៨៧% នៃក្រុមហ៊ុនអចលនទ្រព្យនៅអាស៊ីប៉ាស៊ីហ្វិក ដាក់គោលដៅបំភាយកាបូនសូន្យឱ្យបាន ១០០% ត្រឹមឆ្នាំ ២០៣០

នៅអាស៊ីប៉ាស៊ីហ្វិក ក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យ ១០ យ៉ាងហោចណាស់ក៏មានក្រុមហ៊ុន ៩ ដែរ ដែលកំពុងខិតខំចាត់វិធានការធ្វើយ៉ាងណាសម្រេចឱ្យបានផលបត្របៃតង ឱ្យបានគោលដៅ ១០០% សម្រាប់ក្រុមហ៊ុនរបស់ខ្លួននៅឆ្នាំ ២០៣០។  ការប្តេជ្ញាចិត្តប្រកបដោយមហិច្ឆតានេះ ត្រូវបានជំរុញយ៉ាងខ្លាំងដោយ “គោលដៅការបំភាយកាបូនសូន្យសុទ្ធរបស់ក្រុមហ៊ុនពាណិជ្ជកម្ម (corporate net zero carbon) នេះបើយោងតាមលទ្ធផល សិក្សាដោយស្ថាប័នជំនាញ JLL និងចុះផ្សាយដោយ retalkasia នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤។

តាមប្រភពដដែលបានឱ្យដឹងថា ៨៧% នៃក្រុមហ៊ុនអចលនទ្រព្យនៅអាស៊ីប៉ាស៊ីហ្វិចទាំងអស់ ដែលត្រូវបានស្ទង់មតិ បានបញ្ជាក់ថាពួកគេសុទ្ធតែបានកំណត់គោលដៅ ផលប័ត្រ បៃតង ១០០% នៅឆ្នាំ ២០៣០ កើនឡើងពីការកំណត់ត្រឹម ៤% ប៉ុណ្ណោះនៃផលបត្របៃតងដែលក្រុមហ៊ុនបានអនុវត្តកន្លងមកទល់ពេលបច្ចុប្បន្ន។ ទំនោរទីផ្សារសកលដែលកំពុងងាកមករកការប្រើប្រាស់ថាមពលស្អាតវិញនេះ គឺកំពុងតែមានសន្ទុះខ្លាំងក្លាបំផុតនៅក្នុងប្រទេសមួយចំនួន ជាពិសេសនៅ ប្រទេសឥណ្ឌា ម៉ាឡេស៊ី និងថៃ ដោយមានជាង ៩៥% នៃក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យ បានងាកមកផ្តោតលើការបង្កើនផលប័ត្របៃតងរបស់ខ្លួនឱ្យបាន ១០០%។

ប៉ុន្តែរបាយការណ៍ដដែលក៏បានបង្ហាញផងដែរនូវបញ្ហាប្រឈម ដោយបានលើកឡើងថានៅទូទាំងអាស៊ីប៉ាស៊ីហ្វិក សម្រាប់រាល់គម្រោងអចលនទ្រព្យដែលកំពុងបញ្ជាទិញតាមតម្រូវការទីផ្សារបច្ចុប្បន្ននេះ ក្នុងចំណោម ៤ម៉ែត្រការ៉េ មានតែប្រហែលជាង ១ម៉ែត្រការ៉េនៃគម្រោងអគារ (គិតជាផ្ទៃក្រឡាអគារ) ប៉ុណ្ណោះ ដែលមានលក្ខណៈស្របតាមស្តង់ដារបច្ចេកទេស ដែលមានការបំភាយកាបូនទាប ហើយភាគច្រើននៃប្រភេទអគារដែលមានការបំភាយកាបូនទាបនេះ កំពុងស្ថិតក្នុងដំណាក់កាលជាគម្រោងកំពុងអភិវឌ្ឍចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៨។ និយាយក្នុងន័យសាមញ្ញ ក្នុងចំណោមផ្ទៃនៃគម្រោងអគារសរុបដែលយើងមានសព្វថ្ងៃ មានតែ១ភាគ៤នៃផ្ទៃអគារប៉ុណ្ណោះ ដែលស្របតាមស្តង់ដារការបំភាយកាបូនទាប។

