ពិព័រណ៍សំណង់គាំទ្រដោយ CCA មានគោលដៅសម្រេចស្តង់ពិព័រណ៍លើសពី ៣០០

បន្ទាប់​ពី​ការរៀបចំ​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​ដោយ​ជោគជ័យ​សម្រាប់​រយៈពេល​បី​ឆ្នាំ​ជាប់​គ្នា​ចុងក្រោយ​នេះ អ្នករៀបចំ​ពិព័រណ៍​រំពឹងថា​នឹង​ទាក់ទាញ​ស្តង់​ពិព័រណ៍​ជាង ៣០០​ស្តង់​នៅក្នុង​ព្រឹត្តិការណ៍​ឆ្នាំ ២០១៧ ដើម្បី​បង្ហាញ​ពី​ផលិតផល និង​សេវាកម្ម​សំណង់ និង​អចលនទ្រព្យ​រាប់រយ​ជុំវិញ​ពិភពលោក​។​

 

ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា គឺជា​ពិព័រណ៍​អចលនទ្រព្យ និង​សំណង់​របស់​ប្រទេស ដែល​ត្រូវបាន​រៀបចំ​ជា​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ឆ្នាំ ២០១៤ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដោយ​សមាគម​អ្នកម៉ៅការ​សាងសង់​កម្ពុ​ជា (CCA) ដែល​ជា​ក្រុម​អ្នកម៉ៅការ​សាងសង់​គ្រប់គ្រង​ដោយ​ឯកជន​តែមួយគត់​របស់​ប្រទេស​។​

 

នៅ​ឆ្នាំ ២០១៤ មាន​ការចុះបញ្ជី​ស្តង់​ពិព័រណ៍​ប្រហែល ២២០ ស្តង់​របស់​ក្រុមហ៊ុន​តាំង​បង្ហាញ​ជាង ១០០ ក្រុមហ៊ុន នៅ​ឆ្នាំ ២០១៥ មានការ​ទាក់ទាញ​បាន​ស្តង់​ជិត ២៥០​ស្តង់ របស់​ក្រុមហ៊ុន​ជាង​១០០ ហើយ​ឆ្នាំ​មុន ពិព័រណ៍​ពាណិជ្ជកម្ម​នេះ​ទទួលបាន​ជោគជ័យ​ដោយ​មាន​ស្តង់​ចំនួន ២៩០ ទទួល​ស្វាគមន៍​អ្នកចូលរួម​ទស្សនា​ចំនួន ៧.១៦៩ ដែល​សុទ្ធសឹង​ជា​អ្នកជំនាញ​មក​ពី​ឧស្សាហកម្ម​សំណង់​និង​អចលនទ្រព្យ​។​

ការតាំងពិព័រណ៍​នេះ​ត្រូវបាន​បែងចែក​ជា​បី​ផ្នែក​គឺ ផ្នែក​ក្រុមហ៊ុន​អចលនទ្រព្យ ធនាគារ និង​ក្រុមហ៊ុន​ធានារ៉ាប់រង ផ្នែក​សម្ភារ​សំណង់ និង​ការតុបតែង និង​ផ្នែក​អគ្គិសនី បំពង់​ទឹក និង​ការផ្គត់ផ្គង់​ទឹក គ្រឿង​ម៉ាស៊ីន​មេកានិច និង​ស៊ុម​ដែក​។ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន​ប្រភេទ​មក​ពី​ឧស្សាហកម្ម​សំណង់ និង​អចលនទ្រព្យ​ត្រូវបាន​ដាក់​តាំង​បង្ហាញ​។​។​

​នៅ​ពេល​ព្រឹក​ថ្ងៃ​ទី​មួយ​នៃ​ការតាំងពិព័រណ៍ គឺ​មាន​ការជួបជុំ​គ្នា​នូវ​អ្នកជំនាញ​ជាន់ខ្ពស់​នៅ​ក្នុង​ឧស្សាហកម្ម​សំណង់ និង​អចលនទ្រព្យ ចំនួន ៥០០​នាក់ សម្រាប់​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​សមាគម​អ្នកម៉ៅការ​សាងសង់​កម្ពុ​ជា ហើយ​ថ្ងៃ​ដែល​នៅសល់​គឺ​បើក​ចំហ​ឲ្យ​សាធារណជន​ចូលរួម​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]