សុវត្ថិភាព​ជា​ចម្បង ៖ វាយតម្លៃ​បេតុង​នៅ​ក្នុង​ការប្រើប្រាស់

ដោយ​លោក លឹម អេង​ហេង (​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​មន្ត្រី​ប្រតិបត្តិ​) សាខា​របស់ CAST Laboratories Pte. Ltd.​។​

​វិស្វករ​ត្រូវ​ការវាយតម្លៃ​ស្ថានភាព​នៃ​បេតុង​នៅក្នុង​គ្រឿង​បង្គុំ​អគារ​ពេល​កំពុង​សាងសង់ ដោយ​ហេតុផល​មួយ​ចំនួន​ដែល​រួម​មាន​ការអង្កេត​លើ​សញ្ញា​គ្រោះថ្នាក់ និង​ការត្រួតពិនិត្យ​គុណភាព​លើ​រចនាសម្ព័ន្ធ​អគារ​ថ្មី ការវាយតម្លៃ​សម្រាប់​ការផ្លាស់ប្តូរ​ការតាំង​បង្ហាញ និង​ការថែទាំ​ជាប្រចាំ​។​

​គោលបំណង​សំខាន់​នៃ​ការពិនិត្យ​លើ​គ្រឿង​បង្គុំ​នៃ​អគារ គឺ​ដើម្បី​កំណត់​ស្ថានភាព​នៃ​រចនាសម្ព័ន្ធ​អគារ​នោះ និង​សមាសភាគ​របស់​វា​ដោយ​ទាក់ទង​នឹង​ស្ថានភាព​របស់​វា​ក្នុងពេល​បច្ចុប្បន្ន និង​អនាគត​។ វា​ក៏​ផ្តល់​នូវ​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​សេចក្ដីលម្អិត​ដើម្បី​កំណត់​ពី​វិសាលភាព និង​មូលហេតុ​នៃ​ភាពខ្វះ​ចន្លោះ​ដែល​មើល​ឃើញ​នៅក្នុង​សមាសធាតុ​បេតុង​ដែល​រឹងមាំ​។ ការសាកល្បង​មួយ​ត្រូវបាន​ធ្វើឡើង​ដើម្បី​រួមបញ្ចូល​ករណី​សិក្សា​ធម្មតា​លើ​ការវាយតម្លៃ​គ្រឿង​បង្គុំ​ចាស់​ដែល​មាន​ស្រាប់​ដែល​បង្ហាញ​ពី​សញ្ញា​នៃ​ការ​ខូច​បេតុង ហើយ​និង​ការឡើង​ច្រេះ​។​

ប្រភេទ​នៃ​ការអង្កេត​ទាំងនេះ​បាន​ក្លាយទៅជា​ផ្នែក​ដ៏​មាន​សារៈសំខាន់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ចំនួន​នៃ​ការខូចខាត​រចនាសម្ព័ន្ធ​អគារ​មាន​ការកើនឡើង ដូចនេះ​តម្រូវឲ្យ​មាន​ការបង្កើ​ត​នូវ​វិធីសាស្ត្រ​ធ្វើតេស្ត​ជា​ប្រព័ន្ធ​សម្រាប់​ការវិនិច្ឆ័យ និង​ការវាយតម្លៃ​លើ​អគារ​ដែល​មាន​ស្រាប់​មួយ​។​

​តម្រូវការ​សម្រាប់​ការអង្កេត​រចនាសម្ព័ន្ធ​អគារ​អាចមកពី​ចំណុច​ណាមួយ​ខាងក្រោម ឬ​ចំណុច​ច្រើន​បញ្ចូល​គ្នា​៖