ការស្រាវជ្រាវថ្មីផ្អែកលើ “សន្ទស្សន៍អគារការិយាល័យទីក្រុងនៃនិរន្តរភាព Sustainability Offices City Index” របស់ JLL ដែលបានវាយតម្លៃទីក្រុងចំនួន ២០ នៅអាស៊ីប៉ាស៊ីហ្វិកនៅក្នុងខែតុលា ឆ្នាំ ២០២៣ លើប្រធានបទចំនួន ៤ រួមមាន៖ ភាគហ៊ុនបៃតងរបស់ក្រុមហ៊ុន ហានិភ័យរូបវន្តចំពោះអគារ ការប្រកួតប្រជែងក្នុងទីក្រុង និងភាពសកម្មរបស់រដ្ឋបាលក្រុងជាមួយនឹងគោលដៅការបំភាយកាបូនសូន្យសុទ្ធ (NZC)។

“សព្វថ្ងៃនេះ ការជួលបន្ទប់ការិយាល័យនៅក្នុងអគារបៃតង លែងជារឿងថ្មីចម្លែកទៀតហើយ ប៉ុន្តែជាលក្ខខណ្ឌវិនិច្ឆ័យអប្បបរមា សម្រាប់អ្នកកាន់កាប់អគារភាគច្រើននៅអាស៊ីប៉ាស៊ីហ្វិក។ លើសពីនេះ យើងកំពុងឃើញក្រុមហ៊ុនកាន់តែច្រើនឡើង កំពុងចាប់យកយុទ្ធសាស្ត្រនិរន្តរភាពជាងមុនដូចជា សវនកម្មថាមពល ការរចនាអគារប្រកបដោយនិរន្តរភាព និងកិច្ចសន្យាជួលអគារក្រោមលក្ខខណ្ឌបៃតង ដើម្បីសម្រេចបាននូវកន្លែងការងារប្រកបដោយនិរន្តរភាព” នេះជាការលើកឡើងរបស់លោក Kamya Miglani ប្រធានស្រាវជ្រាវផ្នែក ESG ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន JLL។

ក្រៅពីរឿងគោលដៅកាបូនសុទ្ធ ការកំណត់យកប្រភពថាមពលបៃតង ក៏ជាការប្តេជ្ញាថ្មីមួយសម្រាប់ក្រុមហ៊ុនដែលត្រូវបានស្ទង់មតិដែរ។ ក្នុងចំណោមក្រុមហ៊ុនទាំងអស់ មានក្រុមហ៊ុនប្រមាណ ៧៤% ហ៊ានដាក់ការរំពឹងថា នៅត្រឹមឆ្នាំ ២០៣០ដដែល ជាងពាក់កណ្តាលនៃថាមពលដែលប្រើនៅក្នុងស្ថាប័នរបស់ពួកគេ នឹងត្រូវបានជំនួសដោយថាមពលកកើតឡើងវិញ។ នេះជាតួលេខមួយខ្ពស់ បើប្រៀបធៀបទៅនឹងអត្រាដែលធ្លាប់មានត្រឹមតែ ៩% តែប៉ុណ្ណោះកាលពីប៉ុន្មានឆ្នាំកន្លងទៅ។ ការផ្លាស់ប្តូរទៅរកថាមពលកកើតឡើងវិញនេះ គឺជាជំហានដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មអចលនទ្រព្យដើម្បីកំណត់ឡើងវិញ និងផ្លាស់ប្តូរវិស័យអគារពីទម្លាប់ដែលធ្លាប់តែជាអ្នកប្រើប្រាស់ថាមពលអកម្ម ទៅជាអ្នករួមចំណែកសកម្មតាមរយៈការបង្កើតថាមពលកកើតឡើងវិញនៅនឹងស្ថាប័នរបស់ខ្លួនផ្ទាល់តែម្តង។

