២០២៣ កម្ពុជាមានគម្រោងទទួលបានការអនុញ្ញាតសាងសង់ជាង ៣.២ពាន់គម្រោង ប្រើទុនជាង$៥ពាន់លាន កើន៨៤%

របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងឆ្នាំ២០២៣ កម្ពុជាមានគម្រោងដែលទទួលបានការអនុញ្ញាតសាងសង់ចំនួន ៣,២០៧គម្រោង ប្រើប្រាស់ទុនវិនិយោគសរុបចំនួន ៥.៤៦១លានដុល្លារ កើនឡើង ​៨៤ភាគរយ បើធៀបនឹងទុនវិនិយោគក្នុងឆ្នាំ២០២២។

ដោយឡែក បើប្រៀបធៀបចំនួនគម្រោងសាងសង់ក្នុងឆ្នាំ២០២៣ (៣.២០៧គម្រោង) ជាមួយនឹងឆ្នាំ២០២២ មានការធ្លាក់ចុះ ១.០៦៨គម្រោង ប៉ុន្តែបែរជាមានការកើនឡើងនៃចំនួនផ្ទៃក្រឡាសាងសង់គឺ ១៣.៣១លានម៉ែត្រការ៉េ កើនឡើង៨០ភាគរយ ធៀបនឹងឆ្នាំ២០២២។​

អ្វីដែលគួរឱ្យកត់សម្គាល់ ក្នុងចំណោមគម្រោងទទួលបានការអនុញ្ញាតសាងសង់ទាំងអស់ មានគម្រោងលំនៅដ្ឋានចនួន ២.៧០០គម្រោង ក្នុងនោះ គម្រោងបុរីចំនួន  ២​.៦០៦ គម្រោង និងគម្រោងខុនដូ ៩៤គម្រោង។

ចំណែកសំណង់ឧស្សាហកម្មមាន ១៩០គម្រោង, សំណង់ពាណិជ្ជកម្ម ១៩៨គម្រោង, សំណង់ទេសចរណ៍ ៥៥គម្រោង, សំណង់វិនិយោគ ៣គម្រោង, និងសំណង់សាធារណៈ ៦១គម្រោង។​

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ឆ្នាំ២០២៣ វិស័យសំណង់សម្រេចបានកំណើនល្អប្រសើរទាំងផ្ទៃក្រឡាសាងសង់ និងទំហំទឹកប្រាក់សាងសង់ ធៀបនឹងឆ្នាំ២០២២។

ក្រសួង ប​ញ្ជាក់ថា៖ “ផលជាវិជ្ជមាននៃកំណើនវិនិយោគឯកជន បានធ្វើឱ្យវិស័យសំណង់សម្រេចបានកំណើនល្អប្រសើរ ជាពិសេសក្នុងគម្រោងសំណង់ធំៗ បើធៀ​បនឹងឆ្នាំ២០២២កន្លងទៅ”។​​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]