ដាក់បង្ហាញនូវគ្រឿងចក្រជីក Midi ថ្មី
ដោយផ្អែកលើភាពជោគជ័យនៃការណែនាំនូវគ្រឿងចក្រជីក midi ជំនាន់ថ្មីដែលមានទម្ងន់ប្រតិបត្តិការ ៦ ៨ ៩ និង ១០តោន កាលពីឆ្នាំមុន ក្រុមហ៊ុន JCB កំពុងដាក់បង្ហាញនូវម៉ូដែលគ្រឿងចក្រជីកថ្មីបួនបន្ថែមទៀត ដែលមានទម្ងន់ប្រតិបត្តិការ ៤,៨ ទៅ ៥,៧តោន។
ក្រុមហ៊ុន JCB ជាក្រុមហ៊ុនផលិតគ្រឿងចក្រសាងសង់ធំជាងគេទីបីក្នុងពិភពលោក។ ក្រុមហ៊ុនមានរោងចក្រចំនួន ២២ នៅជុំវិញពិភពលោក និងផលិតម៉ាស៊ីនផ្សេងគ្នាជាង ៣០០ ប្រភេទ សម្រាប់បម្រើការក្នុងឧស្សាហកម្មជាច្រើន ជាពិសេសទីផ្សារសំណង់។
គ្រឿងចក្រជីក midi អាចរកបានដោយងាយស្រួល កាត់បន្ថយនូវរូបសណ្ឋានដៃជីក ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជននៅទូទាំងពិភពលោក នេះបើយោងតាមការចេញផ្សាយរបស់ក្រុមហ៊ុននៅខែមិថុនា។
លក្ខណៈពិសេសរបស់គ្រឿងចក្រនេះរួមមាន:
• អាចធ្វើការបានចន្លោះពេល ៥០០ ម៉ោង
• កន្លែងអង្គុយរបស់អ្នកបញ្ជាគ្រឿងចក្រដែលមានភាពប្រសើរជាងមុន
• សមត្ថភាព 57C នៅកន្លែងអង្គុយរបស់អ្នកបញ្ជា កើនឡើង ១៨%
• ភាពមើលឃើញប្រសើរឡើងជាងមុន ១១%
• សមត្ថភាពវាយបំបែករបស់ផ្លែជីកកើនឡើង ៩%
• កម្ពស់ចាក់បង្គរកើនឡើង ៥%
• កម្លាំងវាយបំបែករបស់ផ្លែជីកកើនថាមពល 2% សម្រាប់ការងាររយៈពេលយូរ
គ្រឿងចក្រជីកថ្មីទាំងបួន មាននូវលក្ខណៈរួមចំពោះការរចនា ដែលបង្ហាញឲ្យឃើញនៅលើម៉ាស៊ីនធំៗនៅក្នុងប្រភេទគ្រឿងចក្រជីករឹងមាំជំនាន់ថ្មីរបស់ក្រុមហ៊ុន JCB ដោយដងខ្លួននៃគ្រឿងចក្រធ្វើឡើងពីដែកថែប ១០០% និងដៃជីកដ៏រឹងមាំទាំងបួនសម្រាប់ការសាងសង់។
ភាពងាយស្រួល និងការបញ្ជារបស់អ្នកបញ្ជា
គ្រឿងចក្រជីកបានបង្ហាញនូវលក្ខណៈប្រសើរឡើងនៃបន្ទប់អ្នកបញ្ជាដោយប្រើប្រាស់ 57C-1 ដូចរចនាសម្ព័ន្ធគ្រឿងចក្រ ១០ តោនដែលមានទំហំធំជាងដែរ។ បន្ទប់អ្នកបញ្ជានេះ មានភាពទូលាយជាងមុន ១៨% និងអាចមើលឃើញច្បាស់ជាងមុនដល់ទៅ ១១% ព្រមទាំងមានការធ្វើឲ្យប្រសើរឡើងនូវផាសុកភាព និងសុវត្ថិភាពនៅការដ្ឋាន។ ទោះបីជាមានការកាត់បន្ថយរូបសណ្ឋាននៃដៃជីក គ្រឿងចក្រជីក midi របស់ក្រុមហ៊ុន JCB បានផ្តល់ជូននូវកម្រិតផាសុកភាព និងភាពងាយស្រួលសម្រាប់អ្នកបើកបរដ៏គួរឲ្យចាប់អារម្មណ៍ ដោយមានការកាត់បន្ថយសម្លេងរំខាន និងកម្រិតរំញ័រ និងអាចផ្លាស់ប្តូរកញ្ចក់មើលយ៉ាងងាយស្រួល។
