អ្នកគ្រប់គ្រងការងារសំណង់បានប្រកាសពីគម្រោងសាងសង់អាគារភ្លោះ

ក្រុមហ៊ុន Hsin Chong Construction Group Ltd. ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ត្រូវបានជ្រើសរើសឲ្យធ្វើជាអ្នកគ្រប់គ្រងការងារសាងសង់សម្រាប់គម្រោងអាគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ថៃ ប៊ុនរុង។

យោងតាមគេហទំព័ររបស់ក្រុមហ៊ុននេះ ក្រុមហ៊ុននឹងទទួលខុសត្រូវក្នុងការងារសម្របសម្រួល ដឹកនាំការងារសាងសង់ គ្រប់គ្រងកម្មវិធីសាងសង់ ផ្តល់ដំបូន្មានខាងពាណិជ្ជកម្ម តាមដានត្រួតពិនិត្យ និងគ្រប់គ្រងបញ្ហាសុវត្ថិភាព និងគុណភាព គ្រប់គ្រងការដ្ឋាន និងសម្ភារសាងសង់ ព្រមទាំងសម្របសម្រួលការងារជាមួយអ្នកពិគ្រោះយោបល់ និងអាជ្ញាធរមូលដ្ឋាន។

ទោះយ៉ាងណានៅមិនទាន់មានការចុះអនុស្សរណៈយោគយល់ ឬការប្រកាសជាផ្លូវការនៅឡើយទេ នៅក្នុងផ្សារភាគហ៊ុនហុងកុង ដែលត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះតម្លៃភាគហ៊ុនគួរឲ្យកត់សម្គាល់ក្នុងពេលថ្មីៗនេះ។ គម្រោងការសាងសង់អាគារយ៉ាងធំដែលមាន ១៣៣ជាន់ និងត្រូវចំណាយទឹកប្រាក់ ៣ ពាន់លានដុល្លារនេះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំនេះ ហើយបញ្ចប់នៅឆ្នាំ ២០១៩។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]