បញ្ហាប្រឈមគុណភាពកម្រាលចំពោះវិស័យឧស្សាហកម្ម

បញ្ហាកម្រាលក្នុងវិស័យឧស្សាហកម្មបច្ចុប្បន្ននេះដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ផលិតកម្ម បន្ទប់ផ្ទុក F&B បន្ទប់ Server ផ្ទុកទិន្នន័យព័ត៌មានវិទ្យា និងកាន់តែមានឯកទេសជាងមុននៅក្នុងវិស័យផ្សេងទៀតដូចជា ចំណតរថយន្តពាណិជ្ជកម្ម បន្ទប់សេវាបច្ចេកទេស និងឃ្លាំង។

អ្នកដែលធ្វើការក្នុងវិស័យឧស្សាហកម្មយល់ពីតម្លៃយ៉ាងសំខាន់នៃកម្រាល ជាមួយនិងមុខងារជាក់លាក់នៃផលិតផល ព្រមទាំងលក្ខណៈស្ដង់ដារអន្ដរជាតិខ្ពស់ក្នុងលក្ខខណ្ឌនៃរយៈពេលយូរ ការផ្តល់សេវាកម្ម ការសន្សំសំចៃ ការចំណាយថែទាំ ព្រមទាំងលក្ខខណ្ឌសុខភាព និងសុវត្ថិភាព។

ឧស្សាហកម្មផ្ទៃកម្រាលគ្របដណ្តប់លើការប្រើប្រាស់ជាច្រើន ៖

គ្រឿងពង្រឹងកម្រាល (ធាតុម្សៅ ឬធាតុរាវ) ៖ ឃ្លាំង វិទ្យាស្ថានអប់រំ កន្លែងចតរថយន្ត សិក្ខាសាលាមេកានិច រោងចក្រឧស្សាហកម្មធុនស្រាល និងអគារពាណិជ្ជកម្មផ្សេងទៀត។

កម្រាល Epoxy ៖ បន្ទប់ស្អាតសម្រាប់ការប្រើឱសថ ការផ្តល់សេវាកម្មគ្រឿងយន្ត និងតំបន់ជួបជុំ បន្ទប់ផ្ទុកអគ្គិសនីនិងផ្នែកទំនេរ។

កម្រាល Ucrete ដែលត្រូវបានស្គាល់ថា កម្រាល PU ៖ កន្លែងផលិតកម្មស្បៀងអាហារ និងភេសជ្ជៈ កន្លែងផលិតគ្រឿងសមាសភាគអេឡិចត្រូនិក បន្ទប់ Server បន្ទប់ត្រជាក់ និងឧស្សាហកម្មគីមី។

គំនិតនៃការរចនាតែមួយគត់នៃបច្ចេកវិទ្យាកម្រាលនេះ គឺគ្មានថ្នេរ មានភាពទាក់ទាញ និងងាយស្រួលក្នុងការសំអាតឲ្យបានត្រឹមត្រូវបើធៀបនឹងឥដ្ឋកម្រាលផ្សេងទៀត។ ក្រៅពីការប្រើប្រាស់បានយូរ និងលក្ខណៈសម្បត្តិផ្សេងទៀតដូចជាភាពធន់នឹងសារធាតុគីមី កម្រាល Ucrete នេះ អនុលោមតាមវិញ្ញាបនប័ត្រ HACCP អន្តរជាតិ។

ការយល់ដឹង និងការអនុវត្តន៍ក្នុងស្រុក

ជាអកុសលនៅក្នុងការអនុវត្តន៍ក្នុងស្រុករបស់យើង កម្រាលដែលមានមុខងារទាំងនេះហាក់ដូចជាមានអាថ៌កំបាំង ហើយជាអ្វីមួយដែលត្រូវបានមិនអើពើដោយចេតនា ឬអចេតនា។ មានមូលហេតុជាច្រើននៅពីក្រោយការពិតនេះ ដែលរួមមាន ៖

ភាពមានកម្រិតផ្នែកចំណេះដឹងពីផលិតផលនៃអ្នកគូរប្លង់ និងម្ចាស់ទ្រព្យសម្បត្តិ ដែលនាំឲ្យមានការជ្រើសច្រឡំនូវផលិតផលដែលមិនត្រឹមត្រូវក្នុងដំណាក់កាលនៃការសិក្សាប្លង់។

ការយល់ឃើញមិនត្រឹមត្រូវនៃកម្រាលដែលមានមុខងារទាំងនេះ ត្រូវបានលក់ក្នុងតម្លៃថ្លៃ នេះបើមិនគិតពីផលប្រយោជន៍ដ៏ធំរបស់វា កន្លែងផលិត និងការចំណាយថែទាំទាប។

គេមិនអាចរកឃើញអ្នកអនុវត្តដែលមានជំនាញវិជ្ជាជីវៈពិតប្រាកដដើម្បីធានាបាននូវគុណភាពការងារនិងស្ដង់ដារ។

បទប្បញ្ញត្តិក្នុងស្រុក វិញ្ញាបនបត្រ និងបទដ្ឋានដទៃទៀត គឺមិនល្អគ្រប់គ្រាន់សម្រាប់អនុវត្តតាម និងការធ្វើសវនកម្ម។

ការធ្វើការនៅក្នុងវិធីចាស់គឺជាភាពធន់នឹងការផ្លាស់ប្តូរ។

ផលប៉ះពាល់មួយចំនួននៃការសម្រេចចិត្តមិនច្បាស់លាស់

ការជ្រើសរើសផលិតផលខុសតាំងពីចំណុចចាប់ផ្តើម អាចបង្កឲ្យមានការចំណាយធំសម្បើម និងមិនបានរំពឹងទុកក្នុងអំឡុងពេលប្រតិបត្ដិការដើម្បីដោះស្រាយបញ្ហាដែលកើតឡើងមិនឈប់។ ការជ្រើសរើសផលិតផលដោយមិនល្អអាចបណ្តាលឲ្យមានបញ្ហាដូចជា៖

ការលំបាកក្នុងការធានាសុវត្ថិភាពស្បៀងអាហារ ឧទាហរណ៍ ការប្រើប្រាស់ដុំឥដ្ឋសម្រាប់ការសាងសង់កម្រាលដែលមានការតភ្ជាប់ច្រើន ដែលអាចបណ្តាលឲ្យបាក់តេរីអាចដុះលូតលាស់បានយ៉ាងស្រួល និងពន្យារការងារ QC។

ហានិភ័យមិនបានរំពឹងទុកក្នុងកំឡុងពេលប្រតិបត្តិការ ឧទាហរណ៍ កម្រាលដែលរអិលសើមអាចបង្កឲ្យមានការខូចខាត។

ការជួសជុលកម្រាលដែលខូចខាតនៅក្នុងតំបន់ផលិតកម្មដ៏ធំ បញ្ឈប់ខ្សែចង្វាក់ផលិតកម្ម។ នេះគឺជាកត្តាជាក់ស្តែងដែលពន្យារផលិតកម្ម និងការចែកចាយផលិតផល។ ពេលខ្លះ ការជួសជុលតែមួយដងមិនអាចដោះស្រាយបញ្ហាបាន ហើយតម្រូវឲ្យមានការប្រើប្រាស់ពេលវេលា និងការចំណាយច្រើនជាងមុន។

- Video Advertisement -