អ្នកជំនាញផ្លូវថ្នល់ចិន នឹងចុះសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបឆាប់ៗ

ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានដាក់លិខិតសុំចុះសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនខែ្សទី៣ ពីភ្នំពេញទៅសៀមរាបឆាប់ៗនេះ។ នេះយោងតាមលិខិតស្នើលេខ ១៣៣៥សក ទៅក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ មីនា ២០២៣។

តាមខ្លឹមសារលិខិតបានបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)នឹងចាប់ផ្តើមដំណើរការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនខែ្សទី៣ ពីភ្នំពេញទៅសៀមរាប នាពេលឆាប់ៗនេះ។

ជាមួយគ្នានេះដែរ ក្រសួងក៏បានស្នើដល់ឯកឧត្តមអភិបាលខេត្ត ជួយសម្រួលដល់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ចូលរួមសហការ ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដើម្បីអាចដំណើរការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ឱ្យបានរលូនផង។

កន្លងមក ឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចនឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌការ​ងា​រ (Frame​work Agreement) នៅខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើចិនប្រើកម្មវិធីវិស្វកម្មឌីជីថលអ្វីខ្លះ ដើម្បីត្រៀមផែនការផ្លូវល្បឿនលឿនភ្នំពេញ-បាវិត?

ក្រុមហ៊ុនសាជីវកម្មផ្លូវ និងស្ពានចិន (CRBC) បាន និងកំពុង […]

ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនឹងត្រូវសង់ឆ្លងកាត់ខេត្ដ-ក្រុងចំនួន៥ ខណៈការសិក្សានឹងបញ្ជប់ខែឧសភានេះ

គំរូប្លង់នៃការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀ […]