វិនិយោគលើសុវត្ថិភាពអគ្គីភ័យ ៖ រក្សាទ្រព្យសម្បត្តិរបស់អ្នក… និងរក្សាជីវិត

ប្រទេសកម្ពុជាកំពុងអភិវឌ្ឍយ៉ាងលឿនជាមួយនឹងការផ្លាស់ប្តូរទម្រង់អគារនៅរាជធានីភ្នំពេញមិនធ្លាប់មាន ដែលតំណាងឲ្យកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ប្រទេស។ ដូច្នេះខណៈដែលទីក្រុងនៅបន្តពង្រីកជាមួយនិងកំណើនដង់ស៊ីតេប្រជាជនខ្ពស់ ហានិភ័យនៃអគ្គីភ័យក៏មានការកើនឡើងដូចគ្នា។

ហានិភ័យអគ្គីភ័យគឺមានពិតប្រាកដ កាលពីឆ្នាំមុនមនុស្ស ១៤នាក់បានស្លាប់ និង ៥៤នាក់បានរងរបួសក្នុងឧប្បត្តិហេតុអគ្គីភ័យដែលបានរាយការណ៍ចំនួន ៦១២ករណី (ច្រើនជាងឆ្នាំ២០១៥ ចំនួន ២២ករណី) នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់នាយកដ្ឋានអគ្គីភ័យនៃក្រសួងមហាផ្ទៃ។ ក្នុងចំណោម ៦១២ ករណីទាំងនេះ ចំនួន ៤១ភាគរយ បង្កឡើងដោយដំណើរការមិនល្អនៃអគ្គិសនី។ ប្រភេទអគ្គីភ័យទាំងនេះ គឺជារឿងធម្មតានៅក្នុងប្រទេសកម្ពុជា ដោយសារតែកង្វះក្បួនច្បាប់ស្តីពីបទប្បញ្ញត្តិអគ្គីភ័យនៅអគារ ក្បួនច្បាប់ស្តីពីស្តង់ដាអគ្គិសនី និងនិន្នាការនៃការផ្ទុកអគ្គិសនីលើស និងការថែទាំមិនគ្រប់គ្រាន់។ ក្រុមការងារដោះស្រាយអគ្គីភ័យក្នុងស្រុកក៏មិនអាចពឹងផ្អែកទាំងស្រុងបានដែរ។ របាយការណ៍របស់ក្រសួងបានរកឃើញថា ទោះបីប្រទេសកម្ពុជាមានម៉ាស៊ីនពន្លត់អគ្គីភ័យចំនួន ២៥០គ្រឿង ក៏ដោយ ប៉ុន្តែម៉ាស៊ីនចំនួន ៤០គ្រឿង មិនអាចប្រតិបតិ្តការបានដោយសារតែសភាពចាស់ទ្រុឌទ្រោម។ ដោយគិតគូរពីបញ្ហាទាំងនេះ អ្នកអភិវឌ្ឍន៍អចលនទ្រព្យត្រូវគិតគូរជាអាទិភាពពីការការពារសុវត្ថិភាព និងចន្លោះទំនេររបស់លំនៅដ្ឋាន។ ដោយសារបញ្ហានេះជាហានិភ័យចម្បងដល់ការវិនិយោគ អ្នកមិនគួរត្បិតត្បៀតលើការដំឡើងប្រព័ន្ធសុវត្ថិភាពអគ្គីភ័យដែលមានគុណភាព ដើម្បីរក្សាសុវត្ថិភាពទ្រព្យសម្បត្តិរបស់អ្នក និងជាសំខាន់គឺសង្គ្រោះជីវិតមនុស្ស។

