អ្នកម៉ៅការសាងសង់អាស៊ានសម្រេចពីស្តង់ដារកម្មករ

បន្ទាប់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ជាច្រើន​ឆ្នាំ សហព័ន្ធ​អ្នកម៉ៅការ​សាងសង់​អាស៊ាន (ACF) បានសម្រេច​បញ្ចប់​នូវ​សេចក្តីព្រាង​ស្តីពី​ការបណ្តុះបណ្តាល​ជំនាញ​ពាណិជ្ជកម្ម​ស្តង់ដារ​សំណង់​អាស៊ាន (ACSTST) ដែល​មាន​គោលបំណង​អនុវត្ត​នូវ​ស្តង់ដារ​រួមមួយ​បង្កើត​ជំនាញ​សម្រាប់​កម្មករ​នៅក្នុង​តំបន់​។​

​ក្រុម​ការងារ​បច្ចេកទេស​របស់ ACF បាន​ជួបជុំគ្នា​នៅ​ថ្ងៃ​ទី ២៤ ដល់​ទី ២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី និង​មាន​ការចូលរួម​ពី​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​ប្រាំបី លើកលែង​ប្រទេស​ឡាវ និង​ប្រទេស​ប្រ៊ុយណេ ដែល​មិន​បាន​ចូលរួម​នៅ​ឡើយ​។ ក្រុម​ការងារ​នេះ​បាន​ជួបជុំគ្នា​ដោយ​មាន​ការប្រឹក្សា​ពិគ្រោះ​យោបល់​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ឧស្សាហកម្ម​សំណង់​ម៉ាឡេស៊ី (CIDB) ដើម្បី​អនុម័ត​លើ​សេចក្តីព្រាង​ចុងក្រោយ លើ​ស្តង់ដារ​បណ្តុះបណ្តាល​ជំនាញ​។​

​ពួកគេ​បាន​ព្រមព្រៀង​គ្នា​ថា ជំនាញ​សាងសង់​មូលដ្ឋាន​សម្រាប់​កម្មករ​សាងសង់​ដែល​ត្រូវ​បណ្តុះបណ្តាល​នៅ​ទូទាំង​អាស៊ាន​នោះ​មានដូចជា ការងារ​រចនាសម្ព័ន្ធ​ដែក ការងា​រ​ពង្រឹក​ដែកថែប ការងារ​រៀប​ឥដ្ឋ ការងារ​បូកជញ្ជាំង ការងារ​ប្រក់​ក្បឿង និង​ប្រព័ន្ធ​ពុម្ព​សំណង់ និង​រន្ទា​។ ការពិភាក្សា​បាន​ពង្រីក​ទៅ​ដល់​កម្រិត​ជំនាញ​របស់​កម្មករ ស្តង់ដារ​គុណវុឌ្ឍិ សមត្ថភាព​មូលដ្ឋាន​ទូទៅ និង​ស្នូល​របស់​កម្មករ ស្តង់ដារ​បណ្តុះបណ្តាល និង​ការវាយតម្លៃ ព្រមទាំង​ការរៀបចំ​វិញ្ញាបនប័ត្រ​។​

​ដោយសារ​តែ​ភាពខុសគ្នា​នៃ​ស្តង់ដារ និង​ការអនុវត្ត​នៅក្នុង​ប្រទេស​នីមួយៗ កិច្ចប្រជុំ​នេះ​បាន​ស្នើសុំ​អនុសាសន៍​ចុង​ក្រោយ​ពី​ប្រទេស​សមាជិក​នីមួយៗ​ត្រឹម​ថ្ងៃ​ទី ២៥ ខែ​មីនា ឆ្នាំ​២០១៧ ដោយ​មាន​ការរួមចំណែក​ទទួលខុសត្រូវ​ផ្សេងៗ​គ្នា​ក្នុងចំណោម​សមាជិក​នីមួយៗ​របស់​សមាគម​។ អ្នកម៉ៅការ​សាងសង់​ឥណ្ឌូនេស៊ី​នឹង​ពិនិត្យ​ឡើងវិញ​នូវ​ការងារ​បូកជញ្ជាំង អ្នកម៉ៅការ​សាងសង់​វៀតណាម​នឹង​វាយតម្លៃ​លើ​ការងា​រប្រ​ក់​ក្បឿង អ្នកម៉ៅការ​សាងសង់​ថៃ​នឹង​ពិនិត្យ​លើ​ការងារ​រៀប​ឥដ្ឋ សិង្ហ​បុរី​មើល​លើ​ការ​ពង្រឹក​ដែកថែប ហ្វីលីពីន​នឹង​មើល​លើ​ប្រព័ន្ធ​តម្លើង​ពុម្ព​និង​រន្ទា ហើយ​ម៉ាឡេស៊ី​មើល​លើ​រចនាសម្ព័ន្ធ​ដែក​។ ដោយឡែក​កម្ពុជា និង​ឡាវ មិន​អាច​ពិនិត្យ​ឡើងវិញ​នូវ​វគ្គ​សិក្សា​ណាមួយ​នោះទេ ដោយសារ​ថា​ប្រទេស​ទាំង​ពីរ​មិនទាន់មាន​ស្តង់ដារ​ណាមួយ​ដែល​អាច​ប្រៀបធៀប​បាន​នៅឡើយ​។​

