៥ របស់ខ្លួនដោយនាំមកនូវទីធ្លារពិព័រណ៌ធំបំផុតដែលមិនធ្លាប់មាន
ឆ្នាំ ២០១៩ នេះ គឺជាខួបលើកទី ១៥ របស់អាលុយមីញ៉ូមចិន។ ការកសាងភាពជោគជ័យនៃកម្មវិធីទាំង១៤កន្លងមក អាលុយមីញ៉ូមចិន ២០១៩ នឹងបន្តផ្តោតលើវត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេចនិងផលិតផលសម្រេចហើយ គ្រឿងម៉ាស៊ីននិងដំណោះស្រាយសម្រាប់ខ្សែសង្វាក់ឧស្សាហកម្មពេញលេញនៅក្នុងវិស័យសំណង់រួមមាន ការសាងសង់ គ្រឿងរថយន្ត ការដឹកជញ្ជូន និងឧបករណ៍ប្រើប្រាស់យូរអង្វែងដូចជាម៉ាស៊ីនបោកខោអាវ។
អាលុយមីញ៉ូមចិន ២០១៩ នឹងដើរតួនាទីរបស់ខ្លួនក្នុងការជំរុញកំណើនឧស្សាហកម្មដោយសារកម្មវិធីនេះ នៅតែបន្តទាក់ទាញអ្នកដឹកនាំក្នុងឧស្សាហកម្មកាន់តែច្រើន។ អ្នកតាំងពិព័រណ៌ដែលនឹងចូលរួមរួមមានក្រុមហ៊ុនធំៗ ឈានមុខគេដូចជា Novelis Constellium FANUC Nikkekin Danieli Primetals Urgerer Pyrotek Tenova Fronius Hencon TMEIC Panasonic។ ល។ ក្រុមហ៊ុនឈានមុខក្នុងស្រុករបស់ចិនដូចជា CHALCO Nannan Mingtai Innovation Mingde Fenglu Yunhai និង Dingsheng ក៏បានបញ្ជាក់ពីវត្តមានរបស់ខ្លួនក្នុងការចូលរួមការតាំងពិពណ៌នេះផងដែរ។
យោងទៅតាម Reed Exhibitions China ដែលជាអ្នករៀបចំកម្មវិធីអាលុយមីញ៉ូចិន បានឲ្យដឹងថាព្រឹត្តិការណ៍ឆ្នាំនេះនឹងឈានការមានទីធ្លារពិព័រណ៍ធំបំផុតដែលមិនធ្លាប់មាន ហើយចំនួនអ្នកចូលរួមទស្សនាពិព័រណ៍រំពឹងនឹងមានចំនួនលើសពី២៥០០០។ អ្នកចូលរួមទស្សនាពិព័រណ៍អន្តរជាតិភាគច្រើនមកពីអាស៊ីអាគ្នេយ៍ មជ្ឈឹមបូព៌ា និងអឺរ៉ុប។
កម្មវិធីនេះនឹងប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលពិព័រណ៍អន្ដរជាតិស៊ៀងហៃថ្មីចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកក្កដាឆ្នាំ ២០១៩ ។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍អប Lightweight Asia 2019 នឹងធ្វើការតាំងបង្ហាញ គ្រឿងបន្លាស់រថយន្តជឿនលឿនធុនស្រាល សម្រាប់យានយន្តទាំងមូល និងគ្រឿងបន្លាស់រថយន្ត និងការបញ្ចូលគ្នាវេទិកាលទ្ធកម្មតែមួយសម្រាប់ដំណោះស្រាយរថយន្តធុនស្រាលដែលនឹងមានការបង្ហាញការយល់ដឹងអំពីបច្ចេកវិជ្ជាកែច្នៃកម្រិតខ្ពស់។
អាលុយមីញ៉ូមចិនផ្តល់នូវវេទិកាមួយសម្រាប់ការបង្ហាញបច្ចេកវិទ្យានិងការផ្លាស់ប្តូរព័ត៌មាន។ ដើម្បីផ្តល់នូវស្ពានដ៏មានប្រសិទ្ធភាពក្នុងការភ្ជាប់អ្នកតាំងពិព័រណ៌ជាមួយនឹងអ្នកទិញ អ្នករៀបចំកម្មវិធីបានចាប់ផ្តើមដំណើរការសេវាកម្មផ្គូរផ្គងអាជីវកម្មដែលនឹងជួយបង្កើនផលិតភាពលទ្ធកម្ម និងបង្កើតតម្លៃសម្រាប់អ្នកទិញ និងអ្នកតាំងពិព័រណ៌ដូចគ្នា។
លោក Kelly Li អ្នកគ្រប់គ្រងគម្រោងរបស់អាលុយមីញ៉ូមចិនបានមានប្រសាសន៍ថា៖ «អាលុយមីញ៉ូមចិនធ្វើជាសាក្សីពីការអភិវឌ្ឍន៍ និងការផ្លាស់ប្តូរនៃឧស្សាហកម្មនេះ។ យើងមានមោទនភាព និងរំភើបរីករាយក្នុងការអបអរសាទរខួបលើកទី ១៥ របស់ប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូរ និងការកែលម្អឧស្សាហកម្ម។ អ្វីៗគ្រប់យ៉ាងគឺមានតម្លៃឲ្យយើងរង់ចាំ ហើយគ្មានហេតុផលអ្វីដែលនឹងត្រូវខកខានឡើយ»។
ដើម្បីចុះឈ្មោះជាមុននិងសម្រាប់ព័ត៌មានបន្ថែមសូមចូលមើលវែបសាយផ្លូវការរបស់អាលុយមីញ៉ូមចិន៖ http://www.aluminiumchina.com/
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ: Julia Zhu
ទូរស័ព្ទ: + ៨៦-១០-៥៩៣៣-៩០៥៤
អ៊ីម៉ែលៈ julia.zhu@reedexpo.com.cn