ក្រុមហ៊ុនធានារ៉ាប់រងក៏ចង់ដឹងផងដែរពីវិធានការបន្ធូរបន្ថយដែលបានដាក់ដើម្បីការពារប្រឆាំងនឹងហានិភ័យចម្បងនេះ។ អគារដែលមានសុវត្ថិភាពនឹងកាត់បន្ថយការចំណាយលើការបង់ធានារ៉ាប់រង និងការងារបង្ការដែលមានតម្លៃថ្លៃ។ ស្របពេលជាមួយគ្នានេះ វាក៏ជួយថែរក្សាបរិស្ថានយ៉ាងល្អសម្រាប់អ្នករស់នៅក្នុងអគារ និងទាក់ទាញអ្នកជួលក្នុងពេលអនាគតផងដែរ។ ការពារអចលនទ្រព្យរបស់អ្នក រាល់ការអភិវឌ្ឍន៍ត្រូវមាននិរន្តរភាពផ្ទាល់ខ្លួន ដើម្បីគ្រប់គ្រងហានិភ័យអគ្គីភ័យ ដោយប្រើប្រាស់ប្រព័ន្ធខាងក្នុងលក្ខណៈស្តង់ដារអន្តរជាតិដូចជាសំឡេងរោទិ៍ និងឧបករណ៍ចាប់សញ្ញា រួមជាមួយនិងឧបករណ៍ពន្លត់អគ្គីភ័យសមរម្យ បំពង់ទុយោរមូរ និងឧបករណ៍បន្ទាប់បន្សំផ្សេងទៀត ព្រមទាំងការបណ្តុះបណ្តាលសមស្របពីរបៀបប្រើប្រាស់ផងដែរ។ ឧបករណ៍ពន្លត់អគ្គីភ័យ គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតមួយដើម្បីការពារទ្រព្យសម្បត្ដិប្រឆាំងនឹងអគ្គីភ័យដោយមិនបាញ់ទឹក ឬមានការខូចខាតរចនាសម្ព័ន្ធអគារ។ នៅក្នុងទីផ្សារដែលពោរពេញទៅដោយផលិតផលមានស្តង់ដារបន្ទាប់បន្សំ ដំណោះស្រាយល្អបំផុតក្នុងការការពារការវិនិយោគរបស់អ្នក គឺជាផលិតផល និងសេវាកម្មសុវត្ថិភាពអគ្គីភ័យពហុវិមាត្រដ៏ល្អជាងគេរបស់ Desautel។

ក្រុមហ៊ុនបានធ្វើការចែកចាយជាអន្តរជាតិនៅជាង ៥០ប្រទេសទូទាំងពិភពលោក ដូចនេះ Desautel គឺជាជម្រើសដំបូងរបស់អ្នកក្នុងដំណោះស្រាយបច្ចេកទេសតាមការបញ្ជារបស់អតិថិជនដើម្បីការពារអចលនទ្រព្យលំនៅឋាន ឬអចលនទ្រព្យពាណិជ្ជកម្មរបស់អ្នកប្រឆាំងនឹងហានិភ័យអគ្គីភ័យ ដោយប្រើប្រាស់ប្រព័ន្ធដែលមានសោភណ្ឌភាព ផ្តល់ភាពរីករាយហើយបញ្ចូលទៅក្នុងបរិស្ថានបានយ៉ាងងាយស្រួល។ Desautel ដែលត្រូវបានអភិវឌ្ឍន៍ និងផលិតនៅប្រទេសបារំាងនេះ ផ្តល់ជូនប្រព័ន្ធជួសជុលស្វ័យប្រវត្តិស្តង់ដារគុណភាពអឺរ៉ុបល្អជាងគេដូចជា ប្រព័ន្ធទឹក សំណើម និងពពុះ ប្រព័ន្ធចាប់សញ្ញា សម្លេងរោទិ៍ និងឧស្ម័នដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់អគ្គីភ័យបង្កឡើងពីអគ្គិសនីដែលអាចផ្ទុះចេញពីនៅក្នុងបន្ទប់ Server របស់កុំព្យូទ័រ។

ឧបករណ៍ពន្លត់អគ្គីភ័យ និងឧបករណ៍បន្ទាប់បន្សំជាច្រើនប្រភេទដូចជា Fire Blanket ទូផ្ទុក គម្រប និងសញ្ញាអ្នកប្រើប្រាស់ អាចរកបានដើម្បីបំពេញតម្រូវការរបស់អ្នក។ ការដំឡើងនិងការថែទាំត្រូវបានអនុវត្តដោយអ្នកជំនាញដែលមានសមត្ថភាព ហើយអ្នកជំនាញក៏នឹងផ្តល់ការបណ្តុះបណ្តាលដើម្បីធានាថាបុគ្គលិកទាំងអស់ និងអ្នកស្នាក់នៅដឹងថាត្រូវធ្វើអ្វីក្នុងពេលមានអាសន្នអគ្គីភ័យ។ Desautel ក៏ផ្តល់ជូននូវការវាយតម្លៃហានិភ័យអគ្គីភ័យសម្រាប់បរិវេណពាណិជ្ជកម្ម ឬអាជីវកម្មរបស់ក្រុមហ៊ុនអ្នកផងដែរ ដែលនេះត្រូវបានចាត់ទុកថាជាជំហានចាំបាច់ និងសំខាន់នៅក្នុងការកំណត់ពីការការពារអគ្គីភ័យបានត្រឹមត្រូវ។ ធានាពីសុវត្ថិភាពវិនិយោគរបស់អ្នក និងក្តីសុខក្នុងចិត្តដោយជ្រើសរើសនូវជម្រើសត្រឹមត្រូវ គឺជ្រើសរើសយក Desautel ។ វាជាការល្អប្រសើរក្នុងការធ្វើឲ្យមានសុវត្ថិភាពជាងការសោកស្តាយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]