ឥទ្ធិពលនៃការមកដល់របស់ភ្ញៀវទេសចរណ៍នៅលើទីផ្សារសណ្ឋាគារនៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញគឺជាកន្លែងដែលពេញនិយមសម្រាប់ការស្នាក់នៅលើសពីមួយយប់របស់ភ្ញៀវទេសចរណ៍អន្ដរជាតិដែលត្រូវឆ្លងកាត់ ដែលចំនួនភ្ញៀវមានការកើនឡើងជារៀងរាល់ឆ្នាំ។

យោងតាមនាយកដ្ឋានស្ថិតិនិងព័ត៌មានទេសចរណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ការមកដល់របស់ភ្ញៀវទេសចរណ៍នៅក្នុងប្រទេសកម្ពុជាបានកើនឡើង ៥% ក្នុងឆ្នាំ២០១៦ ធៀបនឹងឆ្នាំ ២០១៥។ ស្ថិតិបង្ហាញថាប្រទេសកម្ពុជាបានស្វាគមន៍អ្នកដំណើរអន្តរជាតិចំនួន ៥.០១១.៧១២ នាក់ ធៀបទៅនឹងឆ្នាំ ២០១៥ ដែលមានចំនួន ៤.៧៧៥.២៣១។ ប្រទេសវៀតណាមបាននាំមុខគេក្នុងចំនួននេះ ដោយក្នុងនោះឆ្នាំ ២០១៦ មានចំនួន ៩៥៩.៦៦៣ ធៀបនឹងឆ្នាំ ២០១៥ ដែលមានចំនួន ៩៨៧.៧៩២។ ទីផ្សារធំៗចំនួនប្រាំផ្សេងទៀត គឺប្រទេសចិន (មានចំនួន ៨៣០.០០៣នាក់ កើនឡើង១៩,៥%) ប្រទេសថៃ (មានចំនួន ៣៩៨.០៨១នាក់ កើនឡើង ១៣,៨%) ប្រទេសឡាវ (មានចំនួន ៣៦៩,៣៣៥ នាក់ ថយចុះ ៨,៩%) និងកូរ៉េខាងត្បូង (ចំនួន ៣៥៧,១៩៤នាក់ ថយចុះ ៩,៦%)។

ក្នុងចំណោមភ្ញៀវទេសចរណ៍អន្ដរជាតិទាំងអស់ដែលមកដល់តាមផ្លូវអាកាស អាកាសយានដ្ឋានភ្នំពេញ ទទួលបានចំនួន ១,១៦៤,២៤០នាក់។ ការកើនឡើងនៃចំនួនមកដល់នៃអ្នកទេសចរណ៍ មានន័យថាក្នុងឆ្នាំ ២០១៦ អត្រាស្នាក់នៅក្នុងសណ្ឋាគារនៅរាជធានីភ្នំពេញបានកើនឡើងដល់ ៧០%។ អត្រាបន្ទប់ប្រចាំថ្ងៃជាមធ្យមក្នុងឆ្នាំ ២០១៦ បានកើនឡើងច្រើនជាងអំឡុងពេលដូចគ្នាក្នុងឆ្នាំមុន។

ជាធម្មតា រដូវកាលប្រើប្រាស់សណ្ឋាគារខ្ពស់គឺនៅចុងនៃត្រីមាសទី៤នៃឆ្នាំ និងអំឡុងពេលចូលឆ្នាំថ្មី។ កាលពីមុន សណ្ឋាគារនៅរាជធានីភ្នំពេញបានប្រឈមនឹងការស្នាក់នៅ និងតម្លៃបន្ទប់ទាបនៅពាក់កណ្តាលឆ្នាំ។ បច្ចុប្បន្ននេះ រដូវកាលខ្ពស់សម្រាប់សណ្ឋាគារនៅតែស្ថិតក្នុងអំឡុងចុងឆ្នាំដដែលតែទោះជាយ៉ាងណា តម្លៃ និងការស្នាក់នៅ បានថយចុះបន្តិចបន្តួចជាមួយនឹងការកើនឡើងនៃភ្ញៀវទេសចរពីប្រទេសជិតខាងដូចជាប្រទេសថៃ និងវៀតណាម។

ជាប្រវត្តិសាស្ត្រ រាជធានីភ្នំពេញមានអត្រាសណ្ឋាគារទាបបំផុតនៅអាស៊ី។ សម្រាប់ប្រភេទសណ្ឋាគារមួយចំនួន មានកំណើនតិចតួចបំផុត ហើយនេះត្រូវបានគេរំពឹងថានឹងកើតឡើងនៅទូទាំងវិស័យសណ្ឋាគារចាប់ពីសណ្ឋាគារធម្មតារហូតដល់សណ្ឋាគារប្រណីត។ នេះដោយសារតែចំនួនសណ្ឋាគារប៊ូទិកថ្មីៗជាច្រើនដែលត្រូវបានសាងសង់នៅទូទាំងទីក្រុង។ ម្យ៉ាងវិញទៀត យើងបានឃើញការកើនឡើងនៃចំនួនសំណង់សណ្ឋាគារថ្មីៗចាប់ផ្តើមសាងសង់ ជាពិសេសនៅតំបន់សំខាន់ៗនៃរាជធានីភ្នំពេញ។ ប្រហែលនេះមកពីការយល់ដឹងខ្ពស់របស់វិនិយោគិនសក្តានុពលអំពីការរំពឹងទុកនាពេលអនាគតជាពិសេសនៅក្នុងទីក្រុងដែលមានព្រឹត្ដិការណ៍ជាច្រើន ហើយចំនួនភ្ញៀវទេសចរណ៍ជាច្រើនដែលចូលមករាជធានីភ្នំពេញជារៀងរាល់ឆ្នាំ។ ប្រសិនបើចំនួនអ្នកទេសចរណ៍បន្តកើនឡើង ម្ចាស់សណ្ឋាគារនឹងចាប់ផ្តើមឃើញអត្រាបន្ទប់កើនឡើង។

លោក Chhayleang Ngoun មកពីក្រុមហ៊ុន Ratanaka Realty បានពន្យល់ថា “មានបន្ទប់សណ្ឋាគារច្រើនណាស់នៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងសម័យកាលនៃការប្រកួតប្រជែងនេះ គុណភាពគឺជាចំណុចសំខាន់ដែលគេគិតដល់សម្រាប់វិស័យសណ្ឋាគារ។ យើងនឹងបន្តឃើញសណ្ឋាគារដ៏ស្រស់ស្អាតច្រើនទៀត មានវត្តមាននៅលើទីផ្សារដូចជា សណ្ឋាគារម៉ាក Hyatt និង Marriott ។”

ចំពោះអ្នកអភិវឌ្ឍន៍សណ្ឋាគារ ការកើនឡើងយ៉ាងលឿននៃតម្លៃដីធ្លីនៅក្នុងតំបន់សំខាន់ៗនៃរាជធានីភ្នំពេញ ជាមួយនឹងអត្រាបន្ទប់ទាប មានន័យថាសណ្ឋាគារមួយចំនួនមិនមានកម្រិតខ្ពស់បំផុត ឬតំណាងឲ្យការប្រើប្រាស់ដីធ្លីល្អបំផុតនៅរាជធានីភ្នំពេញ។ ជាលទ្ធផល ការផ្គត់ផ្គង់សណ្ឋាគារនៅរាជធានីភ្នំពេញនឹងបន្តកើនឡើងជាមួយសណ្ឋាគារលំដាប់ផ្កាយបួន ឬផ្កាយប្រាំ ដែលត្រូវបានគ្រោងទុក ឬកំពុងតែសាងសង់ ដែលអាចបញ្ចប់ក្នុងរយៈពេល ៣ឆ្នាំខាងមុខនេះ។ លោកស្រី ចាន់ ម្លប់សុខា មកពីការិយាល័យមេធាវីសុខាបានឆ្លើយថា “មិនមានបន្ទប់សណ្ឋាគារគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ទីផ្សារ”។ តែយ៉ាងណា កំរិតប្រាក់ចំណេញសម្រាប់អ្នកអភិវឌ្ឍន៍/ប្រតិបត្តិករសណ្ឋាគារ គឺមានតិចតួច ហើយសណ្ឋាគារមួយចំនួនប្រឈមនឹងបញ្ហានៅពេលស្វែងរកការផ្តល់ហិរញ្ញប្បទាន។