​ការអនុម័ត​ចុងក្រោយ​លើ​វគ្គ​បណ្តុះបណ្តាល​កម្មករ​ជំនាញ​ត្រូវបាន​រំពឹងថា​នឹង​ត្រូវ​សម្រេច​ចុងក្រោយ និង​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា ACF លើក​ទី ៤៣ នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ទី ២១ ខែ​មេសា​។​

​សហព័ន្ធ​អ្នក​សាងសង់​អាស៊ាន​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី ៣០ ខែ​ឧសភា ឆ្នាំ​១៩៨៥ និង​ប្រារព្ធ​កិច្ចប្រជុំ​សមាជិក​ក្រុមប្រឹក្សា​ប្រចាំឆ្នាំ​ចំនួន​ពីរ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​រយៈពេល ៣១ ឆ្នាំ​ជាប់​គ្នា​មក​ហើយ ដែល​ក្នុងនោះ សមាជិក​ក្រុមប្រឹក្សា​ពិភាក្សា​អំពី​បញ្ហា​អាជីវកម្ម​ដែល​កើតឡើង​នៅក្នុង​ឧស្សាហកម្ម​សំណង់​អាស៊ាន​។​

​សមាគម​អ្នកម៉ៅការ​សាងសង់​ទាំង​ប្រាំបី​ដែល​តំណាងឲ្យ​ក្រុមហ៊ុន​ឯកជន​រកស៊ី​ក្នុង​វិស័យ​សំណង់​នៅក្នុង​អាស៊ាន​មានដូចជា សមាគម​អ្នក​ង​សង់​កម្ពុជា (CCA) សមាគម​អ្នកម៉ៅការ​សាងសង់​ឥណ្ឌូនេស៊ី (ICA) សមាគម​អ្នក​សាងសង់​ជំនាញ​ម៉ាឡេស៊ី (MBAM) សមាគម​អ្នកម៉ៅការ​សាងសង់​ហ្វីលីពីន (PCA) សមាគម​អ្នកម៉ៅការ​សាងសង់​សឹង្ហ​បុរី​លីមីត​ធី​ត (SCAL) សមាគម​អ្នកម៉ៅការ​សាងសង់​ថៃ (TCA) សមាគម​អ្នកម៉ៅការ​សាងសង់​វៀត​ណា​ម (VACC) និង​សមាគម​សហគ្រិន​សំណង់​មី​យ៉ាន់​ម៉ា​(MCEA) ។​

​ប្រទេស​ឡាវ​ក៏​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​ក្នុង​ការចូលរួម​ក្នុង ACF ប៉ុន្តែ​អាច​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី ៤១ ក្នុងនាម​ជា​អ្នកសង្កេតការណ៍​ប៉ុណ្ណោះ​។ ខណៈពេល​ដែល​សមាគម​អ្នកម៉ៅការ​សាងសង់​ថៃ (TCA) ត្រូវបាន​ផ្តល់​កិច្ច​ការ​ឲ្យ​នាំ​យក​ប្រទេស​ឡាវ​ចូលក្នុង​សហព័ន្ធ មានការ​រំពឹង​ថា​ប្រទេស​មិន​ជាប់​សមុទ្រ​មួយ​នេះ​នឹង​ក្លាយ​ជា​សមាជិក​ទី​ប្រាំបួន បន្ទាប់​ពី​បង្កើត​សមាគម​អ្នកម៉ៅការ​សាងសង់​ក្នុង​ប្រទេស​របស់​ខ្លួន​រួច​។​

​សមាជិកភាព​របស់​ប្រទេស​ប្រ៊ុយណេ​ដា​រូ​សា​ឡឹម​វិញ ហាក់​ត្រូវការ​ពេលវេលា​ច្រើន​ទៀត ដោយហេតុ​ថា​ប្រទេស​នេះ​មិន​ទាន់​សមាគម​អ្នកម៉ៅការ​សាងសង់ និង​មិន​ទាន់​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការចូលរួម​ក្នុង​សហព័ន្ធ​នៅ​ឡើយ​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]