កិច្ចប្រជុំកំពូលលើកទី៤ របស់ CCA

ចាប់តាំងពីការកកើតរបស់ខ្លួន សមាគមបានរៀបចំមហាសន្និបាតប្រចាំឆ្នាំដើម្បី រាយការណ៍ អំពីសកម្មភាពរបស់ខ្លួននិងប្រកាសពីផែនការអនាគតរបស់ខ្លួនក្នុងការរក្សានិងលើកទឹកចិត្តការ ចុះឈ្មោះសមាជិកថ្មី។ កិច្ចប្រជុំកំពូលលើកទី៤របស់CCA ផ្ដល់ឱកាសដល់សមាជិកទាំងអស់ ជួបជុំគ្នា បង្កើតជាបណ្តាញ និងពិភាក្សាអំពីបញ្ហាប្រឈម ប្ញឱកាសដែលមាននៅក្នុងឧស្សាហកម្ម ក្នុងឆ្នាំនេះ។

គំរប់ខួបបួនឆ្នាំរបស់ CCAបានខិតជិតមកដល់ CCAបង្កើនសមាជិកពី២៣ ក្នុងឆ្នាំ២០១២ ដល់ ៥០ ក្នុងឆ្នាំ២០១៣ និងពី៨០ នៅឆ្នា២០១៤ ដល់១១០ ក្នុងឆ្នាំ២០១។ សមាជិករួមមានអ្នកសាងសង់ក្នុងស្រុកនិងអន្តរជាតិ អ្នកអភិវឌ្ឍ អ្នកផ្គត់ផ្គង់សម្ភារៈ សំណង់ ក្រុមហ៊ុនទិញលក់អចលនទ្រព្យ ធនាគារនិងធានារ៉ាប់រង។

កិច្ចប្រជុំកំពូលលើកទី 4 ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី 3 ខែធ្នូ នៅសាលពិព័រណ៍ កោះពេជ្រមានការចូលរួមអ្នកតំណាងមកពីក្រុមហ៊ុនជាសមាជិកជាង១១០ មន្ត្រីរដ្ឋាភិបាល និងអ្នកតំណាងសមាគមនិងក្រុមហ៊ុនសាងសង់ក្នុងស្រុកនិងអន្តរជាត។

ក្នុងចំណោមសមិទ្ធិផលនានា លោកបណ្ឌិតតាន់ មុនីវណ្ណ (Tan Monyvann) តំណាងលោកជំទាវឧកញ៉ាម៉ុង ឫទ្ធី អគ្គលេខាធិ CCA បាននិយាយថា សមាគមនេះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីកិច្ចសហប្រតិបត្តិការការបណ្តុះបណ្តាល បច្ចេកទេស និងអនុស្សរណៈយោគយល់គ្នាមួយទៀតជាមួយ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិង សំណង់នៅលើកិច្ចការសំណង់អគារ។ CCA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ សមាគម និងក្រុមហ៊ុនអន្ដរជាតិដើម្បី ផលប្រយោជន៍រួមគ្នាទៅវិញទៅមក។

អ្នកឧកញ៉ាពុង ឃាវសែ (Pung Kheav Se) ប្រធាន CCA បានពង្រីកនៅលើកិច្ចខិតខំ ប្រឹងប្រែងនិងសមិទ្ធិផលរបស់សមាគម។ តាមរយៈការស្នើសុំរបស់សមាគមទៅ រដ្ឋាភិបាល សមាគមបានទទួលការអនុញ្ញាតឱ្យបូមដីខ្សាច់ដើម្បីបម្រើក្នុងឧស្សាហកម្ម សំនង់ព្រមទាំងទទួល បានសិទ្ឋចេញប័ណ្ណសម្រាប់ម្ចាស់កម្មសិទ្ធិដែលបានទិញ អចលនទ្រព្យពីខុនដូដែលផ្អាកការ សាងសង់នៅរាជធានីភ្នំពេញ។

ចាប់តាំងពីសមាគមនេះបានគាំទ្រយ៉ាងពេញលេញពីកិច្ចសហប្រតិបត្តិការចិននិង អាស៊ាន តាមរយៈគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធ”ខ្សែក្រវាត់មួយផ្លូវមួយ” ដែលគាំទ្រ ដោយចិន លោកសង្ឃឹមថាសមាជិក CCA មួយចំនួននឹងទទួលប្រយោជន៍ ឬឈ្នះគម្រោង ហេដ្ឋារចនាសម្ព័ន្ធដែលនឹងមកដល់ប្រទេសកម្ពុជា។

លោកបន្តថា៖ «យើងចង់សង្កត់ធ្ងន់ថា CCA មានកិច្ចសហប្រតិបត្តិការយ៉ាងកក់ក្តៅ ជាមួយនឹងរដ្ឋាភិបាល និងទីភ្នាក់ងារដែលពាក់ព័ន្ធនឹងការសាងសង់ក្នុងស្រុក និងអន្តរជាតិ»។

អធិបតីពិធីបើក ឯកឧត្តម អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានឯកភាពលើសារៈសំខាន់របស់CCA ដែលអាចប្រមូលសមាជិកក្រុមហ៊ុន សំណង់ បន្ថែមដើម្បីភាពងាយស្រួលក្នុងការផ្សព្វផ្សាយបច្ចេកទេស, ផ្តល់ប្រឹក្សាយោបល់ ការគ្រប់គ្រង និងផ្តល់មតិលើផ្នែករដ្ឋបាល គតិយុត្ត សុខភាព, និងបញ្ហាសុវត្ថិភាព សំណង់។

យោងតាមរដ្ឋមន្ត្រី ការវិនិយោគនៅក្នុងសំនង់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ មានអត្រាជាមធ្យម ២,២ ពាន់លានដុល្លាក្នុងមួយឆ្នាំ។ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០១៥ វិស័យនេះទទួលបានលើសពី ២,៩ពាន់លានដុល្លារ ត្រូវនឹងកំណើន ២៧ ភាគរយធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០១។ លោកបានកំណត់ថា ១,៥ ពាន់លានដុល្លា ឬ ៥៤ភាគរយ នៃវិនិយោគសរុប ត្រូវបានបណ្តាក់ទុនក្នុងគម្រោងអគារ ខ្ពស់ពី១០ទៅ៥៥ជាន់ចំនួន៥៦គម្រោង។

ឯកឧត្តមបានបន្តថា៖ “ក្នុងឆ្នាំ២០១៥ វិស័យសំណង់មានការកើនឡើងស្របពេលនឹង ការកើនឡើងនៃនិន្នាការផែនការក្រុង ដោយមានលំហូរចូលនៃមូលធនបរទេសធ្វើឱ្យឆ្នាំនេះក្លាយជា ឆ្នាំនៃការសាងសង់ខុនដូ និងផ្ទះល្វែង”។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]