បើប្រៀបធៀបទៅទីក្រុងបាងកក និងទីក្រុងហូជីមិញ វាជាការពិតដែលថារាជធានីភ្នំពេញមិនមានអ្នកទេសចរណ៍ដែលចូលមកលេងម្តងហើយម្តងទៀតច្រើននោះទេ ចំណែកប្រទេសថៃ និងវៀតណាមមានទីផ្សារផ្គត់ផ្គង់សណ្ឋាគារជាច្រើនប្រភេទ ជាមួយនិងភាគរយខ្ពស់នៃភ្ញៀវទេសចរណ៍ដែលមកលេងម្តងហើយទៀត។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះប្រទេសកម្ពុជា និងរាជធានីភ្នំពេញពឹងផ្អែកកាន់តែខ្លាំងឡើងលើភ្ញៀវទេសចរណ៍មកពីអាស៊ីអាគ្នេយ៍ និងចិនដីគោក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ទីផ្សារភ្ញៀវទេសចរណ៍ចិនត្រូវបានរំពឹងថានឹងកើនឡើង។ កាលពីឆ្នាំមុន មានភ្ញៀវទេសចរណ៍ចិនជិតមួយលាននាក់មកទស្សនាប្រទេសកម្ពុជា។ តែយ៉ាងណា ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងប្រទេសចិនអាចប៉ះពាល់ដល់ការធ្វើទេសចរណ៍ក្រៅប្រទេស។ នេះនឹងមានឥទ្ធិពលគួរឱ្យកត់សម្គាល់ទៅលើប្រទេសដែលពឹងផ្អែកលើអ្នកទេសចរណ៍ទាំងនោះ ហើយប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលពឹងផ្អែកយ៉ាងខ្លាំងលើភ្ញៀវទេសចរណ៍ចិន។ ផលប្រយោជន៍មួយក្នុងចំណោមផលប្រយោជន៍ជាច្រើនពីការកើនឡើងនៃភ្ញៀវទេសចរណ៍មកពីអាស៊ីអាគ្នេយ៍ ដែលត្រូវបានគេមើលរំលង គឺថាចំនួនអ្នកមកដល់ទីក្រុងភ្នំពេញមិនមែនតាមរដូវកាលនោះទេ។

សរុបទៅអនាគតនៃទីផ្សារសណ្ឋាគារនៅរាជធានីភ្នំពេញហាក់មានលក្ខណៈវិជ្ជមាន ដោយមានតម្រូវការកើនឡើង និងមានការកើនឡើងនៃអត្រាការផ្គត់ផ្គង់ថ្មី។ នេះអាចនាំឲ្យមានការថយចុះតម្លៃបន្ទប់។ ការមកដល់អ្នកទេសចរណ៍នៅអាស៊ីអាគ្នេយ៍ និងចិន នឹងនៅតែជាប្រភពសំខាន់នៃកំណើនផ្នែកទេសចរណ៍របស់ប្រទេសកម្ពុជា។ ប្រសិនបើនិន្នាការកំណើនសម្រាប់ឆ្នាំ ២០១៧ នៅតែបន្តរឹងមាំដូចឆ្នាំ ២០១៦ ឆ្នាំនេះអាចជាឆ្នាំដ៏ល្អសម្រាប់វិស័យទេសចរណ៍។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]