ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ឣគារថ្មីរបស់មន្ទីរពេទ្យ តេជោសែន កោះធំ នឹងត្រូវបើកការដ្ឋានសាងសង់នៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមកិច្ចប្រជុំ របស់ក្រុមគណៈកម្មការសាងសង់ និងភាគីពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។
គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន ការសាងសង់អគារថ្មីចំនួន៣ខ្នង ដែលមានទំហំសរុប ១២ ៥៤៤,៤ ម៉ែត្រការ៉េ។ អគារកណ្ដាលមានកម្ពស់ ៣ជាន់ ហើយអគារសងខាងឆ្វេងស្ដាំមានកម្ពស់ ២ ជាន់។
មន្ទីរពេទ្យខ្នាតធំៗនេះ នឹងអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ នឹងត្រូវបំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល ។ គម្រោងនឹងត្រូវសាងសង់ចំនួន១២ខែ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២២។
លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការវិស័យសុខាភិបាលរបស់ប្រជាពលរដ្ឋ។
ក្រោយពីការសាងសង់រួច មន្ទីរពេទ្យនេះនឹងក្លាយជាទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវផងដែរ៕