អាល្លឺម៉ង់ចង់វិនិយោគបង្កើតរោងចក្រផលិតរថយន្ត និងគ្រឿងចក្រសំណង់នៅកម្ពុជា

ប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានបង្ហាញពីចំណាប់អារម្មណ៍ចង់ធ្វើការវិនិយោគលើវិស័យរោងចក្រផលិតរថយន្ត គ្រឿងចក្រ សំណង់ សម្ភារៈសំណង់ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ បច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ។ បើតាមជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

នាឱកាសនោះដែរ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ក៏បានបង្ហាញពីការពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ដោយសារបរិយាកាសបើកចំហ និងអនុគ្រោះជាទីបំផុត។

ជាមួយគ្នានោះដែរ សម្តេចតេជោ បានជម្រាបដល់ប្រតិភូធុរកិច្ចអាល្លឺម៉ង់ថា កន្លងមកកម្ពុជាបានអនុញ្ញាតឲ្យជនបរទេសអាចធ្វើជាម្ចាស់ក្រុមហ៊ុន ១០០%  ដោយពុំចាំបាច់មានអ្នកមានសញ្ជាតិខ្មែរជាម្ចាស់ភាគហ៊ុនរួមឡើយ។

សម្តេចបន្ត មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាក៏អនុញ្ញាតឲ្យប្រើរូបិយវត្ថុបរទេសផងដែរ សម្រាប់បើកប្រាក់ខែ និងសម្រាប់ការទូទាត់ផ្សេង​ៗ ដោយមិនឲ្យអ្នកវិនិយោគនៅកម្ពុជាបាត់បង់ប្រយោជន៍តាមរយៈការប្ដូរប្រាក់នោះទេ។

បន្ថែមពីនេះ សម្តេចតេជោ បានស្នើសុំឲ្យអ្នកវិនិយោគអាល្លឺម៉ង់ ពិចារណាលើរូបមន្តបូកមួយ ដែលមានន័យថា ក្នុងករ​ណីដែលការវិនិយោគអាល្លឺម៉ង់ដាក់ទុនវិនិយោគនៅប្រទេសណាមួយ ហើយចង់ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ​។​

តាមរូបមន្តនេះ សម្តេច បានបញ្ជាក់នូវមូលហេតុដែរថា កន្លងមកជាបទពិសោធន៍នោះ គឺមានក្រុមហ៊ុនមួយដាក់ទុនវិនិយោគនៅប្រទេសថៃផង និងដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាផង ហើយនៅពេលដែលប្រទេសថៃ ជួបនឹងវិបត្តិកូវីដ​១៩ ជួបនឹងវិបត្តិទឹកជំនន់ ក្រុមហ៊ុននោះ បានបង្វែរផលិតកម្មមកកាន់កម្ពុជាវិញ ដើម្បីជំរុញធ្វើយ៉ាងណា ផលិតឲ្យទាន់ការបញ្ជាទិញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]