Phnom Penh Municipality Diary: March- April 2017

ស្ពានឆ្លងផ្លូវសម្រាប់ថ្មើរជើងជម្ពូវ័ន្តបើកដំណើរការ (ថ្ងៃទី ២១ ខែមីនា)

បន្ទាប់ពី​ប្រើ​រយៈពេល​បី​ខែ​នៃ​ការសាងសង់ ស្ពាន​ឆ្លងផ្លូវ​សម្រាប់​ថ្មើរជើង​ដំបូង​គេ​ដែល​មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ខាង​មុខ​វិទ្យាល័យ​ជម្ពូ​វ័ន្ត បាន​បើក​ឲ្យ​សាធារណជន​ដែល​ភាគច្រើន​ជា​សិស្ស​ដើម្បី​ប្រើប្រាស់​។ ស្ពាន​នេះ​នឹង​លុបបំបាត់​ការកកស្ទះ​ចរាច​រណ៍​យ៉ាង​ខ្លាំង​នៅ​ផ្លូវជាតិ​លេខ ៤ ជិត​ផ្សារ​ជម្ពូ​វ័ន្ត ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​ការការពារ​អ្នក​ថ្មើរជើង​ពី​គ្រោះថ្នាក់​។​

សេវារថយន្តក្រុងសាធារណៈនឹងប្រើប្រាស់ការបង់ប្រាក់តាមអេឡិចត្រូនិច e-pay (ថ្ងៃទី ២៩ ខែមីនា)

កិច្ចព្រមព្រៀង​អនុស្សារណៈ​នៃ​ការយោគយល់​រវាង​អាជ្ញាធរ​រថយន្តក្រុង​សាធារណៈ​រាជធានី​ភ្នំពេញ និង​ធនាគារ​ឯកទេស​វី​ង នឹង​ផ្លាស់ប្តូរ​ការទូទាត់​សម្រាប់​សេវា​រថយន្តក្រុង​សាធារណៈ​មក​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​វិញ​។ ជាមួយនឹង​វិធីសាស្ត្រ​ទូទាត់​ថ្មី មានការ​រំពឹងថា​អ្នកធ្វើ​ដំណើរ​កាន់តែ​ច្រើន​ឡើង​នឹង​ពឹងផ្អែក​លើ​សេវា​រថយន្ដក្រុង​សាធារណៈ​សម្រាប់​ការធ្វើដំណើរ​ជា​រៀងរាល់ថ្ងៃ ព្រោះ​ថា​វា​មាន​តម្លៃថោក​ជាង​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន​។​

ច្បារអំពៅទទួលបានផ្លូវថ្មីជាមួយនឹងប្រព័ន្ធបង្ហូរទឹកនៅខាងក្រោម (ថ្ងៃទី ៣១ ខែមីនា)

ប្រឡាយ​ពោរពេញ​ដោយ​សំរាម គុម្ពោត​ព្រៃ និង​បាក់តេរី​ដែល​ត្រូវបាន​គេបោះបង់​ចោល​នៅ​ខណ្ឌ​ច្បារអំពៅ​នោះ ត្រូវបាន​ផ្លាស់ប្តូរ​ជា​ផ្លូវ​បេតុង​បំពាក់​ដោយ​បង្គោល​ចង្កៀង​បំភ្លឺ និង​ប្រព័ន្ធ​បង្ហូរទឹក​នៅ​ខាងក្រោម​។ សម្រាប់​ការអភិវឌ្ឍន៍​ដំណាក់កាល​ដំបូង ប្រឡាយ​ព្រែក​បារាំង​ត្រូវបាន​ផ្លាស់ប្តូរ​ជា​ផ្លូវ​បេតុង​ទទឹង ១៦​ម៉ែត្រ និង​ប្រវែង ៩១៦​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវ ៣៦៩ តាម​បណ្តោយ​ទន្លេ ទៅ​កាន់​តំបន់​ប្រា​ជុំ​វង់​។ សម្រាប់​ដំណាក់កាល​ទី ២ ការសាងសង់​នឹង​បន្ត​ជាមួយ​នឹង​ផ្លូវ​ប្រវែង ៣៥១​ម៉ែត្រ ពី​ប្រា​ជុំ​វង់​ទៅ​សាលា​គុយបា​។ ប្រព័ន្ធ​បង្ហូរទឹក ១០០​ម៉ែត្រ បាន​សាងសង់​រួចហើយ​នៅ​សល់​ប្រវែង ២០០​ម៉ែត្រ​ទៀត​។ ផ្លូវ​នេះ​ត្រូវបាន​រំពឹងថា​នឹង​បញ្ចប់​ការសាងសង់​យ៉ាង​ពេញលេញ​នៅ​ចុងខែ​មេសា​។​

