ការជ្រើសរើសឧបករណ៍អគ្គិសនីសម្រាប់ដាក់ក្នុងអគារ
ការរៀបចំបានត្រឹមត្រូវ ការជ្រើសរើស និងការដាក់ប្រព័ន្ធអគ្គិសនីសម្រាប់អគារ គឺមានសារៈសំខាន់ណាស់ ដើម្បីឲ្យការប្រើប្រាស់មានសុវត្ថិភាព និងមានប្រសិទ្ធិភាព។
ការប្រើប្រាស់ខ្សែភ្លើង និងឧបករណ៍ដែលមានគុណភាពអន់ រឺការជ្រើសរើសឧបករណ៍ មិនបានត្រឹមត្រូវ អាចបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សក៏ដូចជាអគារផងដែរ ហើយតម្លៃ ថែទាំវាមានតម្លៃថ្លៃ និងអាចបង្កជាអគ្គីភ័យទៀតផង។
ប្រព័ន្ធភ្លើងដែលដំណើរការមិនមែនមានន័យថា វាមានសុវត្ថិភាពរឺគ្មាននោះទេ។
ជាការពិតណាស់ បញ្ហាប្រព័ន្ធខ្សែភ្លើងនៃអគារបានបង្កជាអគ្គីភ័យយ៉ាងច្រើន និងគ្រោះថ្នាក់ ឆក់ខ្សែភ្លើងផងដែរ។
ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសកម្ពុជា មានផ្ទះ ៦០០ជាង បានឆេះ មនុស្សមួយចំនួន បានស្លាប់ រឺរងគ្រោះធ្ងន់ធ្ងរ ហើយមនុស្សមួយចំនួនក៏បានបាត់បង់មធ្យោបាយការងារ ទ្រព្យសម្បត្តិដូចជា ឡាន ត្រាក់ទ័រ ឃ្លាំងជាដើម។
យោងទៅតាមស្ថិតិកាលពីពេលថ្មីៗនេះ ប្រហែលពាក់កណ្តាល (៤៧%) នៃអគ្គីភ័យ គឺបណ្តាលមកពីបញ្ហាខ្សែភ្លើង។ បញ្ហាទាំងនេះភាគច្រើនណ្តាលមកពី ការមិនមានក្បួនច្បាប់ឬស្តង់ដារអគ្គិសនីនៅក្នុងប្រទេសកម្ពុជា។
ផលិតផលជាច្រើន (ឌីសង់ទ័រ កុងតាក់ ប្រអប់ភ្លើង រឡូភ្លើង) ដែលបានដាក់លក់នៅ លើទីផ្សារក្នុងប្រទេសកម្ពុជា មិនត្រូវបានឲ្យដាក់លក់នៅប្រទេសផ្សេងឡើយ ដោយសារ តែគ្មានសុវត្ថិភាព។
ម្យ៉ាងវិញទៀត ការរៀបចំដំណើរការមិនត្រូវបានធ្វើទៅតាមស្តង់ដាអន្តរជាតិ និងមិនបានគិតទៅដល់ការប្រែប្រួលរបស់អគារទៅថ្ងៃអនាគត។
ការឌីហ្សាញ និងការជ្រើសរើសឧបករណ៍អគ្គិសនី
វាមានសារៈសំខាន់ណាស់ក្នុងការចងចាំថា ការរចនា និងការជ្រើសរើស គួរតែធ្វើដោយវិស្វករអគ្គិសនីឲ្យបានត្រឹមត្រូវ ដែលដឹងពីសារៈសំខាន់នៃទំហំឧបករណ៍តាមកន្លែងនីមួយៗ។ ការរៀបចំមិនបានត្រឹមត្រូវដូចជាខ្សែតូចពេកអាចបង្កឲ្យកើនឡើងកម្តៅខ្លាំង។
ការកើនឡើងកម្តៅខ្លាំងកើតឡើងនៅពេលយើងតម្លើងឧបករណ៍លើសចំនួន ដូចជា ការប្រើប្រាស់តំណរព្រីភ្លើងច្រើន។ តែវាក៏មិនមែនតែងតែបង្កគ្រោះថ្នាក់នោះដែរ ប្រសិនបើ ឧបករណ៍ដែលដោតនោះស៊ីភ្លើងតិច ដូចជាទូរទស្សន៍ ឬកង្ហារជាដើម ប៉ុន្តែវាអាចធ្វើឲ្យ យើងប្រើឧបករណ៍ច្រើនលើសចំនួន។ ប្រសិនបើឧបករណ៍ប្រើប្រាស់ជាច្រើនត្រូវបានតភ្ជាប់ ជាមួយខ្សែរួម ការកើនឡើងកម្តៅនឹងកើតឡើងនៅក្នុងខ្សែភ្លើង ហើយវាអាចធ្វើឲ្យឆក់ ឬ ឆ្លងចរន្តអគ្គិសនី។
