UMG ធ្វើការបង្ហាញពីគ្រឿងយន្តចុងក្រោយរបស់ខ្លួន

UMG បានបង្ហាញជាសាធារណៈនូវគ្រឿងយន្តថ្មីៗរបស់ខ្លូន ជាផ្នែកមួយនៃយុទ្ធសាស្ត្រ ក្នុងការពង្រីកសក្ដានុពលរបស់ខ្លួន United Mercury Group (UMG) បាននាំយកនូវម៉ាស៊ីនថ្មីៗ ជាច្រើនដែលប្រើប្រាស់ក្នុងវិស័យស្ថាបត្យកម្ម កសិកម្ម និងឧស្សាហកម្មខួងថ្ម មកពិព័រណ៍ ជូនឈ្មួញជួញដូរគ្រឿងចក្រ និងអ្នកប្រើប្រាស់នៅក្នុងខេត្តបាត់ដំបង។

លោក ឈិន ម៉ានិត ប្រធានផ្នែកទីផ្សាររបស់ UMG សាខាបាត់ដំបងបានធ្វើការពន្យល់ ក្នុងបទបង្ហាញរបស់គាត់នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ថា ៖ ការពិព័រណ៍ផលិតផលតាមដងផ្លូវ នាថ្ងៃទី០៤ ខែវិច្ឆិកា នៅសាខាខេត្តបាត់ដំបងរបស់ UMG បានបង្ហាញនូវគុណភាពដ៏៍ពិសេស និងបច្ចេកវិទ្យាចុងក្រោយបំផុតនៃផលិតផលជាច្រើនម៉ាក់របស់ UMG ជូនអតិថិជន និងអ្នកជំនួញរាប់ចាប់ពីសហគ្រាសតូចៗ រហូតដល់សហគ្រាសធំៗ។

លោកមានប្រសាសន៍ថា៖ គ្រឿងយន្តម៉ាកថ្មីចំនួន ២៥ ប្រភេទ ត្រូវបានយកមកបង្ហាញជូនអតិថិជនឲ្យបានស្គាល់នៅក្នុងពិព័រណ៍នេះ ក្នុងនោះមានគ្រឿងចក្រដែលបំរើក្នុងវិស័យសំណង់ កសិកម្ម និងឧស្សាហកម្មខួងថ្ម។ គ្រឿងចក្រ និងឡានដឹកទំនិញធន់ធ្ងន់ជាច្រើនដែលបំរើក្នុងវិស័យស្ថាបត្យកម្មត្រូវបាននាំចូលពីឧស្សហករឯកទេសឈានមុខផ្នែកគ្រឿងម៉ាស៊ីន និងយានយន្ត ដែលមានទីស្នាក់ការនៅប្រទេសអាឡឺម៉ង់ ជប៉ុន ចិន និងកូរ៉េ ។ល។

ផ្នែកសំខាន់មួយនៃការតាំងពិព័រណ៍តាមដងផ្លូវនេះ គឹជាការណែនាំឲ្យស្គាល់នូវម៉ាស៊ីនខួងថ្មម៉ាក Furukawa ដែលនាំចូលពីប្រទេសជប៉ុនរបស់ UMG។ លោក ឈិនបានមានប្រសាសន៍ថា ៖ “អតិថិជនដែលបានប្រើប្រាស់ម៉ាស៊ីនខួងថ្មម៉ាកថ្មីនេះ ពិតជាដឹងនូវភាពខុសគ្នាពីម៉ាស៊ីនម៉ាកមុន ដូចជា វាអាចធ្វើការយ៉ាងមានប្រសិទ្ធភាព និងផ្ដល់ភាពងាយស្រួលជាងមុន។

លោកប្រធានផ្នែកទីផ្សារបានសង្កត់ធ្ងន់ថា ក្រុមហ៊ុននឹងនាំមកនូវផលិតផលម៉ាកថ្មីៗ ដែលមានបច្ចេទវិទ្យាខ្ពស់បន្ថែមទៀត ជាមួយនឹងឥណទានរំលស់ដែលមានអត្រាការប្រាក់ទាប ដើម្បីអនុញ្ញាតឲ្យអតិថិជនកាន់តែច្រើនថែមទៀតមានលទ្ធភាពទទួលបានផលិតផលពី UMG ដែលពួកគាត់ពេញចិត្តយកទៅប្រើប្រាស់។

UMG គឺជាអ្នកផ្គត់ផ្គង់គ្រឿងម៉ាស៊ីនធុនធ្ងន់ និងបរិក្ខារសម្រាប់វិស័យសំណង់ និងកសិកម្មពិភពលោកមួយដែលត្រូវបានបង្កើតឡើងនៅប្រទេសឥណ្ឌូនេស៊ីអស់រយៈពេលជាងមួយទស្សវត្សមកហើយ។ UMG កំពុងនឹងដំណើរការនៅក្នុងប្រទេសចំនួនប្រាំពីរទូទាំងអាស៊ីអាគ្នេយ៍ ក្នុងនោះរួមមាន ប្រទេសឥណ្ឌូនេស៊ី សាំងហ្គាពួរ ឡាវ មីយ៉ាន់ម៉ា វៀតណាម កម្ពុជា និងស្រីលង្កា។

ក្រុមហ៊ុនបានបង្កើតឡើងទីតាំងឈរជើងនៅកម្ពុជានៅឆ្នាំ ២០១០ ហើយឥឡូវនេះបានក្លាយជាអ្នកចែកចាយគ្រឿងចក្រធុនធ្ងន់មួយក្នុងចំណោមអ្នកចែកចាយកំពូល។ ផលិតផលគ្រឿងម៉ាស៊ីនរបស់ក្រុមហ៊ុនរួមមានបរិក្ខារសាងសង់ Volvo (VCE), SDLG, LS Tractor, UD Truck, Sinomach Schwing stetter, JMC Light Truck, Airman, Baifa Generator, Furukawa, Dong Feng Truck និងTsurumi Pump។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]