ការតភ្ជាប់ទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ (ថ្ងៃទី១១ ខែមេសា)

ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ជាន់​ខ្ពស់​ពី​ទីក្រុង​ហូជីមិញ​មកកាន់​រាជធានី​ភ្នំពេញ បាន​បើក​នូវ​ឱកាស​សម្រាប់​កិច្ចសហប្រតិបត្តិការ​គ្រប់គ្រង​ទីក្រុង​រវាង​ទីក្រុង​ទាំងពីរ​។ អភិបាលរង​លោក Huynh Cach Mang តំណាង​ទីក្រុង​ហូជីមិញ បាន​ពិភាក្សា​ពី​ការធ្វើ​ផែនការ​ទីក្រុង និង​បញ្ហា​ទីក្រុង​ជា​មួយ​ឯកឧត្តម ប៉ា សុជាតិ​វង្ស​។ លោក​ក៏​បាន​អញ្ជើញ​អភិបាល​រាជធានី​ភ្នំពេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ហូជីមិញ​ផងដែរ​។​

ការរៀបចំសណ្តាប់ធ្នាប់ផ្សារច្បារអំពៅ (ថ្ងៃទី១២ ខែមេសា)

ក្រុមមន្ត្រី​កំពុង​ធ្វើ​ការរៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​ច្បារអំពៅ​ដែល​មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ដើម្បី​បង្កើន​ជីវភាព​រស់នៅ​របស់​អ្នកលក់ និង​អ្នកទិញ​។ ការងារ​ចម្បង​គឺ​ការពង្រីក​ច្រក​ផ្លូវ​សម្រាប់​អ្នក​ទិញ ដើរ រៀបចំ​កន្លែង​លក់ ដើម្បី​លើក​កំពស់​អនាម័យ និង​ការដំឡើង​ធុងសំរាម​បន្ថែមទៀត​។ លោក​អភិបាល​ក៏​បាន​ប្រាប់​ដល់​ប្រតិបត្តិ​ករ​ផ្សារ​សាធារណៈ​ទាំងអស់​ធ្វើឲ្យ​ប្រសើរឡើង​នូវ​អនាម័យ និង​កន្លែង​លក់​នៅ​ក្នុង​ផ្សារ​របស់​ខ្លួន​រៀងៗ​ខ្លួន​។​

អំពូលភ្លើង Sodium ត្រូវបានផ្លាស់ប្តូរជាអំពូលភ្លើង LED (ថ្ងៃទី១៥ ខែមេសា)

ដើម្បី​បង្កើន​សម្រស់​ទីក្រុង​នៅ​ពេល​រាត្រី និង​បង្កើន​ភាព​បៃតង សាលា​រាជធានី​ភ្នំពេញ​កំពុង​តែ​ផ្លាស់ប្តូរ​អំពូល​ភ្លើង Sodium នៅក្នុង​បង្គោល​ចង្កៀង មក​ដាក់​អំពូល​ភ្លើង LED វិញ​។ កិច្ចការ​នេះ​កំពុង​ត្រូវបាន​ធ្វើ​ដោយ​ផ្តល់​អាទិភាព​ចំពោះ​តំបន់​សួនច្បារ​វត្តបុ​ទុម សួនច្បារ​សម្តេច ហ៊ុន សែន សួនច្បារ​អរិយ​ក្សត្រ សួនច្បារ​ចេនឡា សួនច្បារ DN សួនច្បារ​ក្រម ង៉ុយ សួនច្បារ​សាន់វេ និង​សួនច្បារ​ព្រហ្ម​បាយ័ន​។​

​មកដល់ពេលនេះ សាលា​រាជធានី​ភ្នំពេញ​បាន​តម្លើង​បង្គោល​អំពូល​ភ្លើង​LED ចំនួន ៤.៦០០ នៅតាម​ផ្លូវ​បន្ថែម​លើ​បង្គោល​អំពូល​ភ្លើង LED ជាង ១០.០០០ នៅ​ទូទាំង​ទីក្រុង​ដែល​បានកំណត់​ក្នុង​ផែនការមេ​។​