ជាពិសេសនៅក្នុងប្រទេសកម្ពុជា រឡូភ្លើង ឬព្រីភ្លើងជាច្រើនមិនត្រូវបានការពារ ជាមួយការកើនកម្តៅខ្លាំងជាបញ្ហាធំមួយ។ ឆ្លើយតបនឹងបញ្ហានេះ Legrand បានណែនាំ ពីឧបករណ៍រឡូភ្លើងរបស់ខ្លួនដែលអាចការពារក្នុងករណីការកើនកម្តៅខ្លាំង។
ការជ្រើសរើសឧបករណ៍មិនបានត្រឹមត្រូវ
លទ្ធផលនៃការជ្រើសរើសមិនបានត្រឹមត្រូវមានដូចជា ការខូចខាតព្រីភ្លើងក្រៅផ្ទះដែល បណ្តាលមកពីភ្លៀង (ក្នុងករណីដែលមិនបានប្រើប្រាស់ព្រីភ្លើងមិនជ្រាបទឹក) រហូតដល់បញ្ហា ធ្ងន់ធ្ងរដូចជា ការឆក់ចរន្តអគ្គិសនី អគ្គីភ័យ ឬការស្លាប់ជាដើម។ ឧទាហរណ៍ច្បាស់នៃការជ្រើសរើសមិនបានត្រឹមត្រូវ និងគ្រោះថ្នាក់គឺឧបករណ៍ ដែលនៅជិតអាងហែលទឹក។
មានករណីជាច្រើននៅពេលដែលកុងតាក់ ឬព្រីភ្លើងធម្មតា (មិនការពារជម្រាបទឹក) ត្រូវបានតម្លើងនៅជិត និងការតភ្ជាប់ខ្សែដីមិនបានត្រឹមត្រូវ ឬ មិនសមរម្យ បានប្រែក្លាយអាងហែលទឹក (ទឹកក្លាយជាអ្នកចម្លងអគ្គិសនី) ជាកន្លែងគ្រោះថ្នាក់ដែលអាចឈានដល់ស្លាប់ទៀតផង។
ការតម្លើង ការពិនិត្យ ការសាកល្បង និងការថែទាំ
ក្រៅពីការរចនា និងការជ្រើសរើសឧបករណ៍ ការតម្លើង ការពិនិត្យ ការសាកល្បង និង ការថែទាំនៃឧបករណ៍អគ្គិសនីថ្មីគួរតែធ្វើដោយអ្នកដែលមានសមត្ថភាពគ្រប់គ្រាន់។
ប្រសិនបើអ្នកកំពុងស្វែងរកនូវអ្នកជំនាញ Legrand Cambodia Team អាចណែនាំ អ្នកពីការងាររបស់គេមួយចំនួនដែលត្រូវបានគេទទួលស្គាល់នៅក្នុងប្រទេសកម្ពុជា។
ការតម្លើងឧបករណ៍អគ្គិសនី ត្រូវតែធ្វើទៅតាមស្តង់ដា IEC 60364-1 ដែលជាស្តង់ដាអន្តរជាតិគ្របដណ្តប់លើការតម្លើងប្រព័ន្ធអគ្គិសនីកំរិតទាប។
វាគ្របដណ្តប់លើបញ្ហាសំខាន់ៗ, ការការពារសុវត្ថិភាព ការជ្រើសរើស និង ការតម្លើងឧបករណ៍អគ្គិសនី ក៏ដូចជាការតម្លើង ឬទីតាំងពិសេសៗដូចជា មន្ទីរពេទ្យ ឬ អាងហែលទឹកជាដើម។
ការធ្វើទៅតាមស្តង់ដា IEC 60364-1 មានតម្លៃថ្លៃ តែវាមានសារៈសំខាន់ក្នុងការវិនិយោគ ដោយសារវាមានតម្លៃសមរម្យបើប្រៀបធៀបទៅនឹងការបាត់បង់អគារ ឬទ្រព្យសម្បត្តិផ្សេងៗ ដោយសារការមិនប្រុងប្រយ័ត្នលើប្រព័ន្ធអគ្គិសនី។
នៅទីផ្សារដែលសំបូរទៅដោយឧបករណ៍ដែលគ្មានគុណភាព ការស្វែងរកផលិតផល ដែលគេទទួលស្គាល់ដូចជា Legrand ដែលបានផលិតឡើងទៅតាមស្តង់ដាអន្តរជាតិ ១០០ភាគរយគឺជាដំណោះស្រាយល្អជាងគេក្នុងការការពារអគារ និងទ្រព្យសម្បត្តិរបស់អ្នក៕
- Video Advertisement -