​លក្ខខណ្ឌ​តម្រូវ​តាមច្បាប់ ឬ​ការត្រួតពិនិត្យ​សុវត្ថិភាព​

​ការផ្លាស់ប្តូរ​កម្មសិទ្ធិ​

​ការផ្លាស់ប្តូរ​ការប្រើប្រាស់​

​ភាពមិនប្រក្រតី ឬ​ការខូចខាត​ដែល​អាច​មើលឃើញ​

​ការត្រួតពិនិត្យ​តាម​កាលកំណត់​ដែលជា​ផ្នែក​មួយ​នៃ​ផែនការ​ថែទាំ​

ការបន្ថែម និង​ការកែសម្រួល​ទៅលើ​អគារ​

​ការធ្វើ​ឲ្យ​សមស្រប​សម្រា​ប់​គោលបំណង​ថ្មី​

​ជាទូទៅ​ការវាយតម្លៃ​ត្រូវបាន​អនុវត្ត​នៅក្នុង​ដំណាក់កាល​ផ្សេងគ្នា ដើម្បី​ឱ្យ​មាន​លក្ខណៈ​ពិត​ច្បាស់លាស់​កាន់តែ​ច្រើនឡើង​។ នេះ​ជា​ដំណាក់កាល​សំខាន់​ចេញមក​ពី​ដំណាក់កាល​ផ្សេង​គ្នា​ដែល​ត្រូវបាន​សង្ខេប​នៅក្នុង​តារាង​ខាងក្រោម​:

ដំណាក់កាល​ទី​១
គោលបំណង

​ជំហាន​

ការពិនិត្យ​មើល​ដោយ​ភ្នែក

ការពិនិត្យ​មើល​លើ​អគារ​, គំនូស​បង្ហាញ​ពី​ភាពមិនប្រក្រតី​ត្រូវបាន​ធ្វើឡើង​យ៉ាង​មាន​ប្រសិទ្ធិភាព ស្រប​តាម​គោលការណ៍​

ដើម្បី​ស្វែងយល់​ពី​លក្ខណៈ​នៃ​គ្រឿង​បង្គុំ​អគារ​

​ដើម្បី​ជ្រើសរើស​ផ្នែក​ដែល​ត្រូវ​អង្កេត​មើល ចំណុច​ដែល​ត្រូវ​ធ្វើ​តេស្ត និង​ការធ្វើ​គំរូ​

​​ការប្រមូល​ព័ត៌មាន​ពីមុនៗ​

​ការ​ធ្វើ​អធិការកិច្ច​ដោយ​ភ្នែក និង​ការធ្វើ​ឯកសារ​ជា​រូបភាព​

​ការរៀបចំ​នូវ​តារាង​នៃ​ភាពមិនប្រក្រតី

ដំណាក់កាល​ទី​២​ ​

ការធ្វើអង្កេត​លំអិត

​​ដើម្បី​ទទួលបាន​ទិន្នន័យ​ដែល​អាច​ជឿជាក់​បាន និង​គ្រប់គ្រាន់ សម្រាប់​ការវាយតម្លៃ​លើ​រចនាសម្ព័ន្ធ​អគារ​ប្រកប​ដោយ​ទំនុកចិត្ត​ខ្ពស់​

​ការ​ធ្វើ​តេស្ត​ដែល​មិន​នាំមក​នូវ​ការខូចខាត​

​ការ​ធ្វើ​តេស្ត​លើ​ទម្រង់​ខាងក្រៅ និង​ការធ្វើ​តេស្ត​គីមី​

​ការ​យក​គំរូ​ពី​កន្លែង​ផ្ទាល់ និង​ការធ្វើ​តេស្ត​បន្ទាប់​នៅ​ក្នុង​កន្លែង​ពិសោធន៍​

ការបកស្រាយ​លទ្ធផល​

​ដើម្បី​ប្រើប្រាស់​នូវ​លទ្ធផល​ដែល​បាន​កត់ត្រា​ទុក និង​ដែល​បាន​អង្កេត សម្រាប់​ការវាយតម្លៃ​ពី​ស្ថានភាព​បច្ចុប្បន្ន​របស់រ​ច​នា​សម្ព័ន្ធ​អគារ​ដោយ​ផ្តោត​ជា​ពិសេស​តាម​តម្រូវការ​របស់​អតិថិជន​

​​ការវាយតម្លៃ​លើ​ផ្នែក​ដែល​មាន​គ្រោះថ្នាក់ ឬ​ការខូចខាត​នៅក្នុង​អគារ​

អនុសាសន៍

​ដើម្បី​ផ្តល់​យោបល់​លើ​អ្វី​ដែល​ត្រូវធ្វើ​សកម្មភាព​បន្ថែម​ដែល​ចាំបាច់​សម្រាប់​ការជួសជុល ការពង្រឹង​គុណភាព​សំណង់ ព្រមទាំង​ការអង្កេត និង​ការពិនិត្យ​លំអិត​បន្ថែម​ជា​ច្រើន​ទៀត ។​