ការរំដោះទឹកជំនន់ពីតំបន់តាមបណ្តោយផ្លូវជាតិលេខ ១ (ថ្ងៃទី ២៥ ខែមេសា)

ការពិភាក្សា​បាន​ចាប់ផ្តើម​ដើម្បី​ធ្វើ​សេចក្តីព្រាង​ផែនការមេ ដើម្បី​រំដោះ​ទឹកជំនន់​ពី​តំបន់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ខណ្ឌ​ច្បារអំពៅ រួមមាន​តំបន់​និរោធ តំបន់​ព្រែកប្រា និង​តំបន់​វាល​ស្បូវ​។ គំនិត​ផ្តួចផ្តើម​ដំបូង​គឺ ការសាងសង់​ប្រឡាយ ការ​តម្លើង​ស្ថានីយ​បូមទឹក និង​ការស្តារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​មាន​ស្រាប់​។​

 

ស្ថានីយបូមទឹកទួលគោក ត្រឡោកបែកទី ២ នឹងបើកដំណើរការនៅខែឧសភា (ថ្ងៃទី២៦ ខែមេសា)

ស្ថានីយ​បូមទឹក​ទួលគោក ត្រឡោកបែក​ទី​២ គ្រោង​នឹង​បើក​សម្រាប់​ការបូមទឹក​ជំនន់​ចេញពី​រាជធានី​នៅ​ខែ​ឧសភា​នេះ​។ បន្ទាប់​ពី​បញ្ចប់​ការសាងសង់ ស្ថានីយ​បូមទឹក​នេះ​នឹង​មាន​សមត្ថភាព​បូម​បាន​ប្រាំ​ម៉ែត្រគូប​ក្នុង​មួយ​វិនាទី កើនឡើង ៣០០​ភាគរយ ធៀប​ទៅនឹង​ស្ថានីយ​ចាស់​។ ស្ថានីយ​នេះ​នឹង​ធានា​ថា​តំបន់​ដែល​នៅ​ជុំវិញ​វិទ្យាល័យ​ឥន្ទ្រ​ទេវី ផ្សារ​មាន់​អាំង ផ្លូវ ៥៩២ ៣១៧ ៣១៣ ៦០៨ និង ៣៣៧ ដែល​ស្ថិតនៅ​សង្កាត់​បឹងកក់​២ នឹង​មិន​ទទួល​ការលិចលង់​នោះទេ ។​

ការបង្កើនការគ្រប់គ្រងទេសភាពបៃតង (ថ្ងៃទី ២៦ ខែមេសា)

ដើមឈើ និង​សួនច្បារ​នៅ​ទូទាំង​ទីក្រុង ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការបង្កើន​សម្រស់​ទីក្រុង និង​ផ្តល់​ផា​សុកភាព​ដល់​ប្រជាពលរដ្ឋ​។ ថ្មីៗ​នេះ​សាលា​រាជធានី​ភ្នំពេញ​ដាក់ចេញ​នូវ​កិច្ចប្រជុំ​មួយ​ដើម្បី​ជូន​ដំណឹង​ដល់​មន្ទីរ​សាធារណៈការ​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ឯកជន​ដែល​ទទួលបន្ទុក​ក្នុង​ការគ្រប់គ្រង​ដើមឈើ និង​សួនច្បារ​ឲ្យ​បង្កើន​សេវា​របស់​ខ្លួន​សម្រាប់​ដើមឈើ ៤២.០០០ ដើម​នៅ​ទូទាំង​រាជធានី​។​

ការធ្វើទំនើបកម្មរង្វង់មូលស្ពានជ្រោយចង្វារ

ផែនការមេ​ដ៏​ស្រស់​ស្អាត​មួយ​កំពុង​ត្រូវបាន​អនុម័ត​សម្រាប់​រង្វង់​មូល​រាង​ត្រីកោណ​ដែល​ស្ថិតនៅ​ខាង​លិច​ស្ពាន​ជ្រោយចង្វារ​។ ក្រោយ​ពេល​បញ្ចប់​ការសាងសង់​រង្វង់​មូល​នេះ​នឹង​ទទួល​ស្វាគមន៍​ប្រជាពលរដ្ឋ​សម្រាប់​ការសម្រាកលំហែ​បន្ធូ​រអា​រម្ម​ណ៍ និង​ការធ្វើ​លំ​ហាត់ប្រាណ ព្រមទាំង​ជួយ​បង្កើន​សម្រស់​ទីក្រុង​ផងដែរ​។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]