ក្រុមហ៊ុន ម៉េងឡេងអីុវ ចែកចាយឧបករណ៍បំពេញការងារធ្ងន់ៗរបស់ក្រុមហ៊ុន Bosch
KHM”>ក្រុមហ៊ុន ម៉េងឡេងអីុវ ត្រូវបានចាត់ទុកជាអ្នកចែកចាយដែលបានទទួលការអនុញ្ញាតក្នុងការចែកចាយឧបករណ៍បំពេញការងារធ្ងន់ៗរបស់ក្រុមហ៊ុន Bosch និងឧបករណ៍វាស់ស្ទង់នៅក្នុងទីផ្សារកម្ពុជា។
KHM”>កិច្ចព្រមព្រៀងអាជីវកម្មបានតម្លើងក្រុមហ៊ុន ម៉េងឡេងអីុវ ជាអ្នកចែកចាយផ្តាច់មុខសម្រាប់ផលិតផលរបស់ក្រុមហ៊ុន Robert Bosch ចំនួនពីរសំខាន់សម្រាប់បម្រើវិស័យសំណង់ នោះគឺ ឧបករណ៍បំពេញការងារធ្ងន់ៗ និងឧបករណ៍វាស់ស្ទង់ដោយប្រើឡាស៊ែរ។ ក្រុមហ៊ុន Robert Bosch គឺជាក្រុមហ៊ុននាំមុខក្នុងពិភពលោកខាងផ្នែកបច្ចេកវិទ្យា និងសេវាកម្មដោយមានប្រវត្តិជាង ១៥០ ឆ្នាំមកហើយ ។
KHM”>បើយោងតាមលោក ម៉េង រស្មី នាយកផ្នែកលក់របស់ក្រុមហ៊ុន ម៉េងឡេងអីុវ គ្រុប ក្រុមហ៊ុន Bosch ធ្លាប់ផលិតតែឧបករណ៍ប្រើប្រាស់ថាមពលតែមួយប្រភេទប៉ុណ្ណោះ ប៉ុន្តែដោយសារតែមានការប្រកួតប្រជែងខ្លាំងខាងផ្នែកតម្លៃ ពីម៉ាកផ្សេងទៀតនៅក្នុងទីផ្សារអាស៊ី ទើបក្រុមហ៊ុននេះបានចាប់ផ្តើមផលិតឧបករណ៍ប្រើប្រាស់ថាមពលប្រភេទផ្សេងទៀតនៅក្នុងតំលៃមធ្យម (MPP) ។
KHM”>លោក រស្មី បានសង្កត់ធ្ងន់ថា ខណៈពេលដែលផលិតផលតម្លៃមធ្យមមានការពេញនិយមខ្លាំងក្នុងប្រទេសកម្ពុជាប៉ុន្តែក្រុមហ៊ុន Bosch មានហេតុផលសមរម្យដើម្បីដាក់ចូលទីផ្សារនូវផលិតផលបំពេញការងារធ្ងន់ៗក្នុងប្រទេសកម្ពុជា បើទោះបីវាមានតម្លៃខ្ពស់ក៏ដោយ ។
KHM”>លោកបានលើកឡើងថា “បើប្រៀបធៀបទៅនឹងផលិតផលតម្លៃមធ្យម (MPP) “Khmer OS”;mso-bidi-language:KHM”>ឬម៉ាកផ្សេងទៀតនៅលើទីផ្សារ ផលិតផលបំពេញការងារធ្ងន់ៗរបស់ក្រុមហ៊ុន Bosch ត្រូវបានរចនាឡើងដើម្បីធ្វើការងារធ្ងន់ៗដោយមានល្បឿនលឿន និងផ្តល់ភាពងាយស្រួលដល់អតិថិជន”។ លោកបានបន្ថែមទៀតថា”ក្រុមហ៊ុននេះក៏បានពង្រីកការធានាលើផ្នែកនៃឧបករណ៍បំពេញការងារធ្ងន់ៗនេះពីប្រាំមួយខែ ទៅមួយឆ្នាំផងដែរ។”
KHM”>ក្រុមហ៊ុន Robert Bosch និងក្រុមហ៊ុន ម៉េងឡេងអីុវ បានបើកដំណើរការជាផ្លូវការនូវឧបករណ៍បំពេញការងារធ្ងន់នេះ ព្រមទាំងបង្ហាញពីលក្ខណៈសម្គាល់នៃផលិតផលនេះ នៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃទី ៦ ខែមិថុនា។
