ផ្លូវធំបំផុតនៅរាជធានីភ្នំពេញបើកឲ្យធ្វើចរាចរណ៍

មហាវិថីសម្តេច ហ៊ុន សែន ដែលជាផ្លូវធំបំផុតក្នុងរាជធានីភ្នំពេញត្រូវបានបើកជាផ្លូវការសម្រាប់អ្នកធ្វើដំណើរនៅដើមខែមេសា។ ផ្លូវដែលដាក់ឈ្មោះតាមនាយករដ្ឋមន្រ្តីកម្ពុជានេះ នឹងជួយបន្ធូរបន្ថយការកកស្ទះចរាចរណ៍នៅតំបន់ភាគខាងត្បូងនៃរាជធានីនេះ។

ផ្លូវដែលមានប្រវែងជាង 9គីឡូម៉ែត្រនេះ តភ្ជាប់ផ្លូវលេខ ២៧១ ជិតផ្លូវប្រសព្វក្បាលថ្នល់ក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញនៅភាគខាងជើងទៅនឹងផ្លូវជាតិលេខ២ នៅព្រែកកំពឹសក្រុងតាខ្មៅ ខេត្តកណ្តាលទៅភាគខាងត្បូង។ ផ្លូវដែលសាងសង់តាមស្តង់ដារអន្ដរជាតិនេះ មានលក្ខណៈធំទូលាយដោយមានទទឹងប្រវែង ៦០ម៉ែត្រ ក្នុងនោះ ៣០ម៉ែត្រសម្រាប់ផ្លូវកៅស៊ូបេតុងអាស្វាល់ និង សងខាង ៣០ម៉ែត្រជាផ្លូវបេតុង។ ស្ពានចំនួនពីរក៏ត្រូវបានសាងសង់ផងដែរដើម្បីតភ្ជាប់ផ្លូវ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជឿថា មហាវិថីនេះនឹងរួមចំណែកយ៉ាងខ្លាំងដល់ការកែលម្អស្ថានភាពចរាចរណ៍ព្រមទាំងការអភិវឌ្ឍន៍អចលនទ្រព្យ និងសេដ្ឋកិច្ចសម្រាប់ប្រជាជនដែលកំពុងរស់នៅតាមបណ្តោយ និងជុំវិញតំបន់នោះ។

សម្តេចបានមានប្រសាសន៍នៅក្នុងពិធីសម្ពោធមហាវិថីនៅថ្ងៃទី ៣ ខែមេសា ថា “ផ្លូវនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្វែរសម្ពាធចរាចរណ៍រវាងរាជធានីភ្នំពេញ និងតំបន់ភាគខាងត្បូង ព្រមទាំងការអភិវឌ្ឍនៃតំបន់ជើងឯកដែលពួកគេនឹងចំណាយថវិកាចំនួន ៧៦លានដុល្លារ នៅលើផ្ទៃដី ៥៤ ហិកតា”។ ដោយសារតែការសាងសង់តាមស្តង់ដារអន្តរជាតិ សម្តេចក៏បានលើកពីការប្រើប្រាស់ផ្លូវនេះសម្រាប់ការចុះចតបន្ទាន់សម្រាប់ទាំងយន្តហោះស៊ីវិល និងយន្តហោះយោធានៅក្នុងករណីដែលពួកគេមិនអាចចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបាន។ “ខ្ញុំនឹងស្នើឯកឧត្តម ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិឲ្យធ្វើការស្ទង់មើលពីលទ្ធភាពនៃការបំលែងផ្នែកណាមួយនៃផ្លូវនេះជាកន្លែងចុះចតយន្តហោះ… យើងគួរធ្វើការសិក្សាមួយពីកន្លែងចុះចតបន្ទាន់សម្រាប់ប្រភេទយន្តហោះមួយចំនួនឧទាហរណ៍ យន្តហោះប្រភេទ ATR ជាដើម។ យើងក៏គួរគិតពីលទ្ធភាពអាចឲ្យយន្តហោះដឹកជញ្ជូនរបស់យោធាធ្វើការចុះចតបន្ទាន់ផងដែរ។ នេះជាអនុសាសន៍របស់ខ្ញុំ ដែលខ្ញុំគិតថាវាអាចនឹងបញ្ចៀសគ្រោះថ្នាក់ដែលអាចទៅរួច។ វាជាគំនិតដែលអាចទៅរួច ព្រោះទទឹងផ្លូវគឺ 60ម៉ែត្រ។ យើងក៏អាចគិតពីប្រព័ន្ធភ្លើងបំភ្លឺផងដែរដើម្បីបង្ហាញពីកន្លែងដែលអាចចុះចតយន្តហោះនៅពេលយប់។”

