កម្ពុជា ថៃ បានសម្រេចកសាងស្ពានព្រំដែនមិត្តភាពរួមគ្នា

រាជាណាចក្រកម្ពុជា និងថៃ បានឈានទៅដល់កិច្ចព្រមព្រៀងក្នុងការកសាងស្ពានមិត្តភាពនៃព្រំដែនប្រទេសទាំង ២ រវាងប៉ោយប៉ែត និងអារញ្ញប្រថេត ដើម្បីសំរួលដល់ការធ្វើចរាចរ។

កិច្ចព្រមព្រៀងនេះជាផ្នែកមួយនៃគម្រោងដឹកជញ្ជូនពីរ ដែលប្រទេសទាំងពីរបានសម្រេចយល់ព្រមនៅក្នុងជំនួបពិភាក្សាលើកទី ៥ នៃមហាអនុតំបន់ទន្លេមេគង្គ ស្តីពីកិច្ចប្រឹងប្រែងក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដែលបានប្រព្រឹត្តទៅនៅខេត្តឈៀងម៉ៃ ព្រះរាជាណាចក្រថៃ កាលថ្ងៃទី ១៦ ខែធ្នូ កន្លងទៅនេះ។

ស្ពានឆ្លងកាត់ព្រំដែននេះ នឹងត្រូវកសាងឡើង រវាងស្រុកស្ទឹងបត់ និងស្រុកបាននុងអាន។ ប្រទេសថៃ នឹងផ្តល់ជាជំនួយដើម្បីកសាងស្ពាន ផ្នែកខាងប្រទេសកម្ពុជា ក៏ដូចជាកម្ចីដើម្បីកសាងបុស្តិ៍ត្រួតពិនិត្យនៃច្រកព្រំដែនថ្មីនេះផងដែរ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។

ប្រទេសថៃ នឹងកសាងផងដែរនូវផ្លូវពីច្រកព្រំដែននេះ ទៅផ្លូវជាតិលេខ ៥ ដែលត្រូវបានគេស្គាល់ថា ជាផ្លូវអន្តរជាតិអាស៊ានលេខ ១៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]