​ករណី​សិក្សា​ទី ១ ៖ ការ​វាយ​តំលៃ​លើ​អគារ​កំពស់ ២ ជាន់​ដែល​ត្រូវបាន​ប្រើ​ជា​រោង​មហោស្រព​

​ការអង្កេត​នេះ​ត្រូវបាន​បែងចែក​ជា​ពីរ​ដំណាក់កាល​ដូចខាងក្រោម​៖

ដំណាក់កាល​ទី ១ ៖ ចំណុច​ដែល​ត្រូវ​យកចិត្តទុកដាក់​គឺ​ការអង្កេត​ជា​សកល​លើ​រចនាសម្ព័ន្ធ​សំណង់​ដោយ​ផ្អែក​លើ​ការពិនិត្យ​នឹង​ភ្នែក​លើ​ភាពមិនប្រក្រតី​។ ទីតាំង​នៃ​អគារ និង​បរិស្ថាន​ជុំវិញ​ក៏ត្រូវ​វិភាគ​ផងដែរ ព្រោះតែ​ឥទ្ធិពល​នៃ​បរិស្ថាន។​

ការសិក្សា​ជា​រួម រួម​មាន​ការពិនិត្យ​មើល​លើ​គំនូស​សំណង់​ដែល​មាន​ស្រាប់​ប្រសិនបើ​មាន ការពិនិត្យ​លើ​ការប្រើប្រាស់​កន្លងមក និង​បច្ចុប្បន្ន ការកែសម្រួល ការជួសជុល​កែលម្អ ឬ​ការងារ​ជួសជុល ព្រមទាំង​លក្ខខណ្ឌ និង​តម្រូវការ​បច្ចុប្បន្ន​របស់​អតិថិជន ឧទាហរណ៍ ការផ្លាស់ប្តូរ​នៃ​ការផ្ទុក​/​ការប្រើប្រាស់​ប្រសិនបើ​មាន​។​

​នៅពេល​ដែល​កិច្ចការ​ខាងលើ​នេះ​ត្រូវបាន​ធ្វើ​ហើយ ការជ្រើសរើស​ផ្នែក​សម្រាប់​ការ​ធ្វើ​តេស្ត​អាច​ត្រូវបាន​កំណត់​។​

​ដំណាក់កាល​ទី ២ ៖ ដំណាក់កាល​នេះ​ផ្ដល់​នូវ​ព័ត៌មាន​ចាំបាច់​សម្រាប់​ការវាយតម្លៃ​លើ​រចនាសម្ព័ន្ធ​អគារ​។ វិធីសាស្ត្រ និង​បច្ចេកទេស​ដែល​មាន​ភាពខុស​គ្នា​សម្រាប់​ការ​ធ្វើ​តេស្ត​ដែល​មិន​ផ្តល់​ការខូចខាត និង​ការធ្វើ​តេស្ត​ដែល​មាន​ការខូចខាត​ខ្លះ អាច​យកមកប្រើ​សម្រាប់​ការ​ធ្វើ​តេស្ត​ធាតុ​នៃ​គ្រឿង​បង្គុំ​សំណង់​ជាច្រើន រួម​ទាំង​បង្គុំ​ទម្រ​អគារ​ផងដែរ​។ បច្ចេកទេស​ទាំងនេះ​ត្រូវបាន​គូសបញ្ជាក់​ដូចខាងក្រោម ៖

Cover Meter Survey

ប្រើ​ញញួរ​គោះ

ការ​ធ្វើ​តេស្ត​សំខាន់ៗ​

​Windsor Probe Test

ការ​ធ្វើ​តេស្ត​កាបូន​

​ការ​ធ្វើ​តេស្ត​ល្បឿន​រលក​សំលេង Ultrasonic សម្រាប់​ការ​ចង់ដឹង​ពី​អាយុកាល គុណភាព និង​ឯកសណ្ឋាន​ភាព​នៃ​បេតុង​