មហាវិថីនេះត្រូវបានសាងសង់ក្រោមការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយយុទ្ធសាស្រ្ត ដែលទទួលហិរញ្ញប្បទានដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក ING Holdings ដែលកំពុងអភិវឌ្ឍគម្រោងទីក្រុង ING City ទំហំ ២.៥៧២ហិចតា នៅលើដីចាក់បំពេញនៅបឹងទំពន់ និងតំបន់ដីសើមជើងឯក។ ទីក្រុង ING City ជាគម្រោងទីក្រុងរណបធំបំផុតនៅរាជធានីភ្នំពេញដែលមានលំនៅដ្ឋានជាច្រើនប្រភេទ កន្លែងពាណិជ្ជកម្ម និងកម្សាន្ត ដែលនឹងគ្របដណ្តប់តំបន់នៃខណ្ឌមានជ័យ ខណ្ឌដង្កោ និងខណ្ឌចំការមនរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល។ យោងតាមកាសែតភ្នំពេញប៉ុស្តិ៍ ក្រុមហ៊ុន ING Holdings ដោយមានជំនួយផ្នែកការរចនាពីក្រុមហ៊ុនផ្តល់ប្រឹក្សាផ្នែកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងរបស់សិង្ហបុរី Surbana Jurong Pte. Ltd. បានចាប់ផ្តើមការអភិវឌ្ឍន៍ប្លង់មេរបស់គម្រោងចាប់ពីឆ្នាំ២០០៧ និងធ្វើការសិក្សានៅទីតាំងផ្ទាល់ពីលទ្ធភាពសាងសង់ Smart City នៅឆ្នាំ២០១១ ដោយក្រុមហ៊ុន Yachiyo Engineering and Hitachi ពីប្រទេសជប៉ុន។ បន្ទាប់មកគម្រោងនេះទទួលបានការអនុម័តយល់ព្រមពីសាលារាជធានីភ្នំពេញក្នុងឆ្នាំ ២០១៤។

នៅពេលការសិក្សាលទ្ធភាពរបស់គម្រោងចាប់ផ្តើម ក្រុមហ៊ុន Daun Penh Construction និងក្រុមហ៊ុនប្រឹក្សា SMEC ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី ត្រូវបានជួលដើម្បីសិក្សា និងធ្វើផែនការសម្រាប់គម្រោងមហាវិថីសម្តេច ហ៊ុន សែន និងមហាវិថីពីរផ្សេងទៀតគឺផ្លូវឧកញ៉ា ហ៊ុន នាង ដែលមានចម្ងាយ ២,១៤គីឡូម៉ែត្រ និងផ្លូវពីចាក់អង្រែក្រោមទៅផ្លូវ ២៧១ ក្នុងឆ្នាំ ២០០៨។ ទេសភាពមហាវិថីទាំងបីត្រូវបានរចនាឡើងដោយក្រុមហ៊ុន Tropic Planners & Landscape របស់សិង្ហបុរី។ ផ្លូវទាំងបីដែលត្រូវបានសាងសង់ទៅតាមស្តង់ដារគុណភាពអន្តរជាតិខ្ពស់បំផុតនេះ ក៏ត្រូវបានរួមបញ្ចូលផងដែរនៅក្នុងប្លង់មេសម្រាប់ការដឹកជញ្ជូនរបស់រាជធានីនៅឆ្នាំ២០៣៥ ដើម្បីជួយបន្ធូរបន្ថយចរាចរណ៍ និងសម្រាប់នគរូបនីយកម្មនៅតំបន់ភាគអាគ្នេយ៍ និងភាគខាងលិច។ ការចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ ២០១១ មហាវិថីសម្តេច ហ៊ុន សែន ដែលមានតម្លៃ ៧៦ លានដុល្លារ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន Daun Penh Construction ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]