កិច្ចសហការរវាងម្ចាស់ទ្រព្យ និងអ្នកកាន់កាប់អគារ នឹងដើរតួជាកត្តាសំខាន់ក្នុងការបំពេញតម្រូវការអគារប្រកបដោយនិរន្តរភាពទៅក្នុងទីផ្សារ។ បច្ចុប្បន្ននេះ មានអ្នកកាន់កាប់អគារជាច្រើន ពឹងផ្អែកលើវិញ្ញាបនបត្រថាមពលកកើតឡើងវិញ (REC) និងកិច្ចព្រមព្រៀងទិញថាមពល (PPAs) សម្រាប់យកមកធានាការធ្វើលទ្ធកម្មអគារ និងការបន្តកិច្ចសន្យារយៈពេលវែងជាមួយគ្នា។
បច្ចុប្បន្ននេះ ៦៥% នៃអតិថិជនអ្នកកាន់កាប់អគារ បានលើកឡើងថាបញ្ហាប្រឈមផ្នែកនិរន្តរភាពដ៏ធំបំផុតរបស់ពួកគេ គឺការដែលខ្លួនត្រូវចំណាយទុនវិនិយោគបន្ថែមក្រោយពីទិញឬជួលអគារហើយ ដើម្បីធ្វើដេគ័រកែលម្អឬបំពេញបន្ថែមឱ្យត្រូវតាមលក្ខខណ្ឌបរិស្ថាននិងនិរន្តរភាព តាមការចង់បានរបស់ប្រែន ឬអ្នកបញ្ជាទិញរបស់ខ្លួន។

គ្រាន់តែបរិក្ខារនិងសម្ភារៈសម្រាប់បំពាក់ទៅលើអគារតែម្យ៉ាង មានការរួមចំណែកដល់ការបំភាយកាបូននៃអគារទាំងនោះដល់ទៅប្រហែលមួយភាគបី (១/៣)ទៅហើយ ជាពិសេសដោយសារអគារការិយាល័យជាទូទៅ ច្រើនតែមានការផ្លាស់ប្តូរផ្នែកខាងក្នុងរបស់វាយ៉ាងហោចណាស់ក៏ ២០ ដងដែរ ក្នុងមួយវដ្តជីវិតរបស់វា។

គួរបញ្ជាក់ថា ការទទួលស្គាល់ផលបត្របៃតង សំដៅលើដំណើរការទទួលស្គាល់របស់ស្ថាប័នអន្តរជាតិព្រមជាមួយប្រែននិងអ្នកបញ្ជាទិញ ទៅលើផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុនណាដែលបានធានាថាដំណើរការផលិតកម្មនិងប្រតិបត្តិការក្នុងក្រុមហ៊ុនរបស់ខ្លួន ពុំមាន ឬមានការបំភាយកាបូនទាប និងមានលក្ខណៈប្រកបដោយចីរភាពបរិស្ថាន។ ប្រភពដែលនាំឱ្យមានការបញ្ចេញកាបូនពីគ្រឿងម៉ាស៊ីនប្រើថាមពល គ្រឿងបំភ្លឺតាមអគារ បរិក្ខារប្រើប្រាស់ថាមពលនៅតាមសណ្ឋាគារ និងការប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់យានយន្តរបស់ក្រុមហ៊ុនជាដើម។

ការកំណត់គោលដៅ ១០០% នៃការបំភាយកាបូនស្មើសូន្យរបស់ក្រុមហ៊ុន មានន័យថា ក្រុមហ៊ុនដាក់គោលការណ៍ឱ្យដំណើរការផលិតកម្មនិងសេវារបស់ខ្លួន ពុំមានការបញ្ចេញកាបូនតែម្តង តាមរយៈវិធានការជំនួសដូចជាការងាកមកប្រើប្រភពថាមពលបៃតង និងវិធានការប្រសិទ្ធភាពថាមពលជាដើមវិញ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]