​ការ​ស្រូបយក​ទឹក​នៅ​លើ​គំរូ​ស្នូល​

​ការវិភាគ​គីមី​លើ​គំរូ​បេតុង​

គុណភាព​លក្ខណៈ​ខាងក្រៅ​នៃរ​បារ​រឹង​

​ការ​ធ្វើ​តេស្ត​ពី Corrosion Probability លើរ​បារ​រឹង

​ការអង្កេត​រណ្តៅ​ពិសោធន៍​សម្រាប់​ប្រភេទ និង​ទំហំ​នៃ​គ្រឹះ ជាដើម​

ការ​ធ្វើ​តេស្ត Plate Load ដើម្បី​មើល​ពី​សមត្ថភាព​ទម្រ​នៃ​ដី​

​ការរួម​បញ្ចូល​គ្នា​នៃ​ការ​ធ្វើ​តេស្ត គឺជា​ផ្នែក​សំខាន់​នៃ​ការធ្វើអង្កេត​ដើម្បី​បង្កើត​គុណភាព​សម្ភារ​។ ជា​ឧទាហរណ៍ លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ស្នូល​ពី​ភាពសមស្រ​ប​របស់ UPV​។ ពេល​ដែល​ការងារ​នៅ​ការដ្ឋាន និង​ការធ្វើ​តេស្ត​នៅ​មន្ទីរពិសោធន៍​ត្រូវបាន​បញ្ចប់ លទ្ធផល​ដែល​ទទួលបាន​ពី​ការងារ​អង្កេត​នេះ​ត្រូវ​បាន​សិក្សា​ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​ទទួលបាន​ការបញ្ជាក់​ពី​គុណភាព​សម្ភារ​។​

កន្លែង​ដែល​សញ្ញា​នៃ​ការ​កាត់ ឬ​ស៊ី ត្រូវបាន​មើលឃើញ​នោះ វា​ទំនងជា​មាន​សកម្មភាព​កាត់ ឬ​ស៊ី នៅ​ផ្នែក​ផ្សេង​ទៀត​នៃ​គ្រឿង​បង្គុំ​អគារ ហេតុនេះ​នៅពេល​ដែល​សញ្ញា​នៃ​ការ​កាត់​ឬ​ស៊ី​កើតមាន​នៅក្នុង​គ្រឿង​បង្គុំ​អគារ ការ​ធ្វើ​តេស្ត​ដូចខាងក្រោម​នេះ​ជា​ធម្មតា​ត្រូវបាន​ធ្វើឡើង​ដើម្បី​វិនិច្ឆ័យ​លើ​បញ្ហា​នេះ ៖

​ជម្រៅ​នៃ​ការ​គ្របដណ្តប់​

​ជម្រៅ​កាបូន​

​កម្រិត ឬ​ភាគ Chloride

​ដង់ស៊ីតេ​បេតុង​

ការ​ជ្រាប​ទឹក​នៃ​បេតុង​

​កម្រិត ឬ​ភាគ​ស៊ីម៉ង់ត៍​

​កម្លាំង​បេតុង និង​ដែកថែប​

​ការធ្វើ​គំនូស​ពី​ភាព​ដែល​អាច​កើត​មាន​ការ​កាត់ ឬ​ស៊ី

​កម្រិត​ស៊ុល​ផាត​នៅក្នុង​បេតុង​

​សេចក្តីសន្និដ្ឋាន និង​អនុសាសន៍​នឹង​ត្រូវបាន​ធ្វើឡើង​ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​នេះ​។ លើសពីនេះ​ទៀត សេចក្តី​បញ្ជក់​នឹង​ត្រូវ​បាន​ធ្វើ​សម្រាប់​អ្វី​ដែល​ជា​សកម្មភាព​ចាំបាច់​ត្រូវ​ធ្វើ​ក្នុង​ពេលខាងមុខ ឧទាហរណ៍ ការជួសជុល ការពង្រឹង ឬ​ការត្រួតពិនិត្យ​តាម​កាលកំណត់​ដើម្បី​ចាត់វិធានការ​បំបាត់​ការខូចខាត។​

​ដូច្នេះ ការអង្កេត​លើ​ធាតុ​នៃ​រចនាសម្ព័ន្ធ​អគារ​ដែល​មាន​ស្រាប់ អនុញ្ញាត​ឱ្យ​វិស្វករ​បង្កើត​នូវ​ភាពរឹងមាំ​របស់​រចនា​សម្ព័ន្ធ​អគារ សមត្ថភាព​ផ្ទុក យួរ​នូវ​ធាតុ​ផ្សេងៗ ព័ត៌មាន​លម្អិត​ពី​ប្លង់​ខាងក្រៅ និង​ស្ថានភាព​នៃ​សមាសភាគ​អគារ។​

- Video Advertisement -