SRI នាំមុខគេក្នុងការពន្លត់អគ្គិភ័យ

ដំណោះស្រាយដែលរួមបញ្ចូលគ្នា

ក្រុមហ៊ុន Steel Recon Industries (SRI) ជាក្រុមហ៊ុនម៉ាឡេស៊ី ដែលផ្តល់ជូននូវផលិតផលពន្លត់អគ្គីភ័យជាច្រើនប្រភេទ គ្រឿងបរិក្ខារ និងដំណោះស្រាយបច្ចេកវិទ្យាជាច្រើនទៀតនៅទូទាំងពិភពលោកចាប់តាំងពីឆ្នាំ ១៩៧៤។ SRI គ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន SRLL Group ជាមួយនឹងបណ្តាញយ៉ាងធំទូលាយដោយមានអ្នកចែកចាយជាង ៧០ នៅទូទាំងអាស៊ីប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា អឺរ៉ុប អាហ្វ្រិក និងអាមេរិក។ ការរចនាម៉ូដផលិតផលថ្មី និងបរិក្ខារផលិតកម្មឈានមុនរបស់ SRI ត្រូវបានទទួលស្គាល់ជាអន្តរជាតិពីអតិថិជននៅទូទាំងពិភពលោក ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូនជាស្តង់ដារអន្តរជាតិនូវឧបករណ៍ពន្លត់អគ្គីភ័យ និងដំណោះស្រាយបញ្ហាដែលអាចជឿទុកចិត្តបាន។

ស្ថានភាពកន្លែងផលិតរបស់ SRI អាចឲ្យយើងផលិតនូវផលិតផលដែលមានគុណភាពខ្ពស់ក្នុងតម្លៃប្រកួតប្រជែងក្នុងទីផ្សារដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមវិស្វករឯកទេសខាងការពារអគ្គិភ័យរបស់SRI ក្រុមគាំទ្រឯកទេស និងអ្នកបច្ចេកទេសជំនាញ បានយកចិត្តទុកដាក់លើការបន្តធ្វើឲ្យប្រសើរឡើងនូវផលិតផលរបស់ខ្លួន រួមមានប្រព័ន្ធផលិតកម្ម និងការកែតម្រូវផលិតផល ដែលនេះគូសបញ្ជាក់ពីការប្រឹងប្រែងគ្មានទីបញ្ចប់របស់ក្រុមហ៊ុនក្នុងការផ្តល់ជូននូវអ្វីដែលល្អបំផុតសម្រាប់អតិថិជន។

SRI បានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវឧបករណ៍ និងប្រព័ន្ធពន្លត់អគ្គីភ័យដែលល្អ និងអាចទុកចិត្តបានបំផុត ដើម្បីឲ្យស្របនិងចក្ខុវិស័យរបស់ខ្លួនក្នុងការការពារជីវិត និងទ្រព្យសម្បត្តិ។ អតិថិជនរបស់ SRI អាចទទួលបានការធានាតាមរយៈការរចនា ផលិតកម្ម ការដឹកជញ្ជូន ការដំឡើង ការបណ្តុះបណ្តាល និងការគាំទ្រផ្នែកបច្ចេកទេសដ៏ល្អបំផុត។

គុណភាព និងស្តង់ដារ

ផលិតផលពន្លត់អគ្គីភ័យរបស់ SRI ត្រូវបានផលិតឡើងតាមស្តង់ដារអន្តរជាតិដូចជា

ស្តង់ដារអង់គ្លេស (BS)

ស្តង់ដារអឺរ៉ុប (EN)

ស្តង់ដារអូស្ត្រាលី (AS)

ស្តង់ដាររបស់គណៈកម្មការផ្តល់វិញ្ញាបនប័ត្រការពារការបាត់បង់ (LPCB)

ស្តង់ដារ Schadenverhutung (VDS)

ស្តង់ដារម៉ាឡេស៊ី (MS)

ផលិតផលរបស់ SRI ក៏ត្រូវបានទទួលស្គាល់ដោយអង្គការទទួលស្គាល់ផ្សេងៗជាច្រើនផងដែរដូចជា៖

Kiwa Nederland BV (KIWA)

វិទ្យាស្ថានស្តង់ដារអង់គ្លេស Kitemark (BSI Kitemark)

នាយកដ្ឋានអគ្គីភ័យ និងជួយសង្គ្រោះម៉ាឡេស៊ី (BOMBA)

យើងមានវិញ្ញាបនបត្រ ISO 9001 ផ្នែកធានាគុណភាព ដែលចេញដោយ Quality Assurance Services (QAS) របស់អូស្ត្រាលី និងត្រៀមទទួលបាននូវវិញ្ញាបនប័ត្រពី IQNet ក្នុងពេលខាងមុខផងដែរ។

ប្រព័ន្ធពន្លត់អគ្គីភ័យ

SRI បានដាក់បញ្ចូលនូវបច្ចេកវិទ្យាប្រព័ន្ធពន្លត់អគ្គិភ័យក្នុងផលិតផលដែលមានស្រាប់របស់ខ្លួនជាច្រើន។ ការដាក់បញ្ចូលនូវប្រព័ន្ធទាំងនេះ បានជួយពង្រឹងការប្តេជ្ញាចិត្តរបស់ SRI ក្នុងការធ្វើជាមជ្ឈមណ្ឌលផ្តល់ការការពារ និងដំណោះស្រាយចំពោះអគ្គីភ័យតែមួយសម្រាប់អតិថិជនទាំងអស់របស់ខ្លួន។

ប្រព័ន្ធពន្លត់អគ្គិភ័យរបស់ SRI រួមមាន ៖

SR

ប្រព័ន្ធ 200 System (HFC-227ea)

ប្រព័ន្ធប្រើឧស្ម័នកាបូនិច (CO2 System)

ប្រព័ន្ធប្រើពពុះ (Foam System)

ប្រព័ន្ធ Inertec (ប្រើឧស្ម័នដែលគ្មានកម្លាំងដូចជា Ag និង N2)

ប្រព័ន្ធកំណត់សញ្ញាណអគ្គីភ័យ (Fire Detection System)

ប្រព័ន្ធផ្ទះបាយ (Kitchen Shield)

ការស្រាវជ្រាវ និងការអភិវឌ្ឍន៍

SRI រក្សានូវការប្តេជ្ញាចិត្តក្នុងការបន្តធ្វើឲ្យប្រសើរឡើងនូវផលិតផល និងសេវាកម្មរបស់ខ្លួន ការដាក់បញ្ចូលនូវ បច្ចេកវិទ្យា និរន្តរភាព និងដំណោះស្រាយរួមសម្រាប់អតិថិជនរបស់ខ្លួននៅទូទាំងពិភពលោក។

- Video Advertisement -