KHM”>នាពេលបច្ចុប្បន្ននេះ ឧបករណ៍ប្រើប្រាស់ថាមពលម៉ាក Bosch “Khmer OS”;mso-bidi-language:KHM”>គឺជាផលិតផលនាំមុខគេនៅទូទាំងពិភពលោក និងនៅក្នុងប្រទេសកម្ពុជាផងដែរ សម្រាប់ឧស្សាហកម្មសំណង់។
KHM”>ក្រុមហ៊ុន ម៉េងឡេងអ៊ីវ បានចាប់ផ្តើមជាក្រុមហ៊ុនពាណិជ្ជកម្មតូចមួយនៅក្នុងឆ្នាំ ១៩៩៩ បន្ទាប់ពីធ្វើការនាំចូលនូវឧបករណ៍ប្រើប្រាស់ថាមពល និងឧបករណ៍កសិកម្មពីប្រទេសថៃ។ បច្ចុប្បន្ននេះ ក្រុមហ៊ុននេះជាអ្នកផ្គត់ផ្គង់ឧបករណ៍ប្រើប្រាស់ថាមពល និងឧបករណ៍កសិកម្ម និងឧបករណ៍វិស្វកម្មធំបំផុតនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនបានទទួលសិទ្ធិចែកចាយទាំងស្រុងនូវផលិតផលម៉ាកល្បីៗជាច្រើនក្នុងពិភពលោក និងផលិតផលដែលជាម៉ាកផ្ទាល់របស់ក្រុមហ៊ុន។ ផលិតផលទាំងនោះរួមមាន ឧបករណ៍ប្រើប្រាស់ថាមពលរបស់ក្រុមហ៊ុន Bosch និងម៉ែត្រឡាស៊ែរ ឧបករណ៍កសិកម្ម Nikatec, ឧបករណ៍ប្រើប្រាស់ថាមពលប្រកបដោយជំនាញ Makita, Maktec, ឧបករណ៍ប្រើខ្យល់ Kuken, បំពង់ Tsurumi, WD40 Lubricant Oil, ឧបករណ៍សម្អាត Karcher “Khmer OS”;mso-bidi-language:KHM”>និងផលិតផលជាច្រើនទៀត។
KHM”>ក្រុមហ៊ុន ម៉េងឡេងអីុវ ផ្តល់អំណោយមួកសុវត្ថិភាពនៅការដ្ឋានសំណង់ចំនួន ១,០០០មួក ទៅឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដើម្បីបង្កើន និងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពនៅការដ្ឋានសំណង់ នៅខែ មិថុនា។
KHM”>ក្រុមហ៊ុននេះក៏គ្រោងនឹងចែកមួកសុវត្ថិភាពដល់កម្មករសំណង់ដោយផ្ទាល់នៅឯការដ្ឋានសំណង់មួយចំនួននៅក្នុងរាជធានីភ្នំពេញផងដែរ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពនៅការដ្ឋានសំណង់ក្នុងចំណោមកម្មករ។
KHM”>លោក ម៉េង រស្មី នាយកផ្នែកលក់របស់ក្រុមហ៊ុនបានលើកឡើងថា “ប្រសិនបើកម្មករមិនមានឧបករណ៍សុវត្ថិភាពគ្រប់គ្រាន់ទេ ពួកគេនឹងប្រថុយជីវិតរបស់ពួកគេរៀងរាល់ពេលដែលពួកគេធ្វើការនៅការដ្ឋានសំណង់”។ លោកបានបន្ថែមថា “យើងចង់ទាញការចាប់អារម្មណ៍គម្រោងសាងសង់នានា ឲ្យបំពាក់នូវឧបករណ៍សុវត្ថិភាពដូចជា មួកសុវត្ថិភាព ស្បែកជើងកវែង និងឧបករណ៍ការពារគ្រោះថ្នាក់រាងកាយជាដើមដល់កម្មកររបស់ខ្លួនឲ្យបានត្រឹមត្រូវ។”
KHM”>ក្នុងផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនរបស់ខ្លួន ក្រុមហ៊ុន ម៉េងឡេងអីុវគ្រុប ក៏នឹងចែកមួកសុវត្ថិភាពដល់សិស្សអនុវិទ្យាល័យ និងវិទ្យាល័យផងដែរ។

