អ្នកជំនាញបង្ហាញការព្រួយបារម្ភ ខណៈបំណុលទិញផ្ទះក្នុងបុរីនៅកម្ពុជាកើនដល់ប្រមាណ $១ពាន់លាន

ក្នុងកិច្ចពិភាក្សាតុមូលមួយ ក្រោមចំណងជើងថា “ស្ថានភាពបំណុលនៅកម្ពុជា” លោក ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានលើកឡើងថា បច្ចុប្បន្នអ្នកទិញផ្ទះបង់រំលស់ជាមួយបុរីដែលមានអាជ្ញាបណ្ណពីនិយ័តករ និងអាជីវកម្មអចលនវត្ថុ មានប្រមាណ ៨០០ ទៅ ៩០០លានដុល្លារ ឬប្រហែល ១ពាន់លានដុល្លារ។ តួលេខដ៏ធំសម្បើមនេះ បានបង្ហាញពីបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់របស់អ្នកទិញផ្ទះនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចបច្ចុប្បន្ន។

នាឱកាសនោះដែរ លោកអគ្គនាយកបានលើកឡើងថា បច្ចុប្បន្នក្រុមហ៊ុនអភិវឌ្ឍបុរីចំនួន ៨៣ មានបំណុលជាមួយធនាគារក្នុងនាមជានីតិបុគ្គលមានប្រមាណ ១៥០០លានដុល្លារ, និងអ្នកដែលបានខ្ចីធនាគារស្ថិតក្នុងកម្រិតរូបវ័ន្តបុគ្គល មានប្រមាណ ៥០០លានដុល្លារ សរុបទៅមានប្រមាណ ២ពាន់លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍលំនៅដ្ឋាន ហើយម្ខាងទៀត​ជាកម្ចី​សម្រាប់អ្នកបង់រំលោះជាមួយអ្នកអភិវឌ្ឍន៍មានខ្ទង់ ១ពាន់លានដុល្លារ។ ស្ថានភាពនេះបានបញ្ជាក់ពីភាពតានតឹងផ្នែកហិរញ្ញវត្ថុទាំងម្ចាស់ផ្ទះ និងអ្នកអភិវឌ្ឍន៍។

ជាមួយគ្នានេះដែរលោក វណ្ណៈ ក៏បានលើកឡើងពីទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជាថា បំណុលសរុបក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនលើសពី ១៨ពាន់លានដុល្លារ បើគិតត្រឹមខែកញ្ញា ឆ្នាំ២០២៤។

ទាក់ទិននឹងបញ្ហាបំណុលនេះដែរ លោក គង់ ឆៃឡេង ជាស្ថាបនិក និងជានាយកក្រុមហ៊ុន HRTS CONSULTING ក៏បានបង្ហាញនូវតួលេខបំណុលដ៏គួរឱ្យភ្ញាក់ផ្អើលថា បច្ចុប្បន្នប្រជាជនកម្ពុជាមានប្រាក់កម្ចីផ្ទាល់ខ្លួនប្រមាណ ៥០ពាន់លានដុល្លារ រួមជាមួយកម្ចីអាជីវកម្មចំនួន ៧ពាន់លានដុល្លារ សរុបទៅមានប្រមាណជា ៥៧ពាន់លានដុល្លារ ដែលកំពុងជំពាក់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

ទោះជាយ៉ាងណាក៏ដោយ បំណុលសរុបទាំង ៥៧លានដុល្លារនេះ នៅមិនទាន់រាប់បញ្ចូលអ្នកដែលជំពាក់បំណុលក្រៅផ្លូវការ ដែលមិនមានកត់ត្រានៅក្នុងប្រព័ន្ធ CBC នោះទេ។

គួរបញ្ជាក់ទៀតថា ចំពោះបំណុលដែលសងយឺតលើសពី ៣០ថ្ងៃ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា គឺមានចំនួន ៧,៥% និងសងយឺតលើសពី ៩០ថ្ងៃ មានជិត ៦%។ ស្ថិតិទាំងនេះកំពុងបង្ហាញពីការលំបាកផ្នែកហិរញ្ញវត្ថុដែលកំពុងកើនឡើងនៅកម្ពុជា។

នៅពេលដែលប្រទេសកម្ពុជាកំពុងស្វែងយល់ពីទិដ្ឋភាពបំណុលដែលកំពុងកើនឡើងនេះ អ្នកជំនាញបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីបង្កើតដំណោះស្រាយដែលអាចជួយសម្រាលបន្ទុកបុគ្គល និងលើកកម្ពស់បរិយាកាសសេដ្ឋកិច្ចឱ្យមានសុខភាពល្អប្រសើរឡើងវិញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]