ឥណ្ឌូនេស៊ីសុំឱ្យជប៉ុនសាងសង់ផ្លូវដែកថ្មី

ឥណ្ឌូនេស៊ីបានច្រានចោលការដេញថ្លៃមានលក្ខណៈប្រកួតប្រជែង ហើយបានផ្តល់ឱកាសឲ្យប្រទេសជប៉ុនសាងសង់ផ្លូវរថភ្លើងតភ្ជាប់រវាង Jakarta និង Surbaya ដែលមានតម្លៃ ៣ ប៊ីលានដុល្លារអាមេរិក។

ការស្នើរសុំទៅកាន់ប្រទេសជប៉ុនឲ្យសាងសង់ផ្លូវរថភ្លើងប្រវែង ៧៨៦គ.ម នេះ ធ្វើឡើងតាមរយៈលិខិតដោយផ្ទាល់ទៅកាន់ទីក្រុងតូក្យូ បន្ទាប់ពីការប្រកួតដេញថ្លៃដែលរកាំរកូស និងបរាជ័យ ជាមួយប្រទេសចិនកាលពីដើមឆ្នាំ លើការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនទីមួយរបស់ប្រទេសឥណ្ឌូនេស៊ី ដែលតភ្ជាប់រវាងទីក្រុងហ្សាកាតា និងទីក្រុងបានឌុង។

ឥរិយាបថផ្លាស់ប្តូររបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីនេះ ត្រូវបានគេមើលឃើញជាទូទៅថា មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសជប៉ុន។

រដ្ឋមន្ត្រីក្រសួងកិច្ចការសម្របសម្រួលសមុទ្ររបស់ឥណ្ឌូនេស៊ីបានប្រាប់ហ្សាកាតាប៉ុស្តិ៍ថា ផ្លូវដែកនេះនឹងធ្វើឲ្យប្រសើរឡើងនូវផ្លូវដែកដែលមានស្រាប់ ដោយរថភ្លើងនឹងអាចរត់បានក្នុងល្បឿនរហូតដល់ទៅ ២០០គ.ម ក្នុងមួយម៉ោង ដើម្បីបង្រួញពេលវេលាធ្វើដំណើររវាងទីក្រុងហ្សាកាតា និងទីក្រុងសូរ៉ាបាយ៉ា ពី ១១ ម៉ោង មកត្រឹម ៣,៥ ម៉ោង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]