ការអភិវឌ្ឍដ៏ធំជាងគេនៅក្នុងបន្ទប់អ្នកបញ្ជាគ្រឿងចក្រ នោះគឺការដាក់បញ្ចូលនូវអេក្រង់បង្ហាញ និងប្រព័ន្ធត្រួតពិនិត្យថ្មី ដែលមានលក្ខណៈស្វ័យប្រវត្តិអាចឲ្យអ្នកបញ្ជាភា្ជប់ទៅកាន់អ្នកកាន់ប្រព័ន្ធមេ និងព័ត៌មានយ៉ាងងាយស្រួល។
គ្រឿងចក្រជីក midi របស់ JCB ថ្មី មានបំពាក់លក្ខណៈស្តង់ដារដែលធ្វើឲ្យប្រសើរជាងមុនចំនួន ២០ និងជម្រើសថ្មីចំនួន ២០ ដើម្បីធ្វើឲ្យប្រសើរឡើងនូវផលិតភាព និងការបំពេញការងារនៅការដ្ឋាន។
ការចំណាយថ្លៃទាបដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិ
គ្រឿងចក្រជីកទាំងបួនប្រភេទ អាចត្រូវបានផ្គត់ផ្គង់ជាជម្រើសនៃដំណាក់កាល IIIA ម៉ាស៊ីន Tier 4 Interim Perkins ឬម៉ាស៊ីន Tier 4 Final ពីក្រុមហ៊ុន JCB ដោយ Kohler ដើម្បីឲ្យសមស្រមចំពោះតំបន់ផ្សេងៗគ្នា។
ការចូលទៅពិនិត្យមើលគ្រឿងម៉ាស៊ីនរបស់គ្រឿងចក្រមានភាពងាយស្រួល ដោយសារប្រដាប់បញ្ជាអាចបើកយ៉ាងទូលាយនៅផ្នែកខាងក្រោយ និងផ្នែកម្ខាងទៀតនៃម៉ាស៊ីន។ ផ្នែកខាងក្រោមនៃបន្ទប់អ្នកបញ្ជាថ្មីអាចធ្វើការផ្លាស់ប្តូរបាន ដោយមិនទាមទារប្រើប្រាស់ឧបករណ៍អ្វីផ្សេងដើម្បីចូលទៅកាន់សមាសធាតុធំៗរបស់គ្រឿងចក្រ។
ម៉ាស៊ីននេះក៏បង្ហាញពីការរចនាផ្នែកផ្ទុកដែលបើកចំហ ជាមួយនិងគ្រប់ខណ្ឌតាមដានត្រូតពិនិត្យ សម្រាប់ភាពងាយស្រួលដល់ការសម្អាត និងការបង្ការការបន្ថែមនូវសម្ភារ។
កំណើនការលក់របស់ JCB ចំពេលដែលទីផ្សារសកលធ្លាក់ចុះ
ទោះបីជាស្ថានភាពទីផ្សារមានការលំបាកនៅក្នុងទីផ្សារប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើននៅជុំវិញពិភពលោក ដោយរួមទាំងកំណើនយឺតនៅទីផ្សារអាមេរិកខាងជើង និងអឺរ៉ុបក៏ដោយ ក្រុមហ៊ុន JCB បានបង្ហាញនូវភាពរឹងមាំក្នុងទីផ្សាររបស់ខ្លួន ដោយការសម្រេចបាននូវការរកប្រាក់ចំណូលបានចំនួន ២៨០លានដុល្លារ ក្នុងអំឡុងឆ្នាំ ២០១៥។
សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ២៧ ខែកក្កដា របស់ក្រុមហ៊ុន បានបង្ហាញថា ទីផ្សារសកលសម្រាប់សម្ភារសំណង់បានធ្លាក់ចុះ ១៤% កាលពីឆ្នាំមុន។ ក្រុមហ៊ុនក៏បានដឹងថា ស្ថានភាពទីផ្សារនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០១៦ នៅតែមានភាពផុយស្រួយ លើកលែងតែប្រទេសឥណ្ឌា ដែលបានត្រឡប់ទៅមានកំណើនវិញ បន្ទាប់ពីការធ្លាក់ចុះទីផ្សារអស់រយៈពេលបួនឆ្នាំបន្តបន្ទាប